ភ្នំពេញ ៖ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារជាមួយបងប្អូនប្រធានសហព័ន្ធសហជីព ប្រចាំខែវិច្ឆិកា សរុបចំនួន ១៥១រូប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះរៀបចំឡើងក្នុងទិសដៅពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក្នុងការបន្តពិនិត្យដោះស្រាយបញ្ហា ជូនបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលយកនូវសំណូមពរ បញ្ហាប្រឈមនានា...
ភ្នំពេញ៖ ក្នុងរយៈពេល ១១ថ្ងៃគិតចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ អតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងសាធារណជនសរុប ២ ២០៧នាក់ បានចូលរួមធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២ ដើម្បីបម្លែងបទពិសោធន៍ការងារ និងជំនាញដែលទទួលបានពីការអនុវត្តជាក់ស្តែង ជាលិខិតទទួលស្គាល់ជំនាញផ្លូវការ។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារចិន (ហុងកុង) សាខាភ្នំពេញ ។ កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរនេះ មានគោលបំណងរួមក្នុងការបង្កើតយន្តការប្តូររូបិយប័ណ្ណផ្ទាល់សម្រាប់កិច្ចការទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកំណើន...
រតនគិរី ៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុកជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្រុងបានលុង ខេត្តរតនគិរី។ លោក កត្តា...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការចង់ចេះចង់ដឹង ការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតរបស់យុវជនកម្ពុជា ជាកត្តាស្នូលមិនអាចខ្វះបានសម្រាប់អនាគតប្រទេសជាតិ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងពិធីបើកផ្លូវការព្រឹត្តិការណ៍វដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន «មហាសន្និបាតជាតិស្តីពីឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា» នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា តាមរយៈការបំពេញកាតព្វកិច្ចយោធា យុវជននឹងទទួលបាននូវផ្នត់គំនិត របៀបរបបរស់នៅជាក្រុម ការគោរពវិន័យ សីលធម៌។ ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាពលទាហានយោធភូមិភាគទី៤ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ របស់បងប្រុស សម្តេចធិបតី បាននាំកូនប្រុសពៅ ទៅទស្សនកិច្ចទីតាំងសម្តេចចាប់កំណើត កាលពី៤៩ឆ្នាំ និងប្រាប់កូនប្រុសថា នៅពេលសម្តេចកើតក្នុងជំនាន់ប៉ុលពត គ្មានពេទ្យល្អដូចពេលកូនកើតទេ មានតែគ្រែឈើមួយ ក្នុងអគារឈើតូចមួយប៉ុណ្ណោះ ។ យោងតាមបណ្តាញសង្គម នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធបិតី បានថ្លែងថា ឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានជំទាស់យ៉ាងខ្លាំង ចំពោះទីភ្នាក់ងារសារព័ត៌មាន Jiji Press របស់ជប៉ុនសម្ភាសន៍ជាមួយលោក សម រង្ស៊ី ក្នុងលក្ខណៈបំភាន់ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការរំលាយអតីតគណបក្សសង្គ្រោះជាតិ (CNRP)។ យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន របស់លោក ជុំ សន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅស្រុកកងមាស បានលើកឡើងនូវសំណើរ សំណូមពរ និងទុក្ខកង្វល់ ១០ករណី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៦ ។ ពិធីនេះធ្វើឡើង នៅក្នុងបរិវេណ វត្តរកាអារ ស្ថិតនៅភូមិរកាអារ ឃ៉ំរកាអារ ស្រុកកងមាស...
ពោធិ៍សាត់ ÷ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស្រីអាំង សុជាតា ខូយរីដា ប្រធានក្រុមការងារ ព្រមទាំងមានការអញ្ជើញ ចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តកក្រក...