នៅថ្ងៃទី១០ ខែធ្នូ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានប្រកាសពីប្រធានបទ និងឡូហ្គោសំខាន់នៃកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»ក្រោមប្រធានបទ “សេះបំផាយទៅមុខ កម្លាំងដែលមិនអាចរារាំង” ដែលនឹងផ្តល់ជូនប្រជាជនចិនទូទាំងពិភពលោកនូវកម្មវិធីវប្បធម៌ប្រកបដោយរស់រវើក សប្បាយរីករាយកក់ក្តៅ និងច្នៃប្រឌិតនៅថ្ងៃចូលឆ្នាំថ្មីចិន ។នៅក្នុងឆ្នាំថ្មីចិននៃឆ្នាំដំបូង នៃការអនុវត្តផែនការ៥ឆ្នាំទី១៥ កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ឆ្នាំមមីនឹងកំដរប្រជាជនចិននៅជុំវិញពិភពលោកស្វាគមន៍ ឆ្នាំមមីដោយភាពស្បាយរីករាយ និងភាពក្លៀវក្លាដូចសត្វសេះដែលបំផាយទៅមុខ៕
ស្របពេលដែលប្រទេសចិន កំពុងឆ្ពោះទៅរកយុគសម័យថ្មី នៃការបើកចំហកម្រិតខ្ពស់ ការបើកដំណើរការជាផ្លូវការ នូវប្រតិបត្តិការពន្ធគយពិសេស នៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលនឹងចូលជាធរមាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគីនិយម។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបាននិងកំពុងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស្ថាប័ន និងពន្លឿនការបើកចំហកម្រិតខ្ពស់ ផ្អែកលើស្មារតីនៃផែនការប្រាំឆ្នាំ ទី១៤ (២០២០-២០២៥) និងផែនការប្រាំឆ្នាំ ទី១៥...
ភ្នំពេញ ៖ សមាគមមិត្តយើង បានចុះអនុស្សរណៈ (MOU) យោគយល់គ្នាជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ បន្ថែមពីលើដៃគូដែលមានស្រាប់ចំនួន ២០ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលថ្មី ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល បន្ថែមជំនាញ និងស្វែងរកការជួយគាំទ្របន្ថែម ក្នុងការអភិវឌ្ឍធនធានមនុស្សដល់សមាជិកនៃសមាគម។ ឆ្លៀតក្នុងឱកាសនោះផងដែរ សមាគមក៏បានរៀបចំការជួបជុំ បណ្តាញមិត្តយើងប្រចាំឆ្នាំ ដោយមានការចូលរួមពីសំណាក់សមាជិក...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជាកម្មករ-និយោជិតជាង ៧ម៉ឺននាក់ បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ចូលរួមក្នុងមូលនិធិសហភាព ពលកម្មជាតិកម្ពុជា ដើម្បីជួយសម្រួលការលំបាក ដល់បងប្អូនជនភៀសសឹក និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព ។ សេចក្ដីអំពាវនាវ របស់សហភាពពលកម្មជាតិកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយ ពីសប្បុរសជននានា ដែលបាននិងកំពុងបន្តនាំយក មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំកបែងចែ ជូនបងប្អូនកងទ័ពជួរមុខ កម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ភៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មី ពីក្រុមទាហានថៃ ឈ្លានពានចូលបូរណ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Mr Brune Brewmaster of Ganzberg តាមរយៈក្រុមការងារ បានជួយឧបត្ថម្ភអង្ករចំនួន ១តោន និងទឹកសុទ្ធចំនួន៥០កេស ជូនដល់យោធិនកងពលតូចដឹកជញ្ជូនលេខ៩៩៕
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជា មិនបានបាញ់ទៅលើ កងកម្លាំងថៃ នៅក្នុងតំបន់ងាយរងគ្រោះជាច្រើនឡើយ ។ការលើកឡើង របស់ក្រសួង ការពារជាតិនេះ បន្ទាប់មានការផ្សព្វផ្សាយផេក Amarin News របស់ភាគីថៃ ផ្សាយចោទប្រកាន់ថា កម្ពុជា បានបាញ់ទៅលើកងកម្លាំងថៃ នៅក្នុងតំបន់ងាយរងគ្រោះជាច្រើន។ ជាមួយការចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលនូវខ្លឹមសារ...
ភ្នំពេញ ៖ កម្ពុជា អំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមបច្ចុប្បន្នភាព អំពីសភាពការណ៍ នៃការឈ្លានពាន របស់ភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយក្រសួងការពារជាតិ។...
កំពង់ស្ពឺ ៖ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់-ទទួល នូវសម្ភារៈជាមួយអាជីវ ដែលជាសប្បុរសជនខេត្តកំពង់ស្ពឺ បានជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។...
កំពង់ស្ពឺ ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញ មន្ទីកសាងកម្លាំង ចូលរួមប្រជុំការងារជំនាញតាមVideo Conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរងទទួលជំនាញ កសាងកម្លាំង ដើម្បីប្រជុំផ្សព្វផ្សាយការងារ កំណែទម្រង់កងរាជអាវុធហត្ថ...