បរទេស៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់បានផ្ញើសំណើមួយពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសកាតា។ ទោះជាយ៉ាងណាក៏ដោយ សំណើនេះ នឹងត្រូវយកមកពិភាក្សា លុះត្រាតែទីក្រុងវ៉ាស៊ីនតោន យល់ព្រមបំពេញតាមលក្ខខណ្ឌទាំង ៧ របស់ទីក្រុងតេអេរ៉ង់ជាមុនសិន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា មន្ត្រីរូបនោះ ដែលបានសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា...
បរទេស៖ យោងតាមឯកសារដែលបាន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍គឺ ក្រុមហ៊ុន Audi ដែលជាផ្នែកផលិតរថយន្តប្រណីតរបស់ក្រុមហ៊ុន Volkswagen នឹងទទួលបានទឹកប្រាក់រាប់រយលានដុល្លារ ក្នុងទម្រង់ជាការលើកទឹកចិត្ត ផ្នែកពន្ធដារ និងជំនួយឥតសំណងពីរដ្ឋ ដើម្បីសាងសង់រោងចក្រ ដំឡើងរថយន្តមួយដែលមានតម្លៃ ៤ ពាន់លានដុល្លារនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងពិចារណាលើគម្រោងដំណាក់កាលទីពីរផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦...
មណ្ឌលគិរី៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជារៀងរាល់សប្ដាហ៍ ជាក់ស្ដែងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ វេទិកាការងារត្រូវបានរៀបចំឡើង នៅបរិវេណសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយពាំនាំឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ថ្លែងក្នុងវេទិកានេះ...
កំពត ៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយ អំពីឱកាសការងារក្នុងស្រុក ជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករ ដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជិត៤០០នាក់ នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកបន្ទាយមាស...
ខេត្តព្រះវិហារ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្ងៃនេះ គណៈកម្មការ និងកម្លាំងមន្ត្រីឧទ្យានុរក្ស នៃខេត្តព្រះវិហារ បានបើកប្រតិបត្តិការ ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនមួយ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូន និងប្រមូលផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្តតាំងពីខែតុលា ឆ្នាំ២០២៥ មកម្ល៉េះ។ យោងតាមរបាយការណ៍ផ្លូវការ លោក សាន ភារិទ្ធ...
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់កម្រិតនាយកដ្ឋាន វគ្គ III» ជូនដល់សិក្ខាកាមជា អនុប្រធាននាយដ្ឋាន អនុប្រធានផ្នែក និងនាយករងវិទ្យាស្ថាន ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ១៤៨នាក់ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាល...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដ៏ពិតប្រាកដ ដែលមានវាសនារួមគ្នា និងស្មោះស្ម័គ្រចំពោះគ្នាទៅវិញទៅមក ហើយបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការបក្សនយោបាយនានា របស់កម្ពុជា គឺជាដៃគូល្អ ដែលដើរទន្ទឹមគ្នា និងទុកចិត្តគ្នាដោយស្មោះស្ម័គ្រ។ នេះជាការលើកឡើង របស់លោកឯកអគ្គរដ្ឋទូត ថ្លែងក្នុងវេទិកាស្ដីអំពី«អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល»...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុចា បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺចំនួន ៣នាក់ ដែលសម្ដេចបានជួបសំណេះសំណាល ដោយផ្ទាល់ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មកព្យាបាលនៅរាជធានីភ្នំពេញ។...
អឺរ៉ុប៖ ក្រុមសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាង ១០០ មកពី ១៥ ប្រទេសនៅទូទាំងតំបន់អឺរ៉ុប បានរួមគ្នាធ្វើបាតុកម្មទាមទារឱ្យមានការផ្អាកជាបន្ទាន់ នូវការសាងសង់គម្រោង មជ្ឈមណ្ឌលទិន្នន័យខ្នាតធំ (Data centres) ថ្មីៗ រហូតដល់មានច្បាប់គ្រប់គ្រងច្បាស់លាស់ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៦ ។ យុទ្ធនាការតវ៉ាក្រោមឈ្មោះ “បញ្ឈប់មជ្ឈមណ្ឌលទិន្នន័យកខ្វក់”...
បរទេស ៖ លោក Elon Musk បានចំណាយប្រាក់យ៉ាងហោចណាស់ ៤៤៥លានដុល្លារ នៅក្នុងការប្រថុយប្រកួតប្រជែង ដើម្បីជួយឱ្យគណបក្សសាធារណរដ្ឋ (Republicans) រក្សាអំណាចគ្រប់គ្រងសភា ដែលទំហំទឹកប្រាក់នេះ គឺស្មើនឹងប្រាក់សន្សំរាល់សេន របស់អ្នកដែលមានប្រាក់ខែ ១សែនដុល្លារក្នុងមួយឆ្នាំ សន្សំរយៈពេលរហូតដល់ ៤៤០០ឆ្នាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦...