ប្រទេសចិនត្រូវបានរំពឹងថា នឹងក្លាយជាអង្គភាពសេដ្ឋកិច្ច ទេសចរណ៍ធំបំផុត លើពិភពលោក នៅឆ្នាំ២០៣០
ការមកដល់ នៃ”យុគសម័យលើកលែងទិដ្ឋាការ” បានផ្តល់ភាពរលូន ដល់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រវាងប្រទេសចិននិងពិភពលោក។ វានឹងកាន់តែងាយស្រួល សម្រាប់ប្រជាជនចិន ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ហើយជនបរទេសក៏កាន់តែងាយស្រួលក្នុងការទស្សនាយ៉ាងស៊ីជម្រៅនៅតំបន់ផ្សេងៗនៃប្រទេសចិនដែរ ដើម្បីទទួលអារម្មណ៍ ដោយផ្ទាល់ពីភាពរស់រវើកនៃទឹកដីចិន ក៏ដូចជាភាពកក់ក្តៅ និងមេត្រីភាពរបស់ប្រជាជនចិន ឆ្លងតាមរយៈការបង្កើន ការយល់ ដឹងគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ពួកគេរួមគ្នារៀបរាប់រឿងរ៉ាវ អំពីការជួយសម្រេចគោលដៅគ្នាទៅវិញទៅមក រវាងប្រទេសចិន និង ពិភពលោក និងរួមគ្នាសរសេរជំពូកដ៏ល្អបវរបន្ថែមទៀតនៃការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជន ចិននិងប្រទេសដទៃទៀត នៅក្នុងយុគសម័យថ្មី ៕












