កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ និងលោកជំទាវ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ។ លោក ជាម ច័ន្ទ...
បរទេស ៖ ប្រទេសបារាំងបានចោទ អ៊ីស្រាអែល ពីបទបង្កគ្រោះថ្នាក់ដល់ពលរដ្ឋខ្លួន ដោយការវាយប្រហារពន្ធនាគារ Evin ក្នុងក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់បាននិយាយថា ផ្នែកខ្លះនៃកន្លែងទទួលបានរងការខូចខាតក្នុងការវាយប្រហារ ។ វីដេអូមួយដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហាក់បង្ហាញថា ច្រកចូលខាងមុខពន្ធនាគារ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា-ថៃជាប់ព្រំដែនជាមួយគ្នា បានសម្រេចបើកព្រំដែន ឲ្យប្រជាពលរដ្ឋខ្មែរចូលមកវិញ និងពលរដ្ឋថៃចេញទៅវិញ ចាប់ពីម៉ោង៥ល្ងាច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ដល់ម៉ោង៨ យប់ ។ ការបើកច្រកនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺនាថ្ងៃ២៤ មិថុនា ២០២៥។ ការបើកច្រកនេះធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋកម្ពុជា-ថៃ ជាប់គាំងនៅច្រកសងខាង ជាច្រើននាក់មិនអាចឆ្លងបាន៕
ភ្នំពេញ ៖ បង្គោលតម្រុយ នៃគម្រោងព្រែកជីកហ្វូណនតេជោ ចំនួន៥៥០បង្គោល ស្ថិតនៅភូមិសាស្រ្តឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានបោះបញ្ចប់ហើយនៅព្រឹកថ្ងៃទី២៤ មិថុនានេះ ។ ក្នុងឱកាសចុះពិនិត្យការ បោះបង្គោលតម្រុយ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ២៤ មិថុនា លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា កន្លងមកមានការលើកឡើង នូវមន្ទិលសង្ស័យ...
បរទេស ៖ ប្រធានអង្គការប្រឆាំងអំពើពុករលួយថៃ (ACT) បាននិយាយថា អំពើពុក រលួយជាប្រព័ន្ធគឺ ត្រូវស្តីបន្ទោស ចំពោះការធ្លាក់យន្តហោះប៉ូលីសពីរគ្រឿង កាលពីពេលថ្មីៗនេះ ដែលបានឆក់យកជីវិត មន្ត្រីប៉ូលីសប្រាំបួននាក់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ប្រធាន ACT...
បរទេស ៖ បុរសពីរនាក់ត្រូវ បានចាប់ខ្លួន បន្ទាប់ពីប៉ូលិសបានរកឃើញគ្រាប់បែក កំណត់ម៉ោងផលិតក្នុងស្រុកមួយ នៅក្នុងរថយន្តរបស់ពួកគេ នៅឯប៉ុស្តិ៍ត្រួតពិនិត្យក្នុងខេត្ត Phang Nga កាលពីព្រឹកថ្ងៃអង្គារ ។ បុរសទាំងពីរនាក់នោះ បានធ្វើដំណើរទៅភូកេត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោកវីរសេនីយ៍...
តេអេរ៉ង់ ៖ ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ចំនួនគ្រាប់មីស៊ីលដែលបាញ់សំដៅ ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសកាតា គឺស្មើនឹងចំនួនគ្រាប់បែក ដែលសហរដ្ឋអាមេរិកទម្លាក់ ក្នុងការវាយប្រហាររបស់ខ្លួន ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ (SNSC) នៃប្រទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួច ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេស (IRGC)...
ដូហា ៖ ក្រសួងការពារជាតិកាតា បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសកាតា បានស្ទាក់ចាប់កាំជ្រួចមីស៊ីលឆ្លងទ្វីបអ៊ីរ៉ង់ចំនួន ១៨ គ្រាប់ក្នុងចំណោម ១៩ គ្រាប់ សំដៅទៅលើមូលដ្ឋានទ័ព អាកាសអាមេរិក Al Udeid ក្នុងនោះមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្នុងមូលដ្ឋាន ដោយមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬខូចខាតសម្ភារៈនោះឡើយ។ លោក Shayeq Al-Hajri អនុប្រធានប្រតិបត្តិការរួម បានបញ្ជាក់...
កំពង់ធំ ៖ ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីជំនាញ មន្ត្រីកសិកម្មឃុំ ភ្នាក់ងារសុខសត្វភូមិ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ និងនិស្សិតវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋបានចំនួន២៥០ក្បាល ស្ថិតនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី...