ព័ត៌មានអន្តរជាតិ

សមាជិកថ្មី នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្បថ ចូលកាន់តំណែង តាមរដ្ឋធម្មនុញ្ញ នៅចំពោះមុខលោកLi Qiang នាយករដ្ឋមន្ត្រីចិន

ថ្ងៃទី​៩ ខែមិថុនា ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន ​បាន​រៀបចំ​ពិធីស្បថ ចូលកាន់​តំណែង​របស់​សមាជិក​ថ្មី​តាមរដ្ឋធម្មនុញ្ញ ​សមាជិក​ចំនួន៣៧​រូប​ដែល​មកពី​ក្រសួង-ស្ថាប័ន​ចំនួន​៣៣​ ដែល​​ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាកិច្ចការ​រដ្ឋ​ចិន ​បាន​ស្បថចូលកាន់តំណែង​នៅ​ចំពោះ​មុខ​លោកLi Qiangនាយករដ្ឋមន្ត្រី​ចិន។

បន្ទាប់ពីពិធី​ស្បថចូលកាន់តំណែង លោកLi Qiang​បានថ្លែងសុន្ទរកថា ដោយ​លើក​ឡើងថា ការចូលកាន់តំណែងជាអ្នកដឹកនាំថ្មី​និង​បំពេញបេសកកម្ម​ថ្មី ​ត្រូវតែ​ពង្រឹង​មនោគមវិជ្ជា​ខាងនយោបាយ ពង្រឹង​សមត្ថភាព​និង​ឥរិយាបថការងារ​ ត្រូវតែ​នាំមុខ​​ក្នុងការគោរព​ច្បាប់ ​ការពារកិត្យានភាពនៃរដ្ឋធម្មនុញ្ញ​និង​​បំពេញ​តួនាទី​តាមច្បាប់ ត្រូវ​តឹងរ៉ឹង​ចំពោះ​ខ្លួន​ឯង ​មាន​ភាពស្មោះត្រង់​ក្នុង​ការងារ និង​រក្សាចរិតនយោបាយដ៏ស្អាតស្អំ​និងស្មោះត្រង់៕

To Top