ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោល ចំពោះការចោទប្រកាន់ របស់ក្រុមលោក រ៉ុង ឈុនដែលថា ក្រសួងមិនទទួលយកលិខិត ដោះស្រាយ ដែលបានដាក់មកក្រសួង ឱ្យជួយអន្តរាគមន៍សើរើសំណុំរឿង របស់លោកនៅតុលាការកំពូល ។ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉ុង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។ របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រមានចំនួន ៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
តាមលទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញឱ្យឃើញថា ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ ប្រជាជនដែលមកពីប្រទេសចំនួន ២១ ដែលបានចូលរួមការស្ទង់មតិមានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនខ្លាំងឡើងៗ ឯប្រជាជនដែលមានចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិកមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ។ វេបសាយកាសែត«New York Times»របស់អាមេរិកបានផ្សាយដំណឹងថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិនក្នុងការពង្រីកអំណាចទន់របស់ខ្លួន ក្នុងនោះបូករួមទាំងសកម្មភាពវប្បធម៌និងសេដ្ឋកិច្ចនៅអាហ្វ្រិក ទ្វីបអាមេរិកនិងតំបន់ផ្សេងៗទៀត ។ វេបសាយនៃកាសែត«The Hill»របស់អាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ជាសញ្ញាព្រមានដែលបង្ហាញថា ជំនឿចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះភាពជាអ្នកដឹកនាំរបស់អាមេរិកកំពុងថមថយចុះ ។ ពីការធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ង់និងវេណេស៊ុយអេឡា និងបង្កសង្គ្រាមពាណិជ្ជកម្មដល់ការនិយាយទាំងចំហអំពីការដណ្តើមយកកោះហ្គ្រីនឡែន និងព្រែកជីកប៉ាណាម៉ា រដ្ឋាភិបាលអាមេរិកកំពុងអនុវត្តផែនការវាតទី និយមតាមបែបផែនអាមេរិកដោយមិនលាក់លៀម ។ ប្រការនេះអាចលទ្ធភាពដែលថា ហេតុអ្វីបានជាឋានៈនៃភាពជាអ្នកដឹកនាំសកលរបស់អាមេរិក មានការធ្លាក់ចុះជាបន្តបន្ទាប់ ៕
ក្នុងរដូវក្តៅនេះ ការប្រើប្រាស់របស់ចិនក្នុងវិស្សមកាលរដូវក្តៅ បានក្លាយជាចំណុចលេចធ្លោថ្មីដែលញ៉ាំងឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦,១ភាគរយសម្គាល់ឃើញថា សន្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចចិនក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ មិនមែនជាភាពឡើងចុះតាមរដូវកាលនៅក្នុងទីផ្សារប្រើប្រាស់របស់ចិននោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីរបៀបដែលទីផ្សារទ្រងទ្រាយយក្សរបស់ប្រទេសចិនផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤,១ភាគរយបង្ហាញពីបំណងទៅធ្វើទេសចរណ៍នៅប្រទេសចិនក្នុងវិស្សមកាលរដូវក្តៅនេះ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ ភាគរយ សម្គាល់ឃើញថា ប្រទេសចិន បាននិងកំពុងចែករំលែកភាគលាភ នៃការអភិវឌ្ឍជាមួយពិភពលោក...
នៅព្រឹកថ្ងៃទី ៤ ខែសីហា លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានធ្វើរបាយការណ៍ស្តីពី «សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ ២០២៦ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ សៀវភៅសនេះបានបន្តឃោសនាបំប៉ោងនូវការលើកឡើងរប់ជប៉ុនស្តីពីអ្វីដែលហៅថា ”ការគំរាមកំហែងខាងសន្តិសុខពីប្រទេសជិតខាង”ក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបី ស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ព្រមទាំងការវាតទីយោធានិងបម្រុងសព្វាវុធរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ។ សៀវភៅសកំណែថ្មីនេះបានបន្តចាត់ទុកប្រទេសចិនជា”បញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន”ដោយនិយាយឆ្ការដៃឆ្ការជើងនិងឃោសនាបំប៉ោងក្នុងចេតនាអាក្រក់ចំពោះសកម្មភាពយោធាជាប្រក្រតីនិងកិច្ចការពារជាតិស្របច្បាប់របស់ចិនព្រមទាំងមួលបង្កាច់តាមតែទំនើងចិត្តចំពោះសកម្មភាពដ៏ចាំបាច់របស់កងទ័ពចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ។ អ្នកវិភាគបានសម្គាល់ឃើញថា នៅក្នុងសៀវភៅសកំណែថ្មីនេះ រដ្ឋាភិបាលជប៉ុនបានឃោសនាបំប៉ោងពីការគំរាមកំហែងពីប្រទេសជិតខាង ហើយសង្កត់ធ្ងន់លើការផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធ និងការពង្រីកឧស្សាហកម្មយោធាក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម” ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ និងពន្លឿនការវាតទីយោធា និងបម្រុងសព្វាវុធរបស់រដ្ឋាភិបាលជប៉ុន ៕
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កការគំរាមកំហែង “ត្រីភាគី” ដោយធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការអនុវត្តសង្គ្រាមរួមគ្នា ដែលអាចនាំឱ្យមាន “វិបត្តិសន្តិសុខថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ ការគំរាមកំហែងដែលបង្កឡើង ដោយ “ត្រីភាគី” នៃប្រទេសទាំងបី កំពុងលេចចេញជារូបរាងធំ ខណៈដែលពួកគេមិនអើពើនឹង ការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រទេសក្នុងតំបន់...
ព្រៃវែង៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង(PIPV) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១ ៣០០កន្លែងលើមុខជំនាញចំនួន ១០ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពីរាជរដ្ឋាភិបាល។ បើតាមវិទ្យាស្ថាន PIPV បានឱ្យដឹងថា ជំនាញទាំង១០ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការផ្សារអគ្គិសនី, សេវាកម្មសម្អាងកាយ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបុគ្គលិក យោធាចារ្យ និងសិក្ខាកាម នៃវិទ្យាស្ថានកងទ័ពជើងទឹក៕
ឧត្ដរមានជ័យ៖ ទីភ្នាក់ងារជាត់ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសអាហារូបករណ៍ ទៅផ្សព្វផ្សាយជូនបងប្អូន អតីតពលករ យុវជន និងប្រជាជនមូលដ្ឋាន នៅខេត្តឧត្ដរមានជ័យ។ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា វេទិកាការងារ សន្តិសុខសង្គម...