ពោធិ៍សាត់÷នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ការដាំដើមឈើ និងការដាក់ដាំបង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។ លោក អ៊ុន ចាន់ដា...
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយឧបត្ថម្ភ និងជូនដំណើរគ្រួសារប្រជាពលរដ្ឋចំនួន ១៦គ្រួសារ មុនពេលចេញដំណើរឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីទទួលយកផ្ទះ និងដីឡូតិ៍សម្រាប់បង្កបង្កើនផល ក្នុងទំហំ ៣ហិកតា ក្នុងមួយគ្រួសារ ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»...
វៀតណាម៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៦ នេះ លោក ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB រួមជាមួយសហការី បានអញ្ជើញចូលរួមជាគណៈធិបតី និងជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៦៥,១%ហើយ។ ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សាងសង់រយៈពេល ៤៨ខែ (គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨) ដោយបានបើកការដ្ឋានសាងសង់រួមគ្នា ជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា...
បរទេស៖ ក្រុមហ៊ុន Volkswagen បានធ្លាក់ចូលក្នុង ស្ថានភាពខាតបង់កាន់តែខ្លាំងនៅក្នុងត្រីមាសទីបី ដែលជាសញ្ញាបង្ហាញ ពីវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុន ផលិតរថយន្តធំជាងគេទីពីរ របស់ពិភពលោកមួយនេះ ។ ក្រុមហ៊ុនកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមធំៗនៅក្នុងទីផ្សារសំខាន់ៗនានា ខណៈពេលដែល Volkswagen កំពុងចាប់ផ្តើមដំណើរការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅអឺរ៉ុបមួយនេះ បានរាយការណ៍ពីការខាតបង់...
ភ្នំពេញ៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេច ជ្រើសរើសបេក្ខជន ភេទប្រុសសរុបចំនួន៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ថា «ក្រោយពីបានទទួល និង ពិនិត្យពាក្យសុំចូលបំពេញ កាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋរួចមក គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេច ជ្រើសរើសបេក្ខជន...
ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរបុណ្យជាតិ ម៉ាឡេស៊ី លើកទី ៦៩ ដែលរៀបចំដោយស្ថានទូត ម៉ាឡេស៊ីប្រចាំកម្ពុជា នាសណ្ឋាគារសាំងគ្រីឡា...
ព្រុចសែល៖ សហភាពអឺរ៉ុប និងកាណាដា នឹងពិចារណាលើការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ក្នុងរយៈពេលវែងទៅកាន់ទ្វីបអឺរ៉ុប ខណៈដែលប្លុកនេះកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងគំហុកនៃតម្លៃឧស្ម័ន និងកម្រិតស្តុកទុកទាបបំផុតមិនធ្លាប់មាន នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម សម្រាប់កិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប និងកាណាដា ដែលនឹងប្រារព្ធឡើងនៅទីក្រុងម៉ុងរ៉េអាល់ នាថ្ងៃទី ២៩-៣០ ខែតុលា ដែលសារព័ត៌មាន Euronews ចុះផ្សាយ។ ភាគីទាំងពីរគ្រោងនឹងធ្វើការសិក្សាអំពីលទ្ធភាពនៃការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់ទ្វីបអឺរ៉ុប ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាញអគ្គិសនី...
ព្រុចសែល៖ តម្លៃកិច្ចសន្យាឧស្ម័នធម្មជាតិដែលជាស្តង់ដារសម្រាប់តំបន់អឺរ៉ុប បានកើនឡើងលើសពី ១០០ អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង ។ កម្រិតតម្លៃនេះ ត្រូវបានគេឃើញចុងក្រោយកាលពីខែធ្នូ ឆ្នាំ ២០២២ ក្នុងអំឡុងពេលដ៏ធ្ងន់ធ្ងរបំផុត នៃវិបត្តិថាមពល ដែលបានកើតឡើងបន្ទាប់ពីការឈ្លាន ពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Dan Jørgensen មន្ត្រីទទួលបន្ទុកផ្នែកថាមពល របស់សហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុបកំពុងប្រឈមមុខ...