ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីជាមួយលោក Rami Teplitskiy អនុប្រធានបេសកកម្មនៃស្ថានទូតរដ្ឋអ៉ីស្រាអែល ក្នុងពិធីសម្ពោធ “សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល” (ACI) និងការចាប់ផ្តើមនៃក្លឹបសាលម (Shalom) នៅកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Himawari ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង...
ត្បូងឃ្មុំ ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាសុខភាព ភ្នែកពិភពលោក ដែលរៀបចំឡើងនៅមណ្ឌលសុខភាពចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងជាប្រធានកម្មវិធីសុខភាពភ្នែកខេត្ត...
ភ្នំពេញ ៖ «ផ្ទះស្អាត មានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ» នេះជាកាេថ្លែងឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«បរិស្ថានបៃតង ភូមិឋានស្អាត» នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ លើសពីភាពស្អាត...
ដាកា ៖ កម្មកររោងចក្រកាត់ដេរ បានធ្វើការតវ៉ាជាថ្មីម្តងទៀតនៅក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ខំឱ្យរោងចក្រនានា ផ្អាកប្រតិបត្តិការ ទោះបីជាមានចំណាត់ការ ពីក្រុមប្រឹក្សាប្រាក់ឈ្នួល ក្នុងការដាក់ឱ្យអនុវត្តរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ ដែលបានកែសម្រួលថ្មី ចាប់ពីខែធ្នូខាងមុខនេះ ក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ បាតុកម្មដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ បានបង្ខំឱ្យរោងចក្ររាប់រយត្រូវបិទទ្វារ ដែលបណ្តាលឱ្យមានការរំខានដល់ចង្វាក់ផលិតកម្ម និងបង្កឱ្យមានការព្រួយបារម្ភអំពីការពន្យារពេលនៃការដឹកជញ្ជូនទំនិញនាំចេញនៅក្នុងប្រទេសបង់ក្លាដែស...
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក អេនឌី បឺនហាំ (Andy Burnham) បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅចក្រភពអង់គ្លេសនាឆ្នាំក្រោយនោះទេ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Economist នៅថ្ងៃព្រហស្បតិ៍...
បរទេស៖ ជំហររបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅក្នុងការប្រកួតប្រជែងក្រោយការបោះឆ្នោត ដើម្បីបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្លាក់ចុះខ្សោយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគណបក្សជ្វីហ្វអភិរក្សនិយមជ្រុល (ultra-Orthodox) មួយបានផ្អាកការគាំទ្របេក្ខជនណាមួយ ខណៈគណបក្សដឹកនាំដោយជនជាតិអារ៉ាប់មួយបានប្រកាសគាំទ្រគូប្រជែងដ៏សំខាន់របស់លោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ប្រធានាធិបតីអ៊ីស្រាអែល គ្រោងនឹងជួបពិភាក្សាជាមួយលោក Netanyahu...
ភ្នំពេញ៖ «ស្បៃខ្មែរមួយផ្ទាំង ជាចំណងអនុស្សាវរីយ៍មួយ ដែលនាំយកភាពប្រណិតនៃសិល្បៈខ្មែរ ភាពកក់ក្តៅនៃបដិសណ្ឋារកិច្ច និងមិត្តភាពពីកម្ពុជា ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា» ។ លៅក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះទស្សនាសកម្មភាព និងឈ្វេងយល់អំពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ឌិនស្បៃ ដែលរៀបចំឡើង ដើម្បីត្រៀមរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ ដែលនឹងអញ្ជើញចូលរួម...
ភ្នំពេញ ៖ ឯកអគ្គរាជទូត កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់សាជាថ្មីអំពីភាពជាដៃគូដ៏យូរអង្វែង របស់កម្ពុជាជាមួយអ.ស.ប. ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឯកអគ្គរាជទូត កែវ ឈា បានបញ្ជាក់សាជាថ្មីអំពីភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាជាមួយអ.ស.ប. និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងសេចក្តីថ្លែងការណ៍ ឯកអគ្គរាជទូត បានលើកឡើងពីតួនាទីដ៏សំខាន់របស់ក្រុមការងារប្រចាំប្រទេសរបស់អ.ស.ប. ក្រោមការដឹកនាំរបស់អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា...
LYON/PARIS ៖ ប៉ូលិសបង្ក្រាបកុប្បកម្មបារាំង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងសម្រុកចូលទៅ ក្នុងក្រុមបាតុករនៅក្នុងទីក្រុង Lyon ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលបាតុកម្មបានកើតឡើង នៅទូទាំងប្រទេស ក្នុងទម្រង់ជាការប្រឆាំងសារជាថ្មីទៅលើប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បន្ទាប់ពីមានភាពចលាចលអស់រយៈពេលជាច្រើនសប្តាហ៍មក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា ...
បរទេស ៖ គណបក្សប្រជាធិបតេយ្យ បានប្តេជ្ញាប្រើប្រាស់ជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់ខ្លួន ដើម្បីដាក់កំហិត លើប្រធានាធិបតី Donald Trump ដែលជាការត្រួសត្រាយផ្លូវ ឆ្ពោះទៅរកភាពទាល់ច្រកនយោបាយ ដែលអាចកើតមានរយៈពេលពីរឆ្នាំនៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈពេលដែលលោក Trump បានចំណាយពេលបង្ហាញខ្លួន លើកដំបូងក្រោយការបោះឆ្នោត ដើម្បីបង្អួតសាលប្រារព្ធពិធី ដែលកំពុងសាងសង់នៅក្នុងសេតវិមាន។ រលកនៃកំហឹងចំពោះគោលនយោបាយរបស់លោក Trump ជាពិសេសតួនាទីនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក...