ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់ លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) នាថ្ងៃ២៧ កក្កដា...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាបានថ្លែងថា ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន នឹងបន្តរីកចម្រើនលូតលាស់។ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន “១ សីហា ១៩២៧-១ សីហា ២០២៦” សម្តេច ទៀ បាញ់មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ”នេះក៏បានផ្តល់ផលប្រយោជន៍...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសឥណ្ឌា និងចិននឹងចាប់ផ្តើមពាណិជ្ជកម្ម តាមព្រំដែនឡើងវិញចាប់ពីថ្ងៃទី ១ ខែសីហា ដែលជាជំហានមួយទៀត ក្នុងការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសយក្សអាស៊ីនេះ។ ពាណិជ្ជកម្មតាមព្រំដែនតាមរយៈតំបន់ Nathu La Pass នឹងបន្តឡើងវិញនៅថ្ងៃសៅរ៍ ពោលគឺមានរយៈ៦ឆ្នាំហើយបន្ទាប់ពីវាត្រូវបាន ផ្អាកបន្ទាប់ពីការរាតត្បាត Covid-19 ។ ពិធីបើកឡើងវិញត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីមន្ត្រីទាំងសងខាងផងដែរ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បាននិយាយថា អ៊ុយក្រែនចង់ឱ្យចក្រភព អង់គ្លេសជួយខ្លួនសាងសង់រោងចក្រដ្រូនថ្មី ដ៏ធំនៅលើទឹកដីអង់គ្លេស ដែលអាចបាញ់ចម្ងាយដល់ទៅរាប់ពាន់ គីឡូម៉ែត្របានឆ្ងាយមីស៊ីលរបស់រុស្ស៊ី។ លោកZelensky បានលើកឡើងគំនិតនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sky News ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ មុនដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ចក្រភពអង់គ្លេស Andy...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធថា យោធាអាមេរិក កំពុងជួបបញ្ហានឹងគ្រាប់រំសេវខ្វះខាត ខណៈដែលខ្លួននៅតែបន្តសង្រ្គាមជាមួយអ៊ីរ៉ង់។ ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលការផ្អាកដ៏កម្រមួយនៅក្នុងការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី៣បន្ទាប់ពីមានរបាយការណ៍ ស្តុកគ្រាប់មីស៊ីលសម្រាប់ស្ទាក់ចាប់ធ្លាក់ ដល់កម្រិតទាបមួយនិង កំពុងបង្ខំមានការពន្យាពេលធ្វើសង្គ្រាមបែបនេះ។ កាលពីថ្ងៃអាទិត្យ កាសែត New York Times និង Wall...
ភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញ ចូលរួមក្នុងពិធីបើកសិក្ខាសាលា លោក ហេង សួរ សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា និង ជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. នៃគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រដ្ឋ និងឯកជន ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ម៉រគ្រុប យកថ្ងៃព្រឹត្តិការណ៍ឈឺចាប់ គម្រប់មួយឆ្នាំ [២៤- ២៨ ខែកក្កដា] ថៃឈ្លានពានខ្មែរ សម្ពោធ គ្រឿងទេសវ័នម៉រ៩មុខ របស់គ្រួសារវ័នម៉រគ្រុប ។ ពិធីខាងលើនេះ បានធ្វើឡើង នាថ្ងៃទី ២៥ខែកក្កដា ឆ្នាំ២០២៦នេះ គឺក្រោយមួយថ្ងៃ ដែលយោធាហ្វាស៊ីសថៃ...
លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះផលិតកម្មស្បៀង ហើយបានចុះត្រួតពិនិត្យ និងស្វែងយល់ពីស្ថានភាព នៃការលូតលាស់នៃដំណាំជាច្រើនលើកនៅតាមវាលស្រែ និងតម្រូវឱ្យអាជ្ញាធរមូលដ្ឋានធ្វើការងារកសិកម្មឱ្យបានល្អ ។ ក្នុងឆ្នាំ២០២៦ ប្រទេសចិនប្រមូលផលស្បៀងរដូវក្តៅបានច្រើនម្តងទៀត។ យោងតាមទិន្នន័យរបស់រដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា ក្នុងឆ្នាំ២០២៦ ប្រទេសចិនប្រមូលផលស្បៀងរដូវក្តៅទម្ងន់សរុបឡើងដល់ ១៥០,៧៥ លានតោន កើនឡើង ១ ពាន់លានតោន បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥ ។ បច្ចុប្បន្នខណៈពេលរដូវក្តៅ កសិករក្នុងតំបន់នានាទូទាំងប្រទេសចិនកំពុងមមាញឹកនឹងការធ្វើស្រែចម្ការ ដូចជាការសាបព្រោះ និងការថែទាំដំណាំផ្សេងៗជាដើម ដើម្បីប្រមូលផលស្បៀងយ៉ាងច្រើនក្នុងឆ្នាំនេះ។ពេលចុះត្រួតពិនិត្យការងារនៅខេត្តJilin នាឆ្នាំ២០២០ លោកXi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវជំរុញឱ្យកសិករចេះប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីបង្កបង្កើនផលស្បៀងយ៉ាងច្រើនតាមរយៈបច្ចេកវិទ្យាទំនើបបំផុត ។សព្វថ្ងៃនេះ បច្ចេកវិទ្យា និងផលិតផលកសិកម្មថ្មីទំនើប ត្រូវបានប្រើប្រាស់យ៉ាងច្រើនតាមវាលស្រែចម្ការនានាទូទាំងប្រទេស ដែលបានលើកកម្ពស់ជាបន្តបន្ទាប់នូវកម្រិតគុណភាព និងប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម និងក្លាយជាការគាំទ្រដ៏សំខាន់សម្រាប់ការធានាសន្តិសុខស្បៀង។ លោក Xi Jinping បានសង្កត់ធ្ងន់ថា...
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA បានបើកឱកាសដល់សិស្សវិទ្យាល័យ ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្ត ក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ កំពង់ក្តី និងវិទ្យាល័យ វ៉ារិន...
ភ្នំពេញ ៖ លោក ហេង សួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រដ្ឋ និងឯកជនចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី «ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស...