ភ្នំពេញ ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញ តាមរយៈកម្មវិធី RPL មានសារៈសំខាន់ជាពិសេស សម្រាប់អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ ជាច្រើនដែលមានបទពិសោធន៍ និងជំនាញការងារជាក់ស្ដែងប៉ុន្តែនៅមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ជំនាញនៅឡើយ ។ នេះជាការលើកឡើងរបស់លោក តាន់ កុសល នាយកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។ តាមរយៈលោក តាន់ កុសល បានឱ្យដឹងថាវិទ្យាស្ថានជាតិពហុបច្ចេកទេស (NPIC) នៃក្រសួងការងារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាបករណីបទល្មើសបច្ចេកវិទ្យា (Scam Online) និងអះអាងថា បញ្ហា Scam Online នេះ មិនមែនជាបញ្ហាដាច់ដោយឡែកនៅប្រទេសកម្ពុជា នោះទេ តែវាជាបញ្ហាសកល ហើយកម្ពុជាក៏ជាជនរងគ្រោះនៃបញ្ហានេះផងដែរ។ បើតាមលោក ជា ធីរីទ្ធ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រទានព្រះរាជពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Jeannette KAGAME នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង៕
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសហជីពអន្តរតំបន់ សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP) និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្រេចចុះហត្ថលេខា លើលិខិតបញ្ជាក់សុច្ឆន្ទៈរួមគ្នា សម្រាប់ការបន្តភាពជាដៃគូ ក្នុងការគាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ ពីអាងសិបទឹក (ភក់បង្គន់) ដំណាក់កាលទី២ នៅរាជធានីភ្នំពេញ ក្រោយពីគម្រោងនៃដំណាក់កាលទី១ បានដាក់ឱ្យដំណើរការប្រើប្រាស់ កាលពីឆ្នាំ២០២៣...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំ ដល់ប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប ត្រូវបន្តដឹកនាំដោយការច្នៃប្រឌិត ការអវិឌ្ឍថ្មីៗ ធ្វើឱ្យលើសពីសមត្ថភាពដែលធ្វើបាន និងយកបទពិសោធន៍ពីអ្នកជំនាន់មុន។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តសៀមរាប...
ភ្នំពេញ ៖ ដោយសារអំណាចទឹកប្រាក់ បុរសម្នាក់ដែលត្រូវជាពូបង្កើត បានហ៊ានលើកដៃប្រហារក្មួយស្រី ឯងបង្កើត ដោយគ្មានមនោសញ្ចេតនា ។ សេចក្តីប្រកាសព័ត៌មានបឋម របស់ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន (ចាប់ជំរិតទារប្រាក់)នេះ កើតឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨ និង៣០នាទី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Senen Tiemsin Mangalile ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ។
ភ្នំពេញ ៖ រយៈពេល១ ០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន ៧៥ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ៥០នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ១២៦នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍ឱ្យដឹងទៀតថា គ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ដោយមានរហូតដល់៤០ លើ៧៥ករណី ខណៈមូលហេតុចម្បង...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសឱសថអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាបដែលកម្ពុជាជាម្ចាស់ផ្ទះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីប្រតិភូមកពីប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយក្នុងឆ្នាំ២០១៩ បានផ្លាស់ប្ដូរជីវិត របស់យុវជន អ៊ិន សុផាន់ណា កាលពីគាត់នៅវ័យជំទង់ ។ យុវជនមកពីខេត្តកំពតរូបនេះ ត្រូវដើរទាំងខ្វិនជើង ខណៈអនាគតរបស់គាត់ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ “មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំជាមនុស្សម្នាក់ ដែលមានភាពជឿជាក់ និងពោរពេញដោយក្តីស្រមៃ ។ ប៉ុន្តែបន្ទាប់ពីកើតហេតុភ្លាម ខ្ញុំបានក្លាយជាមនុស្ស ដែលមានភាពភ័យខ្លាច ក្នុងការចេញទៅខាងក្រៅ និងមិនហ៊ាននៅជិត...