បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់កោះតៃវ៉ាន់ បានចង្អុលបង្ហាញ ពីការកើនឡើង នៃសកម្មភាពយោធា នៅក្នុងដែនអាកាស និងដែនទឹកជុំវិញកោះនេះ បន្ទាប់ពីមន្ត្រីក្នុងតំបន់ បានរាយការណ៍ពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក រាប់សិបគ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា...
ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣ ក្រុមការងាររៀបចំពិធីសម្ពោធ បើកនៃការប្រកួតកីឡា អាស៊ីក្រុង Hangzhou បានថ្លែងថានឹងរៀបចំការដុតបំភ្លឺភ្លើង គប់ធំឌីជីថលជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអាស៊ី ។ ពិធីសម្ពោធបើក នៃការប្រកួតកីឡា អាស៊ីក្រុង Hangzhou នឹង បើកធ្វើនៅល្ងាចថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះអ្នកដឹកនាំ នៃពិធីសម្ពោធបើកបានថ្លែងថា ដើម្បីធ្វើឱ្យមនុស្សកាន់ តែច្រើនចូលរួមក្នុង ពិធីដុតបំភ្លឺភ្លើងគប់ធំ ក្រុមការងារបានច្នៃប្រឌិតរបៀប...
ពិធីសម្ពោធបើកព្រឹត្តិការណ៍ ការប្រកួតកីឡាទ្វីបអាស៊ីលើកទី ១៩ នឹងប្រារព្ធធ្វើឡើង នៅទីក្រុងហាងចូវ ខេត្តចឺចាំង ប្រទេសចិននៅយប់ថ្ងៃទី ២៣ ខែកញ្ញា។ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធី ព្រមទាំងប្រកាស ការបើកការប្រកួតកីឡា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នឹងធ្វើការផ្សាយផ្ទាល់ វេបសាយទីភ្នាក់ងារសារព័ត៌មានស៊ឺនហួ នឹងផ្សាយផ្ទាល់តាមរូបភាព ។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង ប្រកបដោយថាមពល ខណៈរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដល់សហគ្រិនជាស្រ្តី។ នាឱកាសអញ្ជើញជាសហធិបតីរួមជាមួយលោក TYT Tun Seri Setia (Dr)...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញកុមារី អាយុ ៧ឆ្នាំ ឆ្លងជំងឺ ហ្ស៊ីកា ដែមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តារយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ កញ្ញានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរៀបរាប់ថា កុមារីរូបនេះបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨...
ល្ងាចថ្ងៃទី ២២ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិXihuក្រុងHangzhou(ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សា អូឡាំពិកអាស៊ី (OCA) ដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធ បើកការប្រកួតកីឡា អាស៊ីលើកទី១៩ ។ លោក Xi Jinping...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័នពហុភាគី ដែលត្រូវគ្នានឹងពិភពលោកពហុប៉ូល ដែលកំពុងបង្កើតឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “យើងកំពុងឆ្ពោះ ទៅរកពិភពលោកពហុប៉ូឡ ។ ពហុប៉ូឡកំពុងបង្កើតឱកាសថ្មី សម្រាប់ប្រទេសផ្សេងៗគ្នា ដើម្បីឈានមុខគេលើ ឆាកពិភពលោក ប៉ុន្តែប្រវត្តិសាស្រ្តបង្រៀនថា ពហុប៉ូលដោយគ្មានស្ថាប័ន ពហុភាគីរឹងមាំបង្កើតហានិភ័យធ្ងន់ធ្ងរ”។ លោកបន្ដថា...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជូនដំណឹងដល់ប្រទេសចិនថា ប្រទេសអ៊ីតាលីនឹងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលដឹកនាំដោយ ទីក្រុងប៉េកាំង ចំណែកមន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងលោកស្រី Meloni បានបណ្ដែតគំនិតចែកផ្លូវនេះ ច្រើនដងមកហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ...
បរទេស ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រែថា ថាវីស៊ីន កាលពីថ្ងៃសុក្រ បានបដិសេធ ចំពោះព័ត៌មានថា លោកបាននិយាយថា លោកនឹងតែងតាំងអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សា ប៉ុន្តែលោកបានបន្ថែមថា លោកស្វាគមន៍ដំបូន្មាន ពីអតីតនាយករដ្ឋមន្ត្រីទាំងអស់ ប្រសិនបើដំបូន្មាននោះ ផ្តល់ផលប្រយោជន៍ដល់ប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ប្រមូលមកវិញ នូវផលិតផល បំប៉នសុខភាពភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps . ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញ...