អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹងការឡើងកម្តៅនៃស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថាន។អ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ ស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹង ។ ភាគីប៉ាគីស្ថានបានបង្ហាញថា នៅព្រឹកព្រលឹមថ្ងៃទី ១០ ឧសភា ឥណ្ឌាបានធ្វើការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Nur Khan របស់ប៉ាគីស្ថានជាដើម ហើយប៉ាគីស្ថាននឹងធ្វើការវាយបកយ៉ាងម៉ឺងម៉ាត់។ នាពេលបច្ចុប្បន្ន ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាតបតវិញ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?អ្នកនាំពាក្យបានឆ្លើយថា ប្រទេសចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍បច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថាន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងកម្តៅនៃស្ថានការណ៍នេះ។ ភាគីចិនអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានរក្សាចិត្តឱ្យស្ងប់និងមានភាពអត់ធ្មត់ដោយតម្កល់សន្តិភាពនិងស្ថេរភាពជាអាទិភាព...
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) សម្រេចបានប្រមាណ ៣៣,៥០ % ហើយ។ នេះបើយោងតាមទំព័រ ហ្វរសប៊ុក ក្រសួងសាធារណការ នាថ្ងៃទី១២ ឧសភា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTការចរចាសន្តិភាព ជាមួយអ៊ុយក្រែនគួរតែពិចារណា ទាំងការពិតបច្ចុប្បន្ននៅលើការចរចា ផ្ទាល់និងមូលដ្ឋាន ដែលបានដាក់ក្នុងអំឡុង កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ឆ្នាំ២០២២ ។ ការលើកឡើងនេះបើយោង តាមជំនួយការ របស់ប្រធានាធិបតីរុស្ស៊ីលោក Yury Ushakovដោយក្នុងនោះលោកបានធ្វើការកត់សម្គាល់ដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់ឱកាសដល់ទីក្រុងគៀវ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTប្រទេសតួគីបានទទួលយកសំណើ របស់រុស្ស៊ីក្នុងការសម្របសម្រួល កិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាមួយអ៊ុយក្រែន តាមសំណើរសុំ របស់មេដឹកនាំរុស្សី។ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការឆ្លើយតបនេះ ទៅកាន់សមភាគីរុស្ស៊ីលោក Vladimir Putinក្រោយមានការស្នើសុំ ។ កន្លងមកតួគីធ្លាប់ធ្វើជាម្ចាស់ផ្ទះការចរចា រវាងទីក្រុងមូស្គូ និងគៀវក្នុងឆ្នាំ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការបង្កើតគោលនយោបាយ ដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ” នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សោម ចំណាន រដ្ឋលេខាធិការ...
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងមន្រ្តីរាជការទាំងអស់ សូមគោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste»...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញធ្វើដំណើរ ចាកចេញពីមាតុភូមិកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីបំពេញបេសកកម្ម ក្រោមការចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ពីសំណាក់...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្ម នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍...
កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួង ការអភិវឌ្ឍសេដ្ឋកិច្ច រុស្ស៊ីនៅទីក្រុងម៉ូស្គូ ។ ភាគីទាំងពីរបានធ្វើការ ផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការ អនុវត្តកិច្ចព្រមព្រៀង ដែលត្រូវបានដំឡើក ម្រិតស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមកចិន-រុស្ស៊ី ការពង្រឹងកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាបានចុះទៅពិនិត្យ វឌ្ឍនភាព នៃការកែលម្អបណ្ណាល័យឡានឆាង-មេគង្គ (ទី៣) ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលាប ។ លោក អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះអំណោយដ៏ថ្លៃថ្លា របស់មជ្ឈមណ្ឌលប្រទេសចិន សម្រាប់បោះពុម្ពនិង ចែកផ្សាយសៀវភៅ ទៅកាន់បរទេស...