ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយថ្លែងថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ កម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុ តាមលក្ខណៈរដូវកាលជាបន្តបន្ទាប់។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី សកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ លោក...
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីពីរលើក ដែលបានវាយប្រហារប្រទេស វេណេស៊ុយអេឡានៅថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់ ៣៥៣៥នាក់ ដោយមានមនុស្ស ១៦៧៤០នាក់រងរបួស នេះបើយោងតាមការអាប់ដេត ពីប្រធានរដ្ឋសភាលោក Jorge Rodriguez។ លើសពីនេះ លោក Rodriguez ដែលជាប្រធានមជ្ឈមណ្ឌល បញ្ជាការបង្កើតជំរំបណ្តោះអាសន្ន បានសរសេរនៅក្នុងសារ មួយនៅលើ Telegram...
ហាវ៉ាណា៖ មន្ត្រីម្នាក់បានឧ្យដឹងថា សំណើរបស់ប្រទេសគុយបា សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីជជែកពិភាក្សាអំពីការបិទផ្លូវរបស់សហរដ្ឋអាមេរិក នៅក្នុងសម័យប្រជុំរបស់ខ្លួន ឆ្លុះបញ្ចាំងពីការគំរាមកំហែង ដែលជិតមកដល់ដែលកោះនេះកំពុងប្រឈមមុខ។ លោក Pedro Luis Pedroso អគ្គនាយកកិច្ចការពហុភាគី និងច្បាប់អន្តរជាតិ នៃក្រសួងការបរទេសគុយបា បានប្រាប់អ្នកយកព័ត៌មានថា សេណារីយ៉ូ ដែលបានបង្ហាញដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការជជែកពិភាក្សា “មិនមែនជាស្ថានភាពសម្មតិកម្មនៃការឈ្លានពាននោះទេ ។ វាមិនផ្អែកលើការវាយតម្លៃហានិភ័យសាមញ្ញនោះទេ”។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅរុស្ស៊ី បាននិយាយថា ទីក្រុងញូវដេលី និងទីក្រុងមូស្គូ បានឈានទៅមុខមួយជំហ៊ានទៀត ហើយនៅក្នុងកិច្ចពិភាក្សា ដើម្បីជំរុញពាណិជ្ជកម្ម។ ថ្លែងនៅឯវេទិកាវិនិយោគ និងពាណិជ្ជកម្មសំខាន់របស់រុស្ស៊ី Innoprom 2026 កាលពីថ្ងៃចន្ទ លោក Vinay Kumarបាននិយាយថា ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគី ហើយកំពុងធ្វើការ ដើម្បីដករបាំងមិនមែនពន្ធគយ ជាពិសេស...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យបន្តជំរុញការអភិវឌ្ឍ កម្មវិធីទេសចរណ៍ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងស្នើខាងភាគីក្រុមហ៊ុន X Capital Investment Co., Ltd.នៃប្រទេសចិន បន្តផ្សព្វផ្សាយពីស្ថានភាព ជាក់ស្តែងនៅកម្ពុជា ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់...
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់» កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សារបស់គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកគណៈកម្មការជំនាញ សុខភាពសិក្សា នៃក្រសួងការងារ...
ភ្នំពេញ៖ កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម បន្តពិនិត្យវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ និងសិក្សាពិនិត្យសំណើ សុំការលើកលែងទិដ្ឋាការទេសចរណ៍ ដែលស្នើដោយភាគី UAE ដើម្បីជំរុញកំណើនភ្ញៀវ ទេសចរបន្ថែមទៀត ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Obaid...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាកុំឱ្យលើសទម្ងន់ ក្នុងការធានាឱ្យសមស្រប និងស្របតាមច្បាប់ ដើម្បីធានាដល់ការថែទាំផ្លូវយូរអង្វែង ។ ក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ តម្លៃសាំងធម្មតា ៣ ៩៥០ រៀល (ចុះថ្លៃ ១០០ រៀល) ខណៈម៉ាស៊ូត = ៤ ១០០ រៀល (ឡើងថ្លៃ ១០០ រៀល)...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួន៥១៩គ្រឿងពេញមួយយប់ ខណៈដែលទីក្រុងគៀវរាយការណ៍ថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅលើរដ្ឋធានីបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់១១នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ ទម្លាក់លើតំបន់ចំនួន២០រួមទាំងតំបន់ Belgorod, Bryansk, Kursk, Kaluga, Leningrad,...