បរទេស៖ រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) Binance កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ខ្លួនបានរងគ្រោះ ដោយការលួចចូលប្រព័ន្ធ (Hack) ដ៏ធំមួយ ដែលប៉ះពាល់ដល់ទឹកប្រាក់ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក (៥,៥ ពាន់លានអឺរ៉ូ) ក្នុងនោះប្រហែលពាក់កណ្តាលនៃចំនួននេះ ត្រូវបានបង្កកដើម្បីទប់ស្កាត់ការលួចយកទ្រង់ទ្រាយធំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ បានទាត់ចោល នូវរបាយការណ៍ដែលចោទប្រកាន់ថា មានការរៀបចំផែនការយកការណ៍សម្ងាត់ (Spy plot) របស់ចិន សំដៅលើលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស របស់សហរដ្ឋអាមេរិក Nvidia នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។...
ពោធិ៍សាត់÷រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។...
កំពង់ធំះ លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិនានាជាកិច្ចការអាទិភាពដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែតុលា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» មិនមែនជាបន្ទុករបស់ស្ថាប័នណាមួយតែឯកងនោះទេ ប៉ុន្តែវាគឺជា...
ភ្នំពេញ ៖ ផលិតផលមីជាតិ បានចាកចេញពីរោងចក្រផលិតទឹកពិសារវីតាល់-មីជាតិ ឆ្ពោះទៅកាន់រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក តាមរយះក្រុមហ៊ុន Khmer United LLC.. របស់បងប្អូនអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។ ពិធីប្រកាសនាំចេញមីជាតិ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ និងជាលើកដំបូងនេះ បានធ្វើឡើងនាថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៦ នៅរោងចក្រផ្ទាល់ ក្រោមវត្តមានចូលរួម ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ជឹង...
បរទេស ៖ កងទ័ពចិនបានប្រកាសនៅថ្ងៃសុក្រនេះថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួន បានធ្វើការល្បាត ដើម្បីត្រៀមប្រយុទ្ធនៅជុំវិញតំបន់ Scarborough Shoal ដែលជាចំណុចក្តៅ នៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅក្នុងសមុទ្រចិនខាងត្បូងអស់រយៈពេលជាយូរមកហើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា បញ្ជាការដ្ឋានភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតទាំងនេះគឺជា...
បរទេស៖ ក្រសួងការពារជាតិ កូរ៉េខាងជើង បានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍មួយ និងដែលត្រូវបានចុះផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រថា ការធ្វើសមយុទ្ធការពារដែនអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានឈ្មោះថា «Freedom Flag» កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចោទអ្នកនយោបាយស្តាំនិយមជ្រុល រួមទាំងនៅក្នុងចលនា National Rally របស់លោកស្រី Marine Le Pen ថា បានជំរុញឱ្យមាន “បរិយាកាសនៃការរើសអើងជាតិសាសន៍” នៅទូទាំងប្រទេសបារាំង ប៉ុន្មានថ្ងៃបន្ទាប់ពីការស្លាប់ដែលជំរុញ ដោយការរើសអើងជាតិសាសន៍ នៅក្នុងសង្កាត់ជាយក្រុងប៉ារីស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ ប្រភពចំនួនបួន ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីនៃមន្ទីរបញ្ចកោណអាមេរិក បានស្នើទៅកាន់ប្រទេស ជាសមាជិកអង្គការណាតូ (NATO) មួយចំនួន ឱ្យកាត់បន្ថយភាពតឹងរ៉ឹងនៃការប្រើប្រាស់ពាក្យសម្តីទាក់ទងនឹងការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី។ ពួកគេបានលើកឡើងថា សេចក្តីថ្លែងការណ៍ មួយចំនួនពីសំណាក់មេដឹកនាំ និងមន្ត្រីអឺរ៉ុប បានធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខនៅក្នុងទ្វីបនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា...
ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះជីងជីង ត្រូវបានគេទទួលស្គាល់ថា ជាអ្នកលក់អនឡាញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ បើតាមបណ្តាញសង្គមហ្វេសប៊ុក របស់ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហោះផ្សាយមុននេះបន្តិចបានបង្ហាញរូបភាព ស្រ្តីរូបស្រស់នេះក្នុងរថយន្តជាសមត្ថកិច្ច។ ស្នងការបញ្ជាក់ថា “ខ្ញុំបាទបានប្រាប់ហើយថា (ឱ្យចូលមកទទួលកំហុសមិនព្រម) រាល់បទល្មើសកើតឡើង គឺខ្ញុំមិនដែលនៅស្ងៀមទេ (ស្ងៀមតែមិនស្ងាត់)! ។ ការងារជំនាញស្រាវជ្រាវមិនដកដៃ (ស្មានតែរៀបចំឱ្យអ្នកមកទទួល...