បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែតAssociated Press (AP) បានរាយការណ៍ កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានសម្តែងការត្រៀមខ្លួន សម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សាឲ្យ បានទៅទាំងស្រុង។ មន្ត្រីម្នាក់របស់ក្រុមហាម៉ាស់ Taher al-Nunu ត្រូវបានដកស្រង់សម្តី ដោយនិយាយថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pyotr Poroshenko បានចោទប្រកាន់អ្នកស្នងតំណែងរបស់គាត់ គឺលោក Vladimir Zelensky ថាបានប្រើអំណាចរដ្ឋ ដើម្បីគាបសង្កត់គូ ប្រជែងនយោបាយ រួមទាំងខ្លួនគាត់ផងដែរ។ ការព្រមានអំពី អំណាចផ្តាច់ការ របស់លោក Zelensky ត្រូវបានធ្វើឡើងនៅក្នុង បទសម្ភាសន៍មួយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនរបស់ក្រុងវ៉ាស៊ីនតោន ប្រចាំនៅអង្គការណាតូ លោក Matthew Whitaker បានប្រាប់ Fox Business ថា សហរដ្ឋអាមេរិក បានសម្រេចចិត្តក្នុងការផ្អាក ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដែលជាផ្នែកនៃគោលនយោបាយ America First របស់ខ្លួន។ ក្នុងនោះផងដែរលោក ក៏បាននិយាយដែរថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅវិមានសន្តិភាព ក្នុងឱកាស លោកនាយករដ្ឋមន្រ្តី សិង្ហបុរី...
មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នាអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីឆ្នាំ ២០២២ នេះបើយោងតាមវិមានក្រឹមឡាំង។ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីទាំងពីរ បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការគោរព សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់...
បរទេស៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឆេះ ដ៏ធំកាលពីថ្ងៃច័ន្ទ នៅរោងចក្រផលិតឱសថ ក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់យ៉ាងហោចណាស់ ៣៦ នាក់ ខណៈមនុស្ស ជាច្រើននាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកដ្ឋានពន្លត់អគ្គីភ័យបានរកឃើញ សាកសពកម្មករ ៣៤...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន អនុគណៈកម្មាធិការ ដើម្បីរៀបចំ និងជំរុញអនុវត្តផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទិកពាក់ព័ន្ធ នឹងគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Yang Jie នាយកគ្រប់គ្រងទូទៅ ការិយាល័យក្រុមហ៊ុនសាជីវកម្មស្ពាន...
បរទេស៖ ជនជាតិចិនពីរនាក់ ត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ឬយកការណ៍ នៅក្នុងសហរដ្ឋអាមេរិក ក្នុងនាមទីក្រុងប៉េកាំង រួមទាំងដោយការថតរូប មូលដ្ឋានទ័ពជើងទឹក សម្របសម្រួលការទម្លាក់សាច់ប្រាក់ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជ្រើសរើសសមាជិក នៃយោធាដែលពួកគេគិតថា អាចធ្វើការឱ្យចារកម្មចិនបាន ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សំណុំរឿង ដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង...
ភ្នំពញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្ស គឺជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ហើយបានបង្ហាញអំពីអត្តសញ្ញាណ របស់ខេត្តរតនគិរី ។ ការលើកឡើងរបស់ រដ្ឋមន្ត្រី ហួត ហាក់ ក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ នៅថ្ងៃទី១ កក្កដា ដែលជាព្រឹត្តិការណ៍ទេសចរណ៍ថ្មី...