ភ្នំពេញ ៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សា គោលនយោបាយកម្រិតខ្ពស់ពិសេសស្តីពីទីផ្សារការងារ និងគោលនយោបាយឧស្សាហកម្មថ្មីរបស់កម្ពុជា៖ ផលិតភាព ជំនាញ និងបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលរៀបចំឡើងក្នុងឱកាសសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយជំនាញបច្ចេកទេស...
រតនគិរី ៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយ អំពីឱកាសការងារក្នុងស្រុក ជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករ ដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកូនមុំ ខេត្តរតនគិរី។...
បរទេស៖ ប្រភពពីក្នុងវិស័យនេះចំនួនពីរបានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) របស់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដែលបានកើតឡើងជាថ្មី ចាប់តាំងពីចុងខែតុលាមក បានធ្វើឱ្យសមត្ថភាព ចម្រាញ់ប្រេងរបស់រុស្ស៊ីថយចុះប្រហែល ៣០%។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី បានបន្ថែមការលំបាកដល់ទីក្រុងមូស្គូ ក្នុងការដោះស្រាយបញ្ហាខ្វះខាតប្រេងឥន្ធនៈ នៅក្នុងប្រទេស ខណៈដែលរុស្ស៊ីកំពុងនាំចេញប្រេងម៉ាស៊ូត ទៅកាន់ទីផ្សារអន្តរជាតិ...
បរទេស៖ សមាជិកសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានរារាំងកិច្ចខិតខំប្រឹងប្រែង មួយកាលពីថ្ងៃអង្គារ ដើម្បីចោទប្រកាន់រដ្ឋមន្ត្រី ក្រសួងការពារជាតិ លោក Pete Hegseth ដែលជាការឈ្នះការពន្យារពេល សម្រាប់ប្រធានមន្ទីរបញ្ចកោណ ដែលកំពុងមានការបែកបាក់គ្នា មុនពេលពួកប្រជាធិបតេយ្យគ្រប់គ្រងសភានៅឆ្នាំក្រោយ ហើយអាចនឹងព្យាយាមម្តងទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការបោះឆ្នោតលើសំណើនីតិវិធី បានកើតឡើងត្រឹមតែប៉ុន្មាន ម៉ោងបន្ទាប់ពីលោក...
យេរ៉ូសាឡឹម៖ សភាអ៊ីស្រាអែល ដែលទើបជាប់ឆ្នោតថ្មីបានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ ខណៈដែលគណបក្សប្រឆាំង បានប្រើប្រាស់សំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភា ដើម្បីជំនួសតំណែងសម្ព័ន្ធមិត្តសំខាន់ៗរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog បានបើកសម័យប្រជុំដំបូងនៃសភាដែលមានអាសនៈចំនួន ១២០ នេះ ដែលបន្ទាប់មក សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីបានធ្វើពិធីស្បថចូលកាន់តំណែង។ ពិធីនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ២៧ ខែតុលា ដែលក្នុងនោះ ប្លុកស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា សហភាពអឺរ៉ុប ត្រូវតែបញ្ចូលគោលនយោបាយរបស់ខ្លួនចំពោះអ៊ុយក្រែន ទៅក្នុងថវិការបស់សហភាពនេះទាំងស្រុង ហើយការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែននៅពេលអនាគត គួរតែក្លាយជាផ្នែកមួយនៃការចរចាលើថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប។ លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar ដែលកំពុងបំពេញទស្សនកិច្ច។ លោកបានលើកឡើងថា ការចរចាលើថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប កំពុងឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ។លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប...
បរទេស៖ ក្រុមហ៊ុន Ring ដែលជាបុត្រសម្ព័ន្ធរបស់ Amazon កាលពីថ្ងៃអង្គារ បានប្រកាសបើកដំណើរការអាជីវកម្មផ្នែកមនុស្សយន្ត (robotics) ថ្មីមួយ ជាមួយនឹងផលិតផលសន្តិសុខស្វ័យប្រវត្តិថ្មីចំនួន ២ គឺ កាមេរ៉ាហោះសម្រាប់ប្រើប្រាស់ក្នុងផ្ទះ (flying indoor camera) និងមនុស្សយន្តដើរល្បាតសន្តិសុខ (roving security robot) ដែលរចនាឡើងសម្រាប់អាជីវកម្ម ខណៈដែលក្រុមហ៊ុនកំពុងពង្រីកខ្លួនឲ្យកាន់តែធំជាងឧបករណ៍សន្តិសុខក្នុងផ្ទះដែលខ្លួនមានស្រាប់...
BEIJING, July 22 (Xinhua) — First came “China shock.” Then followed “Chinese overcapacity.” Now, some Western agitators have invented a new label:...
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអះអាងថា ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ មានបណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ និងសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ បណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ និងបានសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញប្រកាសស្តីពីការបង្កើត «ភូមិតាកឹងចងចាំ» ដោយបំបែកចេញពីភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ៕