ភ្នំពេញ៖នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាកិត្តិយស ចូលរួមសន្និសីទ សារព័ត៌មានផ្សព្វផ្សាយ វឌ្ឍនភាពបេសកកម្ម “ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប” ប្រមូលថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ (CYCLING FOR CAMBODIAN CHILDREN FROM CAMBODIA-EU) ដោយ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ១៦ ឧសភា បានប្រគល់ឧបករណ៍អេឡិចត្រូនិក សរុបចំនួន ៣ ៤២៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល ជូនដល់អង្គភាព សុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាល កាន់តែរហ័ស និងមានប្រសិទ្ធភាព។...
បរទេស៖ យោធាអ៊ុយក្រែនបានបញ្ជាក់ពីការបាត់បង់យន្តហោះចម្បាំង F-16 ដែលរចនាដោយ សហរដ្ឋអាមេរិកមួយគ្រឿងទៀត ខណៈយន្តហោះកំពុងវាយប្រហារ ការវាយប្រហាររបស់រុស្ស៊ី។ នេះជាឧបទ្ទវហេតុលើកទីបី ហើយចាប់តាំងពីក្រុងកៀវ ចាប់ផ្តើមទទួលយន្តហោះចម្បាំង ទំនើបពីលោកខាងលិច ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមកងទ័ពអាកាសអ៊ុយក្រែន គឺថា រាល់ទំនាក់ទំនងជាមួយយន្តហោះនេះ ត្រូវបានបាត់បង់នៅម៉ោងប្រហែល...
ភ្នំពេញ ៖ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់លាយឡំរន្ទះបាញ់ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ ក្នុងពេលរូបគាត់ទៅព្រោះស្រូវ នៅចំណុចវាលស្រែទួលតាប៉ាល់ ស្ថិតនៅខាងលិចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃ១៥ ឧសភា ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភូ ផុត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានតែងតាំងឧត្តមសេនីយ Oleg Salyukov ជាអនុលេខាក្រុមប្រឹក្សាសន្តិសុខជាតិនៅក្រោយពេលដែលលោក Salyukov ត្រូវបានលាលែងពីតួនាទីជាអគ្គមេបញ្ជាការ នៃកងកម្លាំងជើងគោករុស្ស៊ី។ លោកSalyukov បានបញ្ជាកងកំលាំងជើងគោករុស្ស៊ី ដែលជាសាខាធំបំផុតនៃយោធារបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១៤ហើយ មុននោះគាត់ធ្លាប់បានបម្រើការជាអនុប្រធានអគ្គសេនាធិការ និងបានដឹកនាំកម្លាំងយោធាចុងបូព៌ារបស់ប្រទេសរុស្ស៊ីផងដែរ។...
កំពង់ធំ: នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនចាស់ជរា ជនពិការភ្នែក និងប្រជាពលរដ្ឋដែលមានជំងឺនិងមានជីវភាពលំបាកខ្វះខាត នៅតាមផ្ទះបណ្តែតទឹក ក្នុងឃុំផាត់សណ្តាយ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ការរញ្ជួយដីកម្រិត ៥,២ រ៉ិចទ័របានវាយប្រហារភាគនៃកណ្តាលនៃប្រទេសតួគី កាលពីថ្ងៃព្រហស្បតិ៍ និងដោយបានអង្រួនរដ្ឋធានី Ankara នៅចំពេលដែលប្រធានាធិបតីលោក Recep Tayyip Erdogan កំពុងទទួលស្វាគមន៍វត្តមានរបស់លោក Vladimir Zelensky ប្រធានាធិបតីប្រទេស អ៊ុយក្រែន។ យោងតាមអាជ្ញាធរគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Sebastian Gorka ជំនួយការរងរបស់លោក Trump បាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump នឹងជួបសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បីជួយរុស្ស៊ី និងអ៊ុយក្រែនបញ្ចប់កិច្ចព្រមព្រៀង សន្តិភាពហើយជំនួបនេះ នឹងខិតចូលមកដល់ហើយ ។...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹមបានឲ្យដឹងថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេ នៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ស្ថិតនៅខេត្តពោធិ៍សាត់ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោកបន្តថា ការបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពាន បានសម្រេចលទ្ធផល១០០%។ លោកថា...
កណ្ដាល៖លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានទទួលសារសំណូមពរ របស់ប្រជាពលរដ្ឋក្រុងតាខ្មៅ ដែលបានស្នើសុំឲ្យជួយចុះពិនិត្យ និងជួសជុលផ្លូវ នៅចំណុចចំណតរថយន្តក្រុង មុខវត្តព្រែកសំរោង។ ដោយបានទទួលសារសំណូមពរ បន្នាន់បែបនេះ លោកប្រធានមន្ទីរ បានចាត់តាំងក្រុមការងារ ចុះពិនិត្យ និងជួសជុលចាក់កៅស៊ូភ្លាមៗ ហើយក៏បាន សំរេចស្អាតរួចរាល់នៅរសៀលថ្ងៃទី១៥...