តូក្យូ ៖ ក្រុមហ៊ុន Nissan Motor Co. បានឲ្យដឹងថា ខ្លួននឹងបិទរោងចក្រផលិតរថយន្តចំនួន៧ និងកាត់បន្ថយការងារចំនួន ២០០០០ នៅទូទាំងពិភពលោក ដែលច្រើនជាងទ្វេដងនៃចំនួនដែលបានគ្រោងទុកដំបូង ដើម្បីបង្កើនល្បឿននៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីការខាតបង់ប្រាក់ ចំណេញសរុបចំនួន ៦៧០.៩០ ពាន់លានយ៉េន (៤.៥ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ប្រទេសជប៉ុន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិននៅថ្ងៃពុធនេះ បានកាត់បន្ថយពន្ធថ្មីភាគច្រើន របស់ពួកគេលើការនាំចូលរបស់គ្នាទៅវិញទៅមក ហើយបានផ្អាកផ្នែក នៃអ្វីដែលគេហៅថា ពន្ធទៅវិញ ទៅមករយៈពេល ៩០ថ្ងៃ ស្របតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា ពាណិជ្ជកម្មកម្រិតខ្ពស់កាលពី ចុងសប្តាហ៍នៅប្រទេសស្វីស។ ដោយសារតែអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅថា “កំណត់ឡើងវិញទាំងស្រុង” ជាមួយប្រទេសចិន រដ្ឋបាលរបស់លោក...
រសៀលថ្ងៃទី១៣ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោកLula ប្រធានាធិបតីប្រេស៊ីល ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinpingបានសង្គត់ធ្ងន់ថា ឈរលើចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មី ភាគីទាំងពីរចិននិងប្រេស៊ីលតី១ត្រូវប្រកាន់ខ្ជាប់នូវទំនុកចិត្តយុទ្ធសាស្រ្ត ពង្រឹងមូលដ្ឋានសហគមន៍រួមវាសនាចិន និងប្រេស៊ីល ប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អដែលគោរពគ្នាទៅវិញទៅមក ផ្តល់ប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ពាក់ព័ន្ធផលប្រយោជន៍ស្នូល...
រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវ PengLiyuan ភរិយារបស់លោកXi Jinping ប្រធានរដ្ឋចិននិងលោកជំទាវRosange la Lula da Silva ភរិយារបស់ប្រធានាធិបតីប្រេស៊ីល ដែលអមដំណើរ របស់លោកLuiz Inácio Lula da Silvaប្រធានាធិបតីប្រេស្ស៊ីល ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន ។ ភរិយារបស់ប្រមុខរដ្ឋ...
“បំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ឱ្យទំនាក់ទំនងចិន និងអាមេរិកឡាទីនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ” “លើកកម្ពស់ឥទ្ធិពលជាសមូហភាព របស់ប្រទេសសកលខាងត្បូង” ។ល។ កាលពីថ្ងៃទី១៣ ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាស្តីពីចិន-សហគមន៍ប្រទេស អាមេរិកឡាទីននិងការាបៀន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ មតិអន្តរជាតិបានផ្តោត ការយកចិត្តទុកដាក់ខ្ពស់ ។ លោកប្រធានរដ្ឋចិន Xi Jinping...
ភ្នំពេញ ៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និង មន្រ្តីជាប់កិច្ចសន្យា ចំនួន៤រូប នៅគោលដៅស្តុបផ្សារដេប៉ូ មកសួរនាំ ក្រោយមានការបង្ហោះករណី ឃាត់ម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស មិនចាំផ្លាកលេខ។ ការហៅសួរនាំនេះ បន្ទាប់ពីមានការផ្សព្វផ្សាយបង្ហោះវីដេអូ...
គោលនយោបាយដំឡើងពន្ធគយ របស់សហរដ្ឋអាម៉េរិក ដែលបានដាក់ចេញ ដោយរដ្ឋាភិបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន និងកំពុងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ វាមិនត្រឹមតែធ្វើឱ្យអាម៉េរិក ដែលធ្លាប់តែជាជើងឯក នៃពាណិជ្ជកម្មសេរី ដើរបញ្ច្រាសនិន្នាការប្រវត្តិសាស្ត្រទេ ប៉ុន្តែថែមទាំងផ្តល់ផលប៉ះពាល់ដល់ ទំនាក់ទំនងទ្វេភាគីរវាងអាម៉េរិក និងដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាប្រទេសចិនផងដែរ ។ ការគំរាមកំហែងដំឡើង...
ព្រឹកថ្ងៃទី១៣ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ ប្រទេសអាមេរិកឡាទីន និងការាបៀន នៅក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោក Xi Jinping បានប្រកាសថា ប្រទេសចិន និងប្រទេសអាមេរិកឡាទីន នឹងពួតដៃគ្នាកសាង គម្រោងធំចំនួន៥ ដើម្បីរួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ និងរួមគ្នាកសាងសហគមន៍ រួមវាសនាចិន-អាមេរិកឡាទីន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ទីក្រុងមូស្គូចង់ពិភាក្សា ទៅលើអ្វីដែលជាដំណោះស្រាយ ប្រកបដោយនិរន្តរភាព ជាមួយក្រុងគៀវ ក្នុងអំឡុងពេលកិច្ចចរចា ដែលអាចធ្វើទៅបាននៅទីក្រុង អ៊ីស្តង់ប៊ុល រួមទាំងការទទួលស្គាល់ទឹកដីអតីតអ៊ុយក្រែន ជាផ្នែកសំខាន់មួយរបស់រុស្ស៊ីផង។ អ្នកការទូតជាន់ខ្ពស់ បាននិយាយជាមួយអ្នកសារព័ត៌មាន អំពីកិច្ចប្រជុំដែលបានស្នើឡើង...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងនិងក្រុមកាងារ សាខាកាកបាទក្រហមកម្ពុជាខេត្ត មានការចូលរួមពីលោក ស្រេង សុផល អភិបាល ក្រុង កងកម្លាំង បាននាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខ គ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លាប់បាត់បងជីវិត...