បរទេស៖ ប្រទេសអាល្លឺម៉ង់ និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចេញនូវភាពជាដៃគូសន្តិសុខ ដែលត្រូវបានពង្រឹងបន្ថែម ដោយលើកឡើងថា កិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបង្ហាញយ៉ាងច្បាស់ថា សន្តិសុខនៅអឺរ៉ុប និងអាស៊ី កំពុងមានទំនាក់ទំនងផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១២៩ ខែតុលា ឆ្នាំ២០២៦ ។ នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងសេអ៊ូល រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កំពុងចាត់ទុកករណីខូចខាតប្រព័ន្ធទូទឹកកក ជាបន្តបន្ទាប់យ៉ាងអាថ៌កំបាំង ដែលបានធ្វើឱ្យខូចខាតអាហារនៅតាមមូលដ្ឋានយោធានៅទូទាំងសហរដ្ឋអាមេរិកកាលពីខែសីហា ថាជាការសង្ស័យនៃការលួចចូលវាយប្រហារតាមប្រព័ន្ធសាយប័រ (Hack)។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រី ៤រូប ដែលបានដឹងពីបញ្ហានេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ មន្ត្រីម្នាក់ក្នុងចំណោមនោះបានឱ្យដឹងថា អ្នកស៊ើបអង្កេតយោធាអាមេរិកកំពុងទាក់ទងជាមួយសមភាគីបារាំងរបស់ពួកគេ ដើម្បីពិភាក្សាអំពីការវាយប្រហារតាមប្រព័ន្ធសាយប័រស្រដៀងគ្នានេះទៅលើទូទឹកកកពាណិជ្ជកម្ម ដែលបានបង្កការរំខានដល់ប្រតិបត្តិការទីផ្សារទំនើបនៅប្រទេសបារាំងកាលពីដើមខែនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters...
ភ្នំពេញ ៖ នគរបាលជាតិ កម្ពុជា-សិង្ហបុរី បានសហការគ្នាទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រក្សាបានទឹកប្រាក់ ១២,៨លានដុល្លារ ខណៈថវិកាទាំងនោះ បានប្រគល់ជូនជនរងគ្រោះវិញផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ស្ដីពី លទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយនគរបាលជាតិសិង្ហបុរី ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញផ្សាយនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលាជាមួយកងកម្លាំងនគរបាលសិង្ហបុរី អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការទប់ស្កាត់នូវទឹកប្រាក់ដែលជាផលនៃបទល្មើស...
បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវមួយបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាការបិទទ្វារ អាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន ១៤៨កន្លែង ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាតួលេខកើនឡើងរហូតដល់ ៤២% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការបិទទ្វារជាបន្តបន្ទាប់នេះ គឺបណ្តាលមកពីតម្រូវការ ទេសចរណ៍មានភាពទន់ខ្សោយ ការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងការកើនឡើង នៃចំណាយប្រតិបត្តិការ ដែលបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់វិស័យមួយនេះ នេះបើយោងតាមការចេញ...
ទីក្រុងកៀវ/មូស្គូ៖ នៅថ្ងៃព្រហស្បតិ៍នេះ ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានកោតសរសើរលោកស្រី Melania Trump ជំទាវទី១ នៃសហរដ្ឋអាមេរិក ដែលបានជួយសម្របសម្រួលបទឈប់បាញ់ជុំវិញទីក្រុង Oleshky របស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការ គ្រប់គ្រងរបស់រុស្ស៊ី និងកំពុងខ្វះខាតយ៉ាងខ្លាំង។ បទឈប់បាញ់នេះ ធ្វើឡើងស្របពេល ដែលកិច្ចខិតខំប្រឹង ប្រែងនានា ចាប់ផ្តើមដំណើរការ ដើម្បីនាំយកស្បៀងអាហារ ថ្នាំពេទ្យ...
បរទេស៖ ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចរក្សាអត្រាការប្រាក់បញ្ញើគោលរបស់ខ្លួននៅត្រឹម ២,៥% ដដែលកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកិច្ចប្រជុំមួយដែលត្រូវបានគ្របដណ្តប់ដោយការប្រកាសដ៏ភ្ញាក់ផ្អើលរបស់ប្រធានស្ថាប័ន លោកស្រី Christine Lagarde ដែលថាលោកស្រីនឹងចុះចេញពីតំណែងនៅខែកុម្ភៈឆ្នាំក្រោយ ពោលគឺប៉ុន្មានខែមុនពេលអាណត្តិរបស់លោកស្រីត្រូវបញ្ចប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNewsថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ ការសម្រេចផ្អាកការដំឡើងអត្រាការប្រាក់នេះ ធ្វើឡើងស្របពេលដែលការលក់ចេញ នូវសញ្ញាប័ណ្ណរដ្ឋាភិបាលបារាំងយ៉ាងគំហុក បានរុញច្រានឱ្យថ្លៃដើមនៃការខ្ចីប្រាក់ (Borrowing...
បាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាល់មានការលំបាករបស់ប្រជាពលរដ្ឋ មិនបាត់មុខរាជរដ្ឋាភិបាលនោះទេ គឺមន្ត្រី និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះជួយប្រជាពលរដ្ឋជាប់ជាប្រចាំ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ...
បរទេស៖ គណៈកម្មការអឺរ៉ុប (European Commission) មានបំណងបង្កើនចំនួនបុគ្គលិករបស់ទីភ្នាក់ងារ Frontex ដល់ទៅបីដង និងផ្តល់អំណាចថ្មីយ៉ាង ទូលំទូលាយដល់ទីភ្នាក់ងារនេះ ដើម្បីបណ្តេញជនចំណាកស្រុកចេញ ពីព្រំដែនសហភាពអឺរ៉ុប (EU) និង តាមដានបណ្តាញសង្គម។ ទោះជាយ៉ាងណា ផែនការនេះបានបង្កឱ្យមានការ ព្រមានអំពីការរំលោភសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលហួសហេតុ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៦...
បរទេស៖ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងកសាងប្លុកបញ្ញាសិប្បនិម្មិត (AI) ប្រជែងគ្នា អឺរ៉ុបកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាអំណាចទាំងពីរនេះ។ ប៉ុន្តែ ទោះបីជាមានមហិច្ឆតាចង់ក្លាយជាមហាអំណាចបច្ចេកវិទ្យាដោយខ្លួនឯងក៏ដោយ សហភាពអឺរ៉ុប (EU) នៅតែខ្វះខាតបន្ទះឈីប ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធ AI ក្នុងស្រុក ដើម្បីអាចប្រកួតប្រជែងដោយស្មើភាពគ្នាបាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦...
បាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។ របាយការណ៍របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន...