បរទេស៖ យោងតាមការរាយការណ៍របស់ Euronews ពីប្រទេសអារ៉ាប់រួម អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀង ជាគោលការណ៍លើការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំមួយ បន្ទាប់ពីមានការចរចាសន្តិភាព រយៈពេលពីរថ្ងៃនៅទីក្រុងអាប៊ុយដាប៊ី ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការចរចានេះបានបញ្ចប់ទៅដោយគ្មានវឌ្ឍនភាពលើបញ្ហាស្នូលដែលជាចំណុចខ្វែងគំនិតគ្នារវាងភាគីទាំងពីរនោះទេ។ លោក Jared Kushner បេសกជនសហរដ្ឋអាមេរិក បានប្រកាសអំពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃពុធ នៅទីក្រុងអាប៊ុយដាប៊ី ដោយបញ្ជាក់ថា ចំនួនអ្នកទោសចុងក្រោយ ដែលនឹងត្រូវដោះដូរនោះ...
បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធថា ទីក្រុងតេអេរ៉ង់បានចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសអាហ្សង់ទីនថាជា «អង្គការភេរវកម្ម»។ នេះគឺជាវិធានការតបត បន្ទាប់ពីទីក្រុងប៊ូអេណូស អៃរ៉េស (Buenos Aires) បានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថាជាអង្គការភេរវកម្មកាល ពីខែមេសាកន្លងទៅ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រទេសអាហ្សង់ទីនបានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថាជាអង្គការភេរវកម្ម...
បរទេស៖ គេសង្កេតឃើញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជារៀងរាល់ថ្ងៃ ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំអាមេរិករូបនេះ ឱ្យចាប់ផ្តើមប្រតិបត្តិការ វាយប្រហារលើអ៊ីរ៉ង់ឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ បើតាមកាសែត Financial Times...
បរទេស៖ ប្រទេសអ៊ីរ៉ង់ហាក់ដូចជាមានមីស៊ីលផ្លោង (ballistic missiles) យ៉ាងហោចណាស់ ១.៧០០ គ្រាប់ ហើយអាចផលិតបានប្រហែល ៥០ គ្រាប់ក្នុងមួយខែ ទោះបីជាបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះក៏ដោយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី ១១ ខែវិច្ឆិកា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវអនុសាសន៍ ៨ចំណុច ដើម្បីបន្តពង្រឹងការអនុវត្ត ការលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចបាន នូវគោលដៅដែលបានកំណត់ និងប្រកបដោយនិរន្តរភាព ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យ ជនបទលើកទី១៧។ អនុសាសន៍ទាំង៨ចំណុចនោះរួមមាន៖ ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា គិតដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ កម្រិតមូលដ្ឋាន នៅទូទាំងប្រទេស សម្រេចបាន៩៥% និងរាជធានី ខេត្តទាំង២៥ សម្រេចបានការបញ្ចប់ ការបន្ទោបង់ ពាសវាលពាសកាល (ODF)។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ដឹកនាំថ្នាក់ដឹកនាំក្រសួង ចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា...
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យជាក់ស្តែងនូវដំណើរការផ្គត់ផ្គង់ និងទិញ-លក់ស្រូវសរីរាង្គតាមកិច្ចសន្យា រវាងក្រុមហ៊ុនបញ្ជាទិញ និងសហគមន៍កសិកម្មភ្នំពេជ្របុរី ស្ថិតនៅក្នុងឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។ បេសកកម្មចុះពិនិត្យផ្ទាល់នេះ មានការអមដំណើរដោយ លោក ពឹង ទ្រីដា...
ខេត្តព្រះវិហារ ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីដ៏មានអត្ថន័យមនុស្សធម៌ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។ ពិធីនេះ គឺជាការផ្ដល់អំណោយ ឧបត្ថម្ភតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនរងគ្រោះ...
ភ្នំពេញ៖ ក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមនឹងការប្រែប្រួល នៃស្ថានភាពតំបន់ និងអន្តរជាតិ ព្រមទាំងរងសម្ពាធ នៃការប្រកួតប្រជែងកាន់តែខ្លាំង, រដ្ឋ និងវិស័យឯកជន បានបង្កើនកិច្ចសហការយ៉ាងសកម្ម ក្នុងក្របខណ្ឌក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយផ្តោតលើការដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព និងសកម្មភាពអនុវត្តជាក់ស្តែង ប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងចំគោលដៅ ដើម្បីស្តារ និងពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ពង្រីកទីផ្សារទេសចរណ៍...