បេទេស៖ នៅថ្ងៃព្រហស្បតិ៍ ការតវ៉ាដែលមានអ្នកចូលរួមរាប់សែននាក់បានប្រែក្លាយទៅជាអំពើហិង្សាពាសពេញប្រទេសបារាំង ខណៈដែលកំហឹងប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាន់តែកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អ្វីដែលបានចាប់ផ្តើមពីការតវ៉ារបស់និស្សិតជុំវិញបញ្ហាអប់រំ និងលក្ខខណ្ឌជីវភាពដែលកាន់តែយ៉ាប់យ៉ឺននោះ បានវិវត្តទៅជាការបះបោរទូទាំងប្រទេស ប្រឆាំងនឹងការឡើងថ្លៃទំនិញ និងវិធានការរឹតត្បិតការចំណាយ ដោយមានការចូលរួមពីសហជីពកម្មករ អ្នកទទួលប្រាក់សោធននិវត្តន៍ និងក្រុមសកម្មជន...
ភ្នំពេញ ៖ សម្ពាធទាបដែលកើតមាន នៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣២ ឈ្មោះ សេមប៉ាកា (Cempaka) T2632 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា ប៉ុន្តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ សេមប៉ាកា នេះទេ ។ទោះមិនស្ថិតក្នុងគន្លង ព្យុះ...
ខេត្តពោធិ៍សាត់៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ, រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន ពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ដែលត្រៀមចូលរួមក្នុងពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់...
ពោធិ៍សាត់ ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារ ចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៤១៤ គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះបានប្រព្រឹត្តទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ពិភពលោកកាន់តែស្គាល់ច្បាស់ពីកម្ពុជា ដែលជាទឹកដី សម្បូរដោយសម្បត្តិវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាត ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
បរទេស៖ ការគំរាមកំហែងបំផ្ទុះគ្រាប់ បែកជាបន្តបន្ទាប់ នៅតែបន្តកំណត់គោលដៅ លើជើងហោះហើរនានា នៅទូទាំងអឺរ៉ុបកាលពីថ្ងៃសុក្រ។ ហេតុការណ៍ចុងក្រោយនេះបានកើតឡើងបន្ទាប់ពីរលកនៃការគំរាមកំហែងបំផ្ទុះគ្រាប់បែក ដែលបានប៉ះពាល់ដល់ជើងហោះហើរយ៉ាងហោចណាស់ ២៥ ជើង នៅទូទាំងអឺរ៉ុប នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីរាយការណ៍ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ដែលធ្វើដំណើរពីទីក្រុងរ៉ូម ទៅកាន់ទីក្រុងលីសបោន...
បរទេស៖ ប្រទេសវៀតណាម នឹងពិចារណាលើវិធានការ នានាស្របតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន បន្ទាប់ពីប្រទេសមួយចំនួនបានណែនាំប្រជាពលរដ្ឋ ឱ្យស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ឱ្យបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ការរស់នៅរយៈពេលប៉ុន្មានថ្ងៃ ក្នុងអំឡុងពេលមានអាសន្ន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ថៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យបៀលប្រាយ បញ្ចប់ការចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការធានាគុណភាពអប់រំផ្ទៃក្នុង (Internal Quality Assurance – IQA) ដោយជោគជ័យ។ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងគុណភាពអប់រំ ការវាយតម្លៃកម្រិតកម្មវិធីសិក្សា ការវិភាគគម្លាតគុណភាព (Gap Analysis) និងការកែលម្អគុណភាពជាបន្តបន្ទាប់ (Continuous Quality...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB )ជាធនាគាររដ្ឋ និងជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិ ជាពិសេសការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងជនបទ ។នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារARDB បានចូលរួមដាក់ស្តង់បង្ហាញផលិតផល និងសេវាកម្មសម្បូរបែបរបស់ធនាគារ ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី២ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
ខេត្តកំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍លើកទឹកចិត្តដល់កសិករសាកល្បងប្រើជីធម្មជាតិលាយជាមួយជីគីមី ដែលមានតម្លៃថ្លៃនៅលើទីផ្សារ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការងារកសិកម្ម ដែលជាកង្វល់របស់កសិករបច្ចុប្បន្ន។ លោកបណ្ឌិត មានប្រសាសន៍ថា “សម្រាប់ជីគីមីឡើងថ្លៃនេះ បងប្អូនអាចរកជម្រើស ឬវិធីផ្សេងដើម្បីកាត់បន្ថយតម្លៃជីគីមីនេះកុំឱ្យវាថ្លៃពេកដោយខ្លួនឯង តាមរយៈការរៀបចំផលិតជីធម្មជាតិ។ បើបងប្អូនគិតថាប្រើជីធម្មជាតិមិនសូវបានផលច្រើន បងប្អូនអាចប្រើលាយជាមួយជីគីមីពាក់កណ្តាលក៏កាត់ថ្លៃចំណាយទៅលើការប្រើជីគីមីបានច្រើនគួរសម ឱ្យតែបងប្អូនព្យាយាមរៀបចំធ្វើវា”។ លោកបណ្ឌិតលើកឡើងបែបនេះ...