ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ជារៀងរាល់ឆ្នាំ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT យោងតាមអ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា លោកប្រធានាធិបតី Vladimir Zelensky របស់ប្រទេស អ៊ុយក្រែនបានគំរាម កំហែងយ៉ាងចំហរ ក្នុងគោលដៅរៀបចំក្បួន ដង្ហែទិវាជ័យជំនះ នៅទីក្រុងមូស្គូ នៅថ្ងៃទី៩ ខែឧសភា តាមរយៈផែនការភេវរកម្ម។ ថ្មីៗនេះប្រទេសរុស្ស៊ី បានប្រកាសបទឈប់បាញ់ជាឯកតោភាគី រយៈពេល៣ថ្ងៃនៅសប្តាហ៍...
វ៉ាស៊ីនតោន៖ សាស្ត្រាចារ្យវិទ្យា សាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Rhode Island លោក Nicolai Petro បានប្រាប់កាសែត Sputnik របស់រុស្ស៊ីឲ្យដឹងថា ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃអាណត្តិទីពីរ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកត់សម្គាល់ការ ផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកផ្នែកស្វែង រកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី...
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំវៀតណាម បានរំលឹកដឹងគុណ អំពីការរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ក្នុងការជួយឧបត្ថម្ភ គាំទ្រនិងជ្រោមជ្រែង ដល់កងទ័ព និងប្រជាជនវៀតណាម ក្នុងបុព្វហេតុរំដោះនិងបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់វៀតណាមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ក្នុងការរក្សាសន្តិភាព ការកសាង និងអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ដូចបច្ចុប្បន្ន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ពេញលេញសេវារដ្ឋបាល លើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល និងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។ បើតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយមានកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ ពេញលេញសេវារដ្ឋបាលចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លើការ...
បន្ទាប់ពីកាន់អំណាច១០០ថ្ងៃ លោកត្រាំ និងគោលនយោបាយ “អាមេរិកជាអាទិភាព”របស់លោកបានជួបប្រទះឧបសគ្គធំ ! តាមការស្ទង់មតិពីរ លើករបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១ម៉ឺន៥ពាន់៩រយ៤៧នាក់ ដែលមកពីប្រទេសចំនួន៣៨ លើពិភពលោក នៅខែកុម្ភៈនិងខែមេសាឆ្នាំនេះឱ្យដឹងថា កម្រិតពេញចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍ អាមេរិក ចំពោះសភាពការណ៍ កាន់អំណាច របស់លោកត្រាំបានធ្លាក់ចុះយ៉ាងឆាប់រហ័ស និន្នាការ នៃគោលនយោបាយការទូត “អាមេរិកជាអាទិភាព”...
យប់ថ្ងៃទី២៩ ខែមេសា មន្ត្រីពាក់ព័ន្ធនៃក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិន ដើម្បីតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើអវិជ្ជមាន មួយចំនួន របស់ភាគីហ្វីលីពីន ក្នុងវិស័យពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ និងសន្តិសុខ ។ ទង្វើរបស់ភាគីចិន មិនត្រឹមតែបានការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវ របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ដើម្បីគាំពារសន្តិភាពនិង ភាពសុខសាន្តត្រានក្នុងតំបន់ផងដែរ ។ ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនក៏ជាកត្តាអស្ថិរភាពសំខាន់ក្នុងស្ថានការណ៍ភូមិសាស្ត្រនយោបាយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ។...
ខណៈរដ្ឋាភិបាលអាមេរិក អាណត្តិថ្មី កាន់អំណាចបាន ១០០ ថ្ងៃ តាមការស្ទង់មតិជាសកល ដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបង្ហាញថា ទង្វើសម្លុតកំហែង ខាងពន្ធគយ របស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យសន្ទុះប្រឆាំង សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក កើនឡើង យ៉ាងឆាប់រហ័ស ។ អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសចំនួន ៣៧ ក្នុងចំណោមប្រទេសចំនួន...
បន្ទាប់ពីការផ្ទុះជំងឺ រាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោក បានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេស ចរណ៍បាន «រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល «សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោក នៅតែប្រឈមនឹងភាពរង្គោះរង្គើ ដែលបណ្តាលមកពីបម្រែបម្រួល និម្មាបនកម្មពិភពលោក ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយរយឆ្នាំ ព្រមទាំងកត្តាគាំពារនិយម និងឯកតោភាគីនិយម ។ ឯនៅក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍បានរួមចំណែកដែលមិនអាចខ្វះបាន ។...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាល ពុំបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) រុករកប្រេងកាតនៅលើទឹកដីខេត្តកំពតទេ ។ ការចេញមកបដិសេធរបស់ក្រសួងរ៉ែនេះ បន្ទាប់ពីមានការផ្សព្វផ្សាយមិនពិត ជាបន្តបន្ទាប់របស់បណ្តាញសារព័ត៌មានមួយចំនួន...