ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាផ្លូវការជាមួយ MONASH College (MONASH – BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន (Foundation Year) សិក្សានៅអគារស្នាក់ការកណ្តាល ប៊ែលធី...
ភ្នំពេញ៖ ក្រោយមានការតវ៉ា ជាបន្តបន្ទាប់ខុសពីនីតិវិធីច្បាប់ពីសំណាក់សហជីពមូលដ្ឋាន នៅតាមរោងចក្រសហគ្រាសមួយចំនួន អ្នកវិភាគនៅកម្ពុជា មើលឃើញថា សហជីពដែលជាតំណាង កម្មករ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជំរុញការគោរពច្បាប់ នីតិវិធីដោយមិនគួរចូលរួមធ្វើសកម្មភាព ខុសច្បាប់ ដែលបង្ហាញពីកំសោយក្នុងនាមជាភាគីដ៏សំខាន់ ក្នុងការចូលរួមលើកកម្ពស់សុខដុមនីយកម្ម ក្នុងរោងចក្រសហគ្រាស។ លោកបណ្ឌិត ឈត ប៊ុនថង សាស្រ្តាចារ្យទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា...
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី បានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមថៃឈ្លានពាន បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន ៣នាក់ រងរបួសធ្ងន់និងស្រាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើង និងតែងតាំង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពីសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតជម្រកបណ្តោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹក គឺជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា...
បរទេស៖ សមាគមពាណិជ្ជករមាស នៅប្រទេសថៃព្រមានថា ហាងលក់មាសនៅក្នុងប្រទេសថៃ រាប់សិបកន្លែងអាចនឹងបិទទ្វារនៅឆ្នាំ ២០២៦ ដោយសារតម្លៃកើនឡើងខ្លាំង និងតម្រូវការគ្រឿងអលង្ការមាសធ្លាក់ចុះ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Jitti Tangsitpakdee ប្រធានសមាគមពាណិជ្ជករមាសបានប្រាប់ Thansettakij ថា...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានបដិសេធការរំពឹងទុកនៃការចរចាជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តគំរាមកំហែងសកម្មភាពយោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនវោហា សាស្ត្ររបស់លោក និងបានប្រកាសពីការ ដាក់ពង្រាយកងកម្លាំងជើងទឹកអាមេរិក បន្ថែមទៅកាន់មជ្ឈិមបូព៌ា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឧ្យដឹងថា “មិនអាចមានការចរចា...
បរទេស៖ យោងតាមសារព័ត៌មាន AP គឺ យ៉ាងហោចណាស់ មានមនុស្ស ៤២ នាក់បានស្លាប់នៅក្នុងព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ដែលបន្តវាយប្រហារតំបន់ធំៗ នៅសហរដ្ឋអាមេរិក ។ ការធ្លាក់ចុះព្រិលយ៉ាងខ្លាំង ដែលបង្កឡើងដោយព្យុះនេះ បានបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយ ពីភាគខាងត្បូងដល់ភាគឦសានប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំង...
បរទស៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦នេះ កងទ័ពអាកាសភូមិន្ទថៃ បាននិយាយថា យន្តហោះ AT-6 មួយគ្រឿង បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃអង្គារ។ សារព័ត៌មាន khaosod English ចេញផ្សាយថា កងទ័ពអាកាសបានបញ្ជាក់ថា ខ្លួនបានទទួលរបាយការណ៍នៅម៉ោង ១០៖៣០នាទី ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យភាគីកូរ៉េតាមរយៈទូតកូរ៉េប្រចាំកម្ពុជា ចែករំលែកព័ត៌មាន ពីករណីឧក្រិដ្ឋជន សម្លាប់និស្សិតកូរ៉េ នៅខេត្តកំពត ក្នុងទឹកដីកម្ពុជានាពេលកន្លងមក ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Kim Changyong...