ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គំរូថ្មីនៃទំនាក់ទំនងនៃគណបក្សប្រជាជនកម្ពុជា (CPP) និងបក្សកុម្មុយនីស្តចិន (CPC)ស្តែងឡើង តាមរយៈការគោរពគ្នាទៅវិញទៅមក ។ ក្នុងសារលិខិតផ្ញើទៅលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដើម្បីអបអរសាទរខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន សម្តេចតេជោ មានប្រសាសន៍ថា គំរូថ្មីនៃទំនាក់ទំនងរវាងគណបក្ស CPP...
ភ្នំពេញ ៖ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រវិជ្ជាជីវៈអាជ្ញាកណ្តាលការងារ ជំនាន់ទី១ ចំនួន ៦០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដើម្បីជ្រើសរើសសមាជិកអាជ្ញាកណ្ដាលដែលអ្នកបន្តវេន បង្កើនចំនួនអាជ្ញាកណ្តាល និងការពង្រឹងសមត្ថភាព។ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា វិទ្យាស្ថានកំពុងផ្ដល់ឱកាសដ៏សំខាន់ដល់បងប្អូនគ្រប់មជ្ឈដ្ឋានដែលចង់ក្លាយជាសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការចូលរួមពង្រីកវិសាលភាពនៃការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។មន្រ្តីបញ្ជាក់ថា៖«បច្ចុប្បន្ននេះ មានសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានចំនួនត្រឹមតែ ៣០នាក់ប៉ុណ្ណោះ ដែលពួកគាត់មិនអាចទទួលរ៉ាប់រងនូវសំណុំរឿងដែលអាចនឹងមានច្រើនបានទេ ព្រោះក្នុងសំណុំរឿងមួយ ត្រូវការអាជ្ញាកណ្ដាលចំនួន...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាធ្វើដំណើរលើមាគ៌ាជាង៣ឆ្នាំមកនេះ គឺមានសុខភាពល្អ ហើយបាននិងកំពុងបោះជំហានទៅមុខជានិច្ច ប្រកបដោយភាពស្វាហាប់ ។ ការអះអាងរបស់អ្នកនាំពាក្យនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។ មូលហេតុដែលលោក ប៉ែន បូណា មានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម បានប្តេជ្ញាចិត្តរួមគ្នា ជួយជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាម ឈ្លានពីភាគីថៃ ។ ការប្តេជ្ញានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃយអ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះថា ករណីជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅ K01 ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។ យោងតាមមាត្រា ២១៧...
ភ្នំពេញ ៖ ខណៈសម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រ ចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជានោះ គឺកម្ពុជាពុំស្ថិតនៅ ក្នុងគន្លងផ្លូវដើររបស់ព្យុះ បាវី នេះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណា...
ភ្នំពេញ៖ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ការសម្ដែងការគាំទ្រ របស់លោកឯកអគ្គរាជទូតជប៉ុនបែបនេះ ធ្វើឡើងនៅក្នុងជំនួប ជាមួយលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចបង្កើតភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ នៃប្រកាសនេះ ត្រូវអនុលោម ទៅតាមសេចក្ដីណែនាំលេខ ០០៤...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា រដ្ឋមន្ដ្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានមួយចំនួន ដែលបម្រើការងារ តាមបណ្ដាលក្រសួងស្ថាប័ននានា ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក។ ការលើកឡើងរបស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៣០ឆ្នាំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្ត បើកចំហរសម្រាប់បណ្តា អង្គការសង្គមស៊ីវិលក្នុងការធ្វើជាដៃគូ ជាមួយរាជរដ្ឋាភិបាល ។ ការមានប្រសាសន៍របស់សម្តេចធិបតីបែបនេះ ដោយសារមានអង្គការខ្លះនៅតែបន្តចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា នៅតែបន្តបំបិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល នានាកំពុងមានវត្តនៅកម្ពុជា ។ ក្នុងឱកាសអញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការ PSE និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជាង៥០០នាក់...