បរទេស៖ ប៉ូលីសនៅសង្កាត់ Bang Pakong បាននិយាយកាលពីថ្ងៃពុធថា សមាជិកព្រឹទ្ធសភាម្នាក់ ដែលកាលពីពេលថ្មីៗនេះ ដែលត្រូវបាន ចោទប្រកាន់ពីបទ រំលោភផ្លូវភេទ ទៅលើអតីតអ្នកផ្សាយព័ត៌មាន គឺជាប់សង្ស័យក្នុង សំណុំរឿងចោរកម្ម ដ៏ល្បីដែលផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បណ្តាល ឱ្យមានមនុស្សស្លាប់ កាលពីបួនឆ្នាំមុន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥...
បរទេស៖ ព្រះសង្ឃជាន់ខ្ពស់ ពីរអង្គនៅក្នុងប្រទេសថៃ ត្រូវបានចាប់ផ្សឹកបន្ទាប់ ពីរឹបអូសបានវីដេអូសិច និងរូបភាពជាង 80,000 ដែលបង្ហាញពីការរួមភេទរវាងស្ត្រីម្នាក់ និងបព្វជិតថ្នាក់ខ្ពស់ នៅក្នុងវត្តល្បីៗ ក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំង អំពើពុករលួយ...
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានស្រាយបំភ្លឺថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ហ៊ាង ជាលេខាធិការ ក្រុមការងារបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពតគឺ គ្មានការរើសអើងផ្នែកនយោបាយ ឬការបំពានសិទ្ធិសេរីភាពនោះទេ ប៉ុន្តែជននេះបានបង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងប្រមាថ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យស្នងការភ្នំពេញ នាថ្ងៃ១០...
កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវឱ្យមានការ ឆ្លើយតបជាសមូហភាព ចំពោះបញ្ហាប្រឈមនៃពន្ធគយ ដោយថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅពេលដែលវិធានការ ពាណិជ្ជកម្ម ឯកតោភាគីក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យមានភាព មិនប្រាកដ ប្រជាផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់។ លោក អាន់វ៉ា បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ៥០ ភាគរយលើការនាំចូលទាំងអស់ ពីប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១ ខែសីហា ដោយបានថ្កោលទោស ប្រទេសនេះ ចំពោះទង្វើរបស់ខ្លួនលើអតីត មេដឹកនាំប្រេស៊ីល លោក Jair Bolsonaro ។ លោក ត្រាំ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួន តាំងពីយូរលង់ ណាស់មកហើយ។ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន...
បរទេស៖ ទិន្នន័យចុង ក្រោយបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យអចលនទ្រព្យ របស់ វៀតណាម បានកើនឡើងដល់ ២,៤ ដង ដល់ ៤,៨ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយឆ្នាំនេះ។ តួលេខនេះរួមមានដើមទុន ដែលបានចុះបញ្ជីថ្មី (ដែលមានចំនួន ២៤% នៃចំនួនសរុប) និង ដើមទុនដែលបានកែសម្រួល ,...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី...
ភ្នំពេញ ៖ ក្នុងរដូវវស្សា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរនានា។ យោងតាមសេចក្ដីណែនាំក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺគ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បានប្រាប់ទស្សនាវដ្តី ប្រចាំសប្តាហ៍ Valeurs Actuelles ថា ការដែលការរំសាយ អាវុធអ៊ុយក្រែន និងទុកប្រទេសនេះ ដោយ គ្មានសមាជិកភាពណាតូ ដូចដែលរុស្ស៊ីទាមទារ គឺជាបន្ទាត់ក្រហម សម្រាប់អឺរ៉ុប។...