បរទេស៖ រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីជំទង់ របស់លោកបានបាញ់កាំភ្លើងខ្លី ក្នុងអំឡុង ពេលត្រួតពិនិត្យរោងចក្រផលិតគ្រាប់ធុន ស្រាលមួយ ខណៈដែលលោកគីម ជំរុញឱ្យធ្វើទំនើបកម្មកងកម្លាំងធម្មតា បន្ទាប់ពីផ្តោតលើអាវុធនុយក្លេអ៊ែរ អស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបានផ្សាយថា លោកគីមបានទៅទស្សនារោងចក្រ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសឥណ្ឌាបានទិញប្រេងចំនួន ៣០ លានបារ៉ែលពីប្រទេសរុស្ស៊ី បន្ទាប់ពីការលើកលែង ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងរយៈពេល ៣០ ថ្ងៃដល់ប្រទេសឥណ្ឌា ដើម្បីទិញប្រេងពីប្រទេសរុស្ស៊ី ដែលមានគោលបំណងធានា ស្ថិរភាពនៅក្នុងទីផ្សារប្រេងសកល បន្ទាប់ពីការវាយប្រហារ...
បរទេស៖ អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាដឹកប្រេងដែលមានទង់ជាតិឥណ្ឌា ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកឆ្លងកាត់ដែល ៤០% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌាឆ្លងកាត់ , នេះបើតាមប្រភពមួយ របស់ឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទោះបីជាប្រភពមួយរបស់អ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅខាងក្រៅប្រទេស បានបដិសេធចំពោះកិច្ចព្រមព្រៀងបែបនេះត្រូវបានសម្រេចឡើង ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ក្រសួងការបរទេសឥណ្ឌា និងស្ថានទូតអ៊ីរ៉ង់...
ភ្នំពេញ ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានក្រុម ប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ខណៈលោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO) បានគូសបញ្ជាក់រួមគ្នា នូវគោលជំហរបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាបន្តសេវាសុខាភិបាលចាំបាច់ និងការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ។ការបញ្ជាក់ពីគោលជំហររួមគ្នា រវាងភាគីទាំងពីរនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ដែលជាអំណោយរបស់អង្គការ សុខភាពពិភពលោក(WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបចំពោះវិស័យសុខាភិបាល ទៅដល់សហគមន៍ ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១២ ខែមីនា...
ភ្នំពេញ៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំ ចំពោះការកសាងសង់សំណង់ ដែលបម្រើដល់វិស័យ ព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើង ដោយពុំមានមូលដ្ឋានរចនាបទខ្មែរ ។ ការណែនាំរបស់លោកបណ្ឌិត ចាយ បូរិន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ មានកុដិ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការធ្វើឱ្យដំណើរការរបស់មន្ទីរពេទ្យមួយបានប្រសើរឡើង គឺអាស្រ័យលើភាពជាអ្នកដឹកនាំរឹងមាំ បុគ្គលិកមានសមត្ថភាពខ្ពស់ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តក្នុងការបម្រើសេវាថែទាំព្យាបាលប្រកបដោយគុណភាព និងគោរពសេចក្តីថ្លៃថ្នូរជូនប្រជាជន។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការ ប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន៥០,០០០ រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ ព្រមទាំងដំណាល់គ្នា ជាមួយនឹងការបើកប្រាក់បៀវត្សខែមេសា។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយ បន្ទាប់ពីកើតមានសង្គ្រាម នៅមជ្ឈិមបូព៌ា ប៉ះពាល់ដល់ប្រេងនៅទូទាំងពិភពលោកនោះ ក្រសួងបានរកឃើញស្ថានីយ៍ប្រេង ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង ត្រូវបិទទ្វារបណ្ដោះអាសន្ន ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន ។ បើតាមលោកស្រី ការបិទបណ្តោះអាសន្ននេះ ក្រោមហេតុផលអស់ស្តុក ។...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ព្រមជាមួយអ្នកចូលរួមប្រមាណ ១៧០០នាក់...