ការធ្វើអនុត្តរភាព របស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងពន្ធគយ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា និងមានវិធានការតបត យ៉ាងម៉ឺងម៉ាត់ពីប្រទេសជាច្រើន ។ឯកសារស្តីពីគោលជំហររបស់ចិន ដែលប្រឆាំង នឹងវិធានការដំឡើងពន្ធគយ ខុសទំនងរបស់អាមេរិក ទទួលបានការឆ្លើយតបជាវិជ្ជមាន ពីសំណាក់សហគមន៍អន្តរជាតិ ។ ការស្ទង់មតិដែលបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយទៅកាន់អ្នកប្រើអ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានអំពាវនាវ ឱ្យប្រទេសនានាចាត់វិធានការដើម្បីប្រឆាំងនឹង “អនុត្តរភាពបែបអាមេរិក”ជាមួយគ្នា និងការពារសិទ្ធិ...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានមានប្រសាសន៍ ផ្តាំផ្ញើទៅក្រុមមនុស្សមួយចំនួនតូច នៅក្រៅប្រទេសដែលមានចេតនានិយាយបំផ្លាញកម្ពុជា សូមបញ្ឈប់សកម្មភាពទៅ ។ ក្នុងវេទិកាស្តីពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី នាថ្ងៃ៧ មេសា លោក ប៉ែន បូណា បានលើកឡើងថា ជៀសមិនផុតនោះ សម្រាប់ប្រទេសនីមួយៗ ដែលមានបញ្ហាអសកម្មកើតមានឡើង...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយព្រះរាជសុវត្ថិភាព នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥...
យ៉ាំងហ្គោនៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមេសានេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើង ដល់ ៣,៥៦៤នាក់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ នេះ ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា លើសពីនេះ មនុស្ស ៥.០១២ នាក់បានរងរបួស និង ២១០ នាក់នៅបន្តបាត់ខ្លួន ដោយសារការគ្រោះរញ្ជួយដីនេះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានរំលឹកដល់យុវជន យុវតីដែលជិះម៉ូតូដើរលេងកម្សាន្ត សូមកុំរំលង កុំភ្លេចឱ្យសោះការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ លើសីពនេះ លោក ទូច សុឃៈ បានលើកទឹកចិត្តជំរុញ ការអនុវត្តច្បាប់ និងការពារសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ជាពិសេសក្នុងរយៈពេល នៃការខិតជិតឈានចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ...
បរទេស៖ ក្រុមហ៊ុនផលិត រថយន្ត Jaguar និង Land Rover កំពុងផ្អាកការនាំចេញទៅកាន់សហរដ្ឋអាមេរិក ខណៈដែលឧស្សាហកម្ម រថយន្តដែលកំពុងជួបការលំបាករបស់ចក្រភពអង់គ្លេសនេះ ចាប់ផ្តើមឆ្លើយតប នឹងពន្ធ ២៥ភាគរយ លើការនាំចូលរថយន្ត ដែលដាក់ដោយប្រធានាធិបតី អាមេរិក លោក Donald Trump ។ យោងតាមសារព័ត៌មាន AP...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា រដ្ឋាភិបាល បានសន្យាបង្កើនការ នាំចូលថាមពល យន្តហោះ និងផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការផ្តល់ជូនរបស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធ ៣៦ភាគរយ របស់សហរដ្ឋអាមេរិក លើការនាំចេញរបស់ថៃ ។ យោងតាមសារព័ត៌មាន...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប នៅតែប្តេជ្ញាចិត្ត ក្នុងការចរចាលើការដំឡើង ពន្ធរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារផលប្រយោជន៍របស់ខ្លួនជាមួយនឹង “វិធានការតបតតាមសមាមាត្រ” ប្រសិនបើចាំបាច់ ។ លោកស្រី Von der Leyen បានលើកឡើងថា...
កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ពិធីប្រណាំងរទេះសាឡី គោលឿនឆ្នាំ២០២៥ គឺជាការរំលឹក ដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់ និងសូមឱ្យទិវានេះ ស្ថិតនៅជាអមតៈ ក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់ៗរូប និងយុវជនជំនាន់ក្រោយ ប្រកបដោយស្មារតីស្នេហាជាតិ និងសូមចូលរួមគ្នាថែរក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់ តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ជានិច្ចនិរន្តរ៍ ។លោកបាននិយាយបែបនេះ ក្នុងពិធីប្រណាំងរទេះ...
ប៉េកាំងៈ ក្រុមបាតុកររាប់សែននាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងរាប់សិបនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងគោលនយោបាយ ដ៏ចម្រូងចម្រាស របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមទាំងការដាក់អ្វីដែលគេហៅថា “ពន្ធទៅវិញទៅមក” ក៏ដូចជាការបិទទីភ្នាក់ងារសហព័ន្ធ និងការនិរទេសជនអន្តោប្រវេសន៍។ យោងតាមអ្នករៀបចំបានឲ្យដឹងថា នៅសហរដ្ឋអាមេរិក មនុស្សប្រហែល ៦០ម៉ឺន នាក់បានចូលរួមការតវ៉ាជាង ១,៤០០កន្លែង...