បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានជួបពិភាក្សាអំពីបញ្ហា សន្តិសុខជាមួយមេដឹកនាំនៃបណ្តាប្រទេសតំបន់ណ័រឌិក នៅទីក្រុងកូប៉ិនហាក ខណៈដែលប្រទេសដាណឺម៉ាក បានប្រកាសបង្ហាញកញ្ចប់ជំនួយយោធាថ្មីមួយសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៤,៨ ពាន់លានក្រូណឺ (ស្មើនឹង ៦៤៣ លានអឺរ៉ូ)។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Løkke Rasmussen បានប្រាប់អ្នកសារព័ត៌មានថា...
ព្រុចសែល៖ មេដឹកនាំនៃប្រទេសស្លូវ៉ាគី សាធារណរដ្ឋឆែក ហុងគ្រី និងប៊ុលហ្គារី បានជំទាស់នឹងការដាក់ឱសានវាទរបស់លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដែលទាមទារឱ្យការអនុម័តថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប ត្រូវភ្ជាប់លក្ខខណ្ឌទៅនឹងការផ្តល់ជំនួយហិរញ្ញវត្ថុថ្មីដល់ប្រទេសអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានថ្កោលទោសសកម្មភាពនេះថាជា ករណីគំរូនៃការគំរាមកំហែង ដើម្បីទារអ្វីមួយ ហើយបានគំរាមប្រើសិទ្ធិវេតូរបស់លោក។ លោក Fico បានថ្លែងកាលពីថ្ងៃអង្គារ...
បរទេស ៖ ក្រុមហ៊ុនចិន Alibaba Group នៅថ្ងៃអង្គារបានឱ្យដឹងថា អង្គភាពផលិតបន្ទះឈីបរបស់ខ្លួនឈ្មោះ T-Head បានដាក់ពាក្យស្នើសុំជាសម្ងាត់ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅហុងកុង ដែលនេះជាការជំរុញការបំបែកក្រុមហ៊ុន (spin-off) ដែលនឹងផ្តល់ឱកាសដល់វិនិយោគិន ក្នុងការវិនិយោគដោយផ្ទាល់ ទៅលើទ្រព្យសកម្មផ្នែកបញ្ញាសិប្បនិម្មិត (AI) និងបន្ទះឈីបដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុនមួយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១០ ខែវិច្ឆិកា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹង មានជនជាតិថៃចំនួន ៣៩នាក់ ខុសច្បាប់ពាក់ព័ន្ធករណីលួចឆ្លងដែន លួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ ជាក់ស្ដែង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ...
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ និងវិទ្យាស្ថានជាតិការងារ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពីការត្រៀមខ្លួនឆ្លើយតបនឹង ភាពតានតឹងដោយកម្តៅ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្របពេលនៃការវិវត្តបាតុភូតអែលនីញ៉ូ (El Niño) ក្រោមអធិបតីភាពលោក ខេម ប៊ុនឈាន អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ចការងារ តាមប្រព័ន្ធនិម្មិត Zoom...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាមិនគួរត្រូវកំណត់ ត្រឹមតែជាកន្លែងផ្ទេរចំណេះដឹងទ្រឹស្ដីប៉ុណ្ណោះទេ ថែមទាំងត្រូវដើរតួនាទីជាកម្លាំងចលករ ក្នុងការធានាលទ្ធភាពទទួលបានការងាររបស់និស្សិត និងជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិ។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន ក្នុងពិធីបើក «សន្និសីទថ្នាក់តំបន់លើកទី៣ នៃបណ្ដាញសាកលវិទ្យាធិការ...
បាត់ដំបង៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២ដោយឥតគិតថ្លៃជិត២ពាន់កន្លែង ជូនបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃដើម្បីប្រែក្លាយបទពិសោធន៍ការងារឱ្យក្លាយជាវិញ្ញាបនបត្រ។ លោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) បានគូសបញ្ជាក់ថា ការផ្តល់ការធ្វើតេស្តនេះ គឺជាសក្ខីកម្មបន្ថែមទៀតដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតពលករមកពីប្រទេសថៃដើម្បីឱ្យបងប្អូនដែលមានបទពិសោធន៍រាប់ឆ្នាំនៅក្រៅប្រទេសទទួលបានការទទួលស្គាល់ដើម្បីបន្តកសាងជីវភាពនៅក្នុងស្រុកកំណើតវិញឱ្យកាន់តែមានភាពប្រសើរឡើងនិងមានឱកាស និងជម្រើសបន្ថែមក្នុងការចេញទៅធ្វើការនៅក្រៅប្រទេស ប្រកបរបរដោយខ្លួនឯង ឬមានប្រៀបក្នុងការស្វែងរកការងារក្នុងការដ្ឋានធំៗជាមួយប្រាក់បៀវត្សសមរម្យ។ លោកនាយកបានបញ្ជាក់ថា៖ «ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL)...
ទីក្រុងប៉ារីស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារបានថ្លែងថា លោកបានប្រាប់សម្ព័ន្ធមិត្ត G7 ថា ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទខ្ទប់ផ្លូវទឹក របស់សហរដ្ឋអាមេរិក កំពុងដំណើរការយ៉ាងល្អប្រសើរ ដែលធ្វើឱ្យប្រធានាធិបតី លោក Donald Trump មិនចាំបាច់ធ្វើប្រតិបត្តិការយោធាធំ ដុំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នោះទេ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន Rueters...
អាប៊ូដាប៊ី ៖ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នា នៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃអង្គារ សម្រាប់កិច្ចចរចាសន្តិភាព លើកដំបូងរបស់ពួកគេ ចាប់តាំងពីខែកុម្ភៈមក ខណៈដែលបេសកជនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមការជំរុញជាថ្មី ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Toyota Motor កាលពីថ្ងៃអង្គារបានប្រកាសថា ខ្លួននឹងនាំយករថយន្តដឹកទំនិញធុនតូចបំផុត ម៉ូដែល KEI (ultra-compact mini KEI trucks) ចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រាប់អតិថិជនជាក្រុមហ៊ុន ឬស្ថាប័ន (fleet customers) ចាប់ពីឆមាសទីពីរនៃឆ្នាំ ២០២៧ ក្នុងនាមជាផ្នែកមួយនៃការដាក់លក់ក្នុងកម្រិតកំណត់ (limited rollout)...