លោកបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារ ជាមួយតំណាងធនាគារចិន (ហុងកុង) សាខាភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារចិន (ហុងកុង) សាខាភ្នំពេញ ។

កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរនេះ មានគោលបំណងរួមក្នុងការបង្កើតយន្តការប្តូររូបិយប័ណ្ណផ្ទាល់សម្រាប់កិច្ចការទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកំណើន លំហូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នា លើការជំរុញប្រតិបត្តិការសេវាធនាគារទូទាត់ឆ្លងដែន និងការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងបន្តសិក្សាលើលទ្ធភាព នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងធនាគារទាំងពីរ៕







