ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

បាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។

របាយការណ៍របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ១៥.១៥៥គ្រួសារ ទទួលបានពូជស្រូវ និងពលរដ្ឋ ៣៤.៧៨១គ្រួសារ ទទួលបាន កញ្ចប់ស្បៀង និងពូជបន្លែ។

យោងតាមរបាយការណ៍បានបង្ហាញថា គ្រោះជំនន់ទឹកភ្លៀង ធ្វើឱ្យខេត្តបាត់ដំបង រងគ្រោះប៉ះពាល់ ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់។ បណ្ដាលឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ១២៣.០៧២ហិកតា ក្នុងនោះមានស្រូវទុំ ១៥.៦៣៨ហិកតា, ខូចខាតដាំណាំស្រូវ ៧៤.៣៨៨ហិកតា, ដំណាំសាកវប្បកម្ម និងឧស្សាហកម្មផលសរុប ១៦.៣៧៤ហិកតា, ខូចខាត ៨.៦៨០ហិកតា។ គ្រួសារដែលរងផលប៉ះពាល់ សរុប ៥៨.១០៣គ្រួសារ ខូចខាត ៣៥.៧០៤គ្រួសារ។

To Top