ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើង សរុបចំនួន ៤០ករណី បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញា បានថយចុះចំនួន ៦ករណី និងការឆាបឆេះផ្ទះពលរដ្ឋថយចុះចំនួន ៦ខ្នង។ របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីការឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងហេតុការណ៍អគ្គិភ័យនោះ ក៏បានបណ្ដាលឱ្យឆាបឆេះទ្រព្យសម្បត្តិផ្សេងទៀត...
ភ្នំពេញ ៖ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ វីឃីង អូរីអន (VIKING ORION) សញ្ជាតិ NORWAY បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ វីឃីង អូរីអន នេះ មានប្រវែងបណ្តោយ២២៨,៣០...
បរទេស៖ បណ្តាញសម្ងាត់របស់រុស្ស៊ីមួយ បានព្យាយាមកេងចំណេញពីកុប្បកម្ម កាលពីខែមុននៅក្នុងប្រទេសបារាំង ដោយប្រើប្រាស់បណ្តាញសង្គមដើម្បីទម្លាក់កំហុស នៃភាពចលាចលនេះទៅលើបញ្ហាអន្តោប្រវេសន៍ដែលគ្មានការគ្រប់គ្រង និងគូរវាសរូបភាពរដ្ឋាភិបាលថា បានបាត់បង់ការគ្រប់គ្រងទាំងស្រុង។ នេះបើយោងតាមការវាយតម្លៃផ្ទៃក្នុងរបស់សហភាពអឺរ៉ុប (EU) ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ការវាយតម្លៃផ្ទៃក្នុងដោយឡែកមួយទៀត ដែលចងក្រងដោយក្រសួងការបរទេសបារាំង និងត្រូវបានពិនិត្យមើលដោយ...
កំពង់ស្ពឺ ÷ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងបន្ទាប់ពីចៅប្រុស យកកាំបិតផ្គាក់កាប់នៅចំណុចភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៩ ខែវិច្ជិកាឆ្នាំ២០២៦។ បើតាមសម្តីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានករណីឃាតកម្ម ដោយចេតនាមួយកើតឡើង (ចៅបង្កើតកាប់សម្លាប់យាយ) បង្កដោយជនសង្ស័យឈ្មោះជ័យ ហ៊ូណាំ ភេទប្រុសអាយុ...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរៀបចំពិធីចែកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ជូនប្រជាពលរដ្ឋចំនួន ១,០០៥គ្រួសារ ដែលរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិទឹកជំនន់ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។ អំណោយដ៏ថ្លៃថ្លានេះ គឺជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន...
បន្ទាយមានជ័យ ៖ កម្មវិធីជំរុញចលនាដើម្បីភាពបៃតង និងការអភិវឌ្ឍសហគមន៍តាមព្រំដែន បានឈានទៅមុខមួយជំហានទៀត បន្ទាប់ពីក្រសួងបរិស្ថាន បានផ្តល់កូនឈើចម្រុះសរុបចំនួន ៣ ០០០ ដើម រួមមានដើមអំពិលទឹកបារាំង ដើមក្រញូង ក្ងោក និងដើមអូញម៉ូញ ជូនដល់អាជ្ញាធរ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ និងភាគីពាក់ព័ន្ធ ដើម្បីធ្វើការដាំនៅទំនប់ ប្រឡាយ តាមផ្លូវនិងតាមលំនៅឋាន ក្នុងភូមិរង់ចាំ ភូមិសាស្រ្តស្រុកស្វាយចេក...
បរទេស៖ ប្រទេសអ៊ីរ៉ាក់ នឹងបើកច្រកព្រំដែន Sheeb ជាមួយប្រទេសអ៊ីរ៉ង់ឡើងវិញ នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីបានបញ្ចប់ការរៀបចំ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីចាំបាច់នានារួចរាល់។ នេះបើតាមការបញ្ជាក់របស់ប្រធានអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេសនេះ ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ទីភ្នាក់ងារសារព័ត៌មាន INA បានរាយការណ៍ថា អាជ្ញាធរនឹងបិទច្រកព្រំដែន...
វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រចាំ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Hakeem Jeffries បានថ្លែងកាលពីថ្ងៃចន្ទថា សភាត្រូវការចម្លើយបន្ថែមទៀត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានក្លាយជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស។លោក Jeffries ក៏បានអំពាវនាវឱ្យសភាតំណាងរាស្ត្រអនុម័តសេចក្តីព្រាងច្បាប់ការពារជាតិប្រចាំឆ្នាំ ដែលរួមបញ្ចូលទាំងការរឹតបន្តឹង លើការលក់បន្ទះឈីបទៅកាន់ប្រទេសចិន ដែលមានចែងនៅក្នុងសេចក្តី ព្រាងច្បាប់ដែលកំពុងស្ថិតនៅចំពោះមុខព្រឹទ្ធសភាអាមេរិកបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន...
បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃចន្ទថា ការិយាល័យស៊ើបអង្កេត សហព័ន្ធ (FBI) កំពុងស៊ើបអង្កេតករណីមានទំនាក់ទំនង ស្នេហាលួចលាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថាជាភ្នាក់ងារចារកម្មឱ្យទីក្រុងប៉េកាំង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី ១០...
បរទេស៖ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក បានហៅខ្លួនឯងថាជា “រដ្ឋមន្ត្រីសង្គ្រាម” ដែលនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការកែប្រែមុខមាត់យោធាឡើងវិញ ដែលលោកបានលើកឡើងថា មានសភាពទន់ខ្សោយ និង “woke” (ងាយរងឥទ្ធិពលសង្គមហួសហេតុ) នៅពេលដែលលោក ចូលកាន់តំណែងកាលពីឆ្នាំមុន។ ពេលនេះ ជាមួយនឹងការរំពឹងទុកថា នឹងមានការបោះឆ្នោតទម្លាក់លោកចេញពីតំណែង (Impeachment) ពីសំណាក់សភាតំណាងរាស្ត្រក្នុងសប្តាហ៍នេះ...