ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ខណៈសម្តេចបានអះអាងថា សម្តេចបានទទួលព័ត៌មានថា ភាគីថៃកំពុងកសាងលេណដ្ឋាន ។ ចំពោះការជីកលេណដ្ឋានពីសំណាក់ភាគីថៃដែលកំពុងមានជម្លោះជាមួយកម្ពុជានេះ ពីវេទិកាសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ នារសៀលថ្ងៃ២ មិថុនា សម្តេចតេជោបានផ្តាំទៅភាគីថៃថា កម្ពុជាពុំមានការហាមឃាត់អំពីការធ្វើលេណដ្ឋានទេ ប៉ុន្តែធ្វើយ៉ាងណាកុំកសាងលេណដ្ឋានបំពានចូលទឹកដីកម្ពុជា ។សម្តេចតេជោបានមានប្រសាសន៍ថា “យើងអំពាវនាវចំពោះប្រជាជាតិកម្ពុជារបស់យើង យកចិត្តទុកដាក់តាមដានអំពីសភាពការណ៍នេះ(ព្រំដែន) តែកុំស្លន់ស្លោ...
ភ្នំពេញ ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោក កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល, លោក ប្រាក់...
តេអេរ៉ង់ៈ ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានឲ្យដឹងថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺជាមូលដ្ឋានគ្រឹះ នៃឧស្សាហកម្មនុយក្លេអ៊ែរ និងជាខ្សែបន្ទាត់ ក្រហមសម្រាប់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ IRIB ខណៈដែលមានប្រតិកម្មទៅនឹង ការអំពាវនាវ របស់សហរដ្ឋអាមេរិកឱ្យអ៊ីរ៉ង់ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន...
បរទេស៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក មិនអាចគាំទ្រសំណើរបស់សហភាពអឺរ៉ុប ក្នុងការបញ្ឈប់ទាំងស្រុងនូវការ នាំចូលឥន្ធនៈនុយក្លេអ៊ែរពីប្រទេសរុស្ស៊ីនោះទេ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន Fico បានឲ្យដឹងថា ផែនការនេះនឹងគំរាមកំហែង ដល់ប្រតិបត្តិការនៃរោងចក្រ ថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសស្លូវ៉ាគី។ គណៈកម្មការអឺរ៉ុបកាលពីខែមុន បានបង្ហាញផែនទីបង្ហាញផ្លូវថ្មីមួយ ដើម្បីបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើថាមពលរុស្ស៊ី។ យោងតាមគណៈកម្មាធិការ បានឱ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានសម្តែងការ មិនពេញចិត្តជាខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសុន្ទរកថាអវិជ្ជមានទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth នៅក្នុងកិច្ចប្រជុំលើកទី ២២ នៃកិច្ចសន្ទនា Shangri-La ។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា...
តាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានប្រកាសឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំបាញ់កាំជ្រួច ដើម្បីអបអរសាទរ នៅពេលគ្រឿងចក្រ ជីកព្រែកជីកហ្វូណនតេជោ បានចូលមកដល់ទឹកដីខេត្តតាកែវ នៅពេលខាងមុខឆាប់ៗនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនិង រដ្ឋបាលខេត្តតាកែវ និងក្រុមការងារបោះ បង្គោលព្រុំព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ...
ភ្នំពេញ ៖ កងម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានកោះហៅយុវជនម្នាក់ជាជនស៊ីវិល បានបន្លំស្លៀកសំលៀកបំពាក់ឯកសណ្ឋាន ជាកងកម្លាំងនគរបាលជាតិថត បង្ហោះលេងក្នុងបណ្តាញសង្គម Tik Tok។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាថ្ងៃ២ មិថុនាថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិលបានបង្ហោះវីឌីអូរឃ្លីប ស្លៀកពាក់ឯកសណ្ឋាន...
បងប្អូនជនជាតិខ្មែរចំនួនជាង ១,៣ លាននាក់ ដែលកំពុងរស់នៅលើទឹកដីវៀតណាម ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន ពីចំណងមហាសាមគ្គីភាព រវាងសហគមន៍ជនជាតិទាំង ៥៤ ជាតិសាសន៍របស់វៀតណាម ។ អនុវត្តគោលនយោបាយ “ស្មើភាព សាមគ្គីភាព គោរពនិងជួយគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនរបស់ប្រជាជន” បក្សនិងរដ្ឋវៀតណាម បានដាក់ចេញគោលការណ៍ គោលនយោបាយជាច្រើន ដែលបានផ្តល់អាទិភាព ការវិនិយោគការបែងចែកធនធាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានលើកឡើងថា យុវជន ជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ ហើយយុវជន ជាខែល នៃខឿនការពារជាតិផង និងជាកម្លាំងថាមពល ក្នុងការជំរុញភាពរីកចម្រើន របស់ប្រទេសជាតិផង។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ស.ស.យ.ក. នៅថ្ងៃទី២ ខែមិថុនា...
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កាលពីអតីតកាលកម្ពុជាមានទឹកដីធំធេង ហើយក៏ត្រូវបានបាត់បង់ យ៉ាងច្រើនផងដែរ ទៅប្រទេសជិត ដួច្នេះកម្ពុជា មិនចង់ឲ្យបាត់ដីមួយចង្អាមណាទៀតទេ គឺសូមរក្សាការពារទឹកដី ដែលមានស្រាប់ ដូចសព្វថ្ងៃនេះគឺគ្រប់គ្រាន់ហើយ ។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី២ ខែមិថុនា...