ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមិថុនា លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Xinjiang ។ លោកបានថ្លែងថា តាំងពីសមាជបក្សលើកទី ១៨ មក ភាគស្វយ័ត Xinjiang បានឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រដែលមានស្ថិរភាព សន្តិភាព ហើយប្រជាជន គ្រប់ជនជាតិរស់នៅនិងប្រកបអាជីពដោយសុខសាន្ត...
ការមកដល់ នៃ”យុគសម័យលើកលែងទិដ្ឋាការ” បានផ្តល់ភាពរលូន ដល់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រវាងប្រទេសចិននិងពិភពលោក។ វានឹងកាន់តែងាយស្រួល សម្រាប់ប្រជាជនចិន ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ហើយជនបរទេសក៏កាន់តែងាយស្រួលក្នុងការទស្សនាយ៉ាងស៊ីជម្រៅនៅតំបន់ផ្សេងៗនៃប្រទេសចិនដែរ ដើម្បីទទួលអារម្មណ៍ ដោយផ្ទាល់ពីភាពរស់រវើកនៃទឹកដីចិន ក៏ដូចជាភាពកក់ក្តៅ និងមេត្រីភាពរបស់ប្រជាជនចិន ឆ្លងតាមរយៈការបង្កើន ការយល់ ដឹងគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ពួកគេរួមគ្នារៀបរាប់រឿងរ៉ាវ អំពីការជួយសម្រេចគោលដៅគ្នាទៅវិញទៅមក រវាងប្រទេសចិន និង ពិភពលោក និងរួមគ្នាសរសេរជំពូកដ៏ល្អបវរបន្ថែមទៀតនៃការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជន...
ថ្ងៃទី៩ ខែមិថុនា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំពិធីស្បថ ចូលកាន់តំណែងរបស់សមាជិកថ្មីតាមរដ្ឋធម្មនុញ្ញ សមាជិកចំនួន៣៧រូបដែលមកពីក្រសួង-ស្ថាប័នចំនួន៣៣ ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានស្បថចូលកាន់តំណែងនៅចំពោះមុខលោកLi Qiangនាយករដ្ឋមន្ត្រីចិន។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែង លោកLi Qiangបានថ្លែងសុន្ទរកថា ដោយលើកឡើងថា ការចូលកាន់តំណែងជាអ្នកដឹកនាំថ្មីនិងបំពេញបេសកកម្មថ្មី ត្រូវតែពង្រឹងមនោគមវិជ្ជាខាងនយោបាយ ពង្រឹងសមត្ថភាពនិងឥរិយាបថការងារ ត្រូវតែនាំមុខក្នុងការគោរពច្បាប់ ការពារកិត្យានភាពនៃរដ្ឋធម្មនុញ្ញនិងបំពេញតួនាទីតាមច្បាប់ ត្រូវតឹងរ៉ឹងចំពោះខ្លួនឯង មានភាពស្មោះត្រង់ក្នុងការងារ និងរក្សាចរិតនយោបាយដ៏ស្អាតស្អំនិងស្មោះត្រង់៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
បរទេស៖ ភាពជាប់គាំងនយោបាយយូរអង្វែង នៅក្នុងសភាសហរដ្ឋអាមេរិក លើថវិកាសម្រាប់ការអនុវត្តច្បាប់ អន្តោប្រវេសន៍បានបញ្ចប់នៅថ្ងៃអង្គារ នៅពេលដែលសភាតំណាងរាស្ត្រ ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាចំនួន ៧០ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការអនុវត្តច្បាប់ អន្តោប្រវេសន៍ និងគយ និងល្បាតព្រំដែនរបស់សហរដ្ឋអាមេរិក តាមរយៈរដ្ឋបាលដែលនៅសេសសល់ របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា...
ភ្នំពេញ៖ ពីគំនិតស្រាវជ្រាវក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ។ យុវជន ភាត វិជ្ជា សិស្សជំនាញអគ្គិសនីនៅ NTTI បានលើកឡើងថា កម្ពុជាមានសក្តានុពលផ្នែកកសិកម្មខ្ពស់ ដូច្នេះការរួមបញ្ចូលបច្ចេកវិទ្យាសូឡា...
តាកែវ ៖ ក្នុងឱកាសជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការប្ដេជ្ញាចិត្ត និងចាត់វិធានការណ៍គ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ទំនិញ និងផលិតផលក្លែងក្លាយ នាំចូលពីប្រទេសជិតខាងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ។ លោក អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា កន្លងមកអាជ្ញាធខេត្ត...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់ និងតែងយកចិត្តទុកដាក់ ជាប្រចាំពីសុវត្ថិភាព ប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសតាមដងផ្លូវដែលមានចរាចរណ៍មមាញឹក និងហានិភ័យខ្ពស់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ...
បរទេស៖ តុលាការយោធា នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះបានកាត់ទោស មន្ត្រីយោធាបួននាក់ឱ្យជាប់ពន្ធនាគារ រហូតដល់បីឆ្នាំពីបទពាក់ព័ន្ធ នឹងការវាយប្រហារដោយទឹកអាស៊ីត លើសកម្មជនម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងតួនាទីកាន់តែខ្លាំងឡើងរបស់យោធា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា ចៅក្រមបាននិយាយថា ជនជាប់ចោទទី១ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារបីឆ្នាំ ជនជាប់ចោទទី២ឱ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ជនជាប់ចោទទី៣ទទួលទោស២ឆ្នាំ និងជនជាប់ចោទទី៤ ត្រូវជាប់ពន្ធនាគារ...
បរទេស៖ និស្សិតសាកលវិទ្យាល័យ Auburn នៅសហរដ្ឋអាមេរិកម្នាក់ ដែលបានដើរចេញពីក្រុមគ្រួសារ ដើម្បីរុករកទីក្រុង Kyoto តែម្នាក់ឯង ក្រោយមកត្រូវបានគេរកឃើញថាស្លាប់នៅលើភ្នំនៅខាងក្រៅទីក្រុងជប៉ុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា លោក James “Weston” Higginbotham ជាអ្នកការពារបរិស្ថានអាយុ ២០ ឆ្នាំ...