ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនអាជីវករផ្សារកួរស្រូវ តាមរយៈលោក ហំ សំណាង ដែលជាប្រធានផ្សារ បានរួមគ្នាបរិច្ចាគបន្លែ ផ្លែឈើសម្រាប់ ជួយផ្គត់ផ្គង់តម្រូវការរបស់កងទ័ព ការចូលរួមចំណែក ដើម្បីជាតិក្នុងគ្រា ដែលកងទ័ពកំពុងប្ដូរជីវិត ប្រយុទ្ធយ៉ាងក្លាហាន នៅសមរភូមិមុខ...
កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង បានរៀបចំទទួលនូវអំណោយពីសប្បុរសជនដោយ លោកប្អូនថា បានចាត់ក្រុមការងារនាំយកអង្ករចំនួន...
បរទេស៖ : សារព័ត៌មាន FRANCE24 បានផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានទទួលការយល់ព្រម ពីព្រះមហាក្សត្រថៃ នៅថ្ងៃសុក្រនេះ ដើម្បីរំលាយសភា ដោយត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយ ។ ការបោះឆ្នោតសម្រាប់សភាតំណាងរាស្រ្តនឹងត្រូវធ្វើឡើងពី ៤៥ ទៅ ៦០ ថ្ងៃបន្ទាប់ពីព្រះរាជក្រឹត្យមួយ ដោយលោក...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក ស្រី Claudia Sheinbaum បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះលទ្ធភាព នៃសកម្មភាពយោធា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថា កងទ័ពបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅលើទឹកដីម៉ិកស៊ិកទេ ដោយលើកឡើងពីអធិបតេយ្យភាពជាតិ ជាកង្វល់ចម្បង។ ការកត់សម្គាល់របស់លោកស្រីបានធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
ការ៉ាកាស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយជ្រៀតជ្រែករបស់ខ្លួននៅក្នុងប្រទេសអាមេរិក ខាងត្បូង ក៏ដូចជានៅទូទាំងអាមេរិកឡាទីន និងតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ប្រធានាធិបតីវេណេស៊ុយអេឡា បានលើកឡើងថា “ពីប្រទេសវេណេស៊ុយអេឡា យើងសូមស្នើសុំ និងទាមទារឱ្យបញ្ចប់ការជ្រៀតជ្រែកខុសច្បាប់ និងឃោរឃៅរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា និងនៅអាមេរិកឡាទីន”...
បរទេស ៖ យោងតាមការចេញផ្សាយរបស់រ៉យទ័រ និងត្រូវបានយកមកចេញផ្សាយបន្តដោយ The KyFreePress កាលពីយប់មិញនេះ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃAnutin Charnvirakul បានធ្វើការប្រកាសរំលាយសំភា ដើម្បីអាចបើកផ្លូវឲ្យមានការរៀបចំបោះឆ្នោត មុនកាលកំណត់។ នាយករដ្ឋមន្ត្រីថៃរូបនេះ បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងប្រគល់អំណាច ជូនប្រជាជនវិញ ។ វាគឺជាសញ្ញាបង្ហាញពីការត្រៀមខ្លួនរបស់ គាត់ក្នុងការរំលាយសភា និងជម្រះផ្លូវ...
ភ្នំពេញ៖ អ្នកជំនាញវិទ្យាស្ត្រ នយោបាយកម្ពុជា បានលើកឡើងថា មានតែការឆ្លើយតប ដោយប្រើកម្លាំងយោធាយ៉ាងចាស់ដៃ ដើម្បីកម្ទេចសមត្ថភាព កម្លាំងខ្មាំង ឈ្លានពានថៃ និងការប្រើយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថៃប៉ុណ្ណោះ ទើបអាចបញ្ឈប់ សង្គ្រាមឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពកម្ពុជាបាន។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃមានអំនួតក្អេងក្អាង...
កូរ៉េខាងត្បូង ៖ បងប្អូនពលករ និងសហគមន៍ខ្មែរ នៅតំបន់អឺយចុងប៊ូ ប្រទេសកូរ៉េខាងត្បូង ជាង ៣០នាក់ បានបន្តជួបជុំសម្តែងមតិ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ ដែលបានឈ្លានពានទាំងកំរោលជាថ្មី មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន ១០នាក់បានស្លាប់ និងចំនួន ៦០នាក់ បានរងរបួស ក្នុងនោះដែរ ជនភៀសសឹក...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នង របស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និង លោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ ១ថៃ ប្តឹងទៅឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុង...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាត ឱ្យសិស្សានុសិស្ស ជាជនភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនបណ្តោះអាសន្ន នៅតាមសាលារៀន នៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត ៕