បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ហេតុការណ៍គញ រោះរញ្ជួយដីដ៏ខ្លាំង មួយបានអង្រួន តំបន់ស្វយ័ត ទីបេរបស់ប្រទេសចិន នៅជិតភ្នំ Everest ដែលជាភ្នំខ្ពស់បំផុត របស់ពិភពលោក កាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១២៦ នាក់ និងរបួស ១៨៨ នាក់។ ទីតាំងចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងនៅដាច់ស្រយាល...
ភ្នំពេញ ៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ បាននាំគ្នារត់ចេញ ពីកាស៊ីណូអូរស្មាន់រីសត ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មានថ្ងៃ ឈប់សម្រាក។ ជុំវិញករីណនេះដែរ អ្នកនាំពាក្យ បានឱ្យដឹងថា នៅថ្ងៃទី០៥...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោកប្រធានាធិបតី ជាប់ឆ្នោត Donald Trump បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការគ្រប់គ្រងដោយអសមត្ថភាព របស់លោកប្រធានាធិបតីអាមេរិក Joe Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងអង្គការណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ លោក Trump ជឿជាក់ថា ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនបាន...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បាននឹងកំពុងចរចាចាប់តាំង ពីយ៉ាងហោចណាស់ខែកក្កដាមកម្ល៉េះ ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការដោះដូរនេះនឹងធ្វើឡើង សម្រាប់អ្នកទោសម្នាក់មកពីខេត្ត Guantanamo Bayប្រទេសគុយបា ដែលត្រូវបាន ចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ Osama bin Laden នេះបើយោង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហ្សកហ្ស៊ីGeorgia លោក Irakli Kobakhidze បាននិយាយថា ការអះអាងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលរុស្ស៊ីបានជ្រៀតជ្រែក ក្នុងការបោះឆ្នោត នាពេលថ្មីៗនេះ របស់ប្រទេសនោះគឺជាការភូតភរកុហកបោកប្រាស់។ កាលពីថ្ងៃចន្ទ លោក Macron បានលើកឡើងថា រុស្ស៊ីបានបង្កើន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជាតិមួយរីកចម្រើន បុគ្គលនីមួយៗ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឯង ដោយធ្វើយ៉ាងណាឱ្យរីកចម្រើនផងដែរ។ លោកថា ដូចនេះ គ្រប់ពេលវេលាត្រូវតែមានការគិតស្វែងយល់ ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ។ នេះជាប្រសាសន៍របស់លោក រដ្ឋមន្រ្តីនាឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា នាថ្ងៃ៦ មករា។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃបានចេញលិខិតបដិសេធ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានគៀបសង្កត់មកមន្រ្តីថ្នាក់ក្រោម នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ដើម្បីរកលុយឲ្យខ្លួន ក្នុងពេលបំពេញការងារ ៕
បរទេស ៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ៥៣នាក់នៅទីបេ នៅថ្ងៃអង្គារនេះ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ ផ្សេងទៀតជាប់គាំង ខណៈដែលការរញ្ជួយដី ជាច្រើនដងបានអង្រួនតំបន់ខ្ពង់រាប នៃភាគខាងលិចប្រទេសចិន និងឆ្លងកាត់ព្រំដែនក្នុងប្រទេសនេប៉ាល់ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះ...
«កម្មវិធីពាន់ម៉ឺន» ជាពាក្យហៅកាត់ នៃកម្មវិធី «មួយពាន់ភូមិធ្វើជាគំរូ មួយម៉ឺនភូមិស្តារឡើងវិញ» ដែលជាកម្មវិធីនយោបាយដ៏សំខាន់មួយ ដែលគ្រោងផែនការ ចាត់ចែងការងារនិងជំរុញការអនុវត្តដោយផ្ទាល់ពីសំណាក់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងអំឡុងពេល ដែលលោកបំពេញការងារ ជាលេខាធិការបក្សប្រចាំខេត្ត Zhejiang ។នៅខែមិថុនាឆ្នាំ ២០០៣ ខេត្ត Zhejiang ចាប់ផ្តើមអនុវត្តនូវ«កម្មវិធីពាន់ម៉ឺន» ដោយបានជ្រើសរើសភូមិចំនួនមួយម៉ឺន ក្នុងចំណោមភូមិចំនួនបួនម៉ឺននៅទូទាំងខេត្ត ដើម្បីធ្វើការងារស្តារឡើងវិញ...
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ ប្រវត្តិសាស្រ្តនៅកម្ពុជា បានលើកឡើងថា ការដើរនយោបាយខុសតាមរយៈការធ្វើរដ្ឋប្រហារ និងការធ្វើបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺផ្តល់ក្តីអន្តរាយដល់ប្រទេសជាតិ និងប្រជាជន ដូចរបបខ្មែរក្រហមដែលជាសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ កាប់សម្លាប់គ្នាឯង។ ការលើកឡើងបែបនេះ អំឡុងពេលដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា ខ្មែរត្រូវរួមគ្នាថែរក្សាសន្តិភាព ឯកភាពជាតិ...