ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយបណ្ដាថ្នាក់ ដឹកនាំគណបក្សនយោបាយ ក្នុងកិច្ចប្រជុំគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ។
បរទេស៖ អ៊ុយក្រែន ច្បាស់ជា ពឹងផ្អែកលើជំនួយ ពីលោកខាងលិច ប្រសិនបើអ៊ុយក្រែនពិត ជាបានកំណត់គោលដៅ ឧទ្ធម្ភាគចក្រដឹក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន។ នេះបើតាម អតីតមន្ត្រីចារកម្មកង ម៉ារីនអាមេរិក និងជាអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិ លោក Scott Ritter បានប្រាប់សារព័ត៌មាន RT...
ព្រះវិហារ៖ នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណៈភាព ក្នុងហេតុការណ៍ផ្ទុះអាវុធ រវាងកងទ័ពថៃនិងកម្ពុជា (ថៃឈ្លានពានលើទឹកដីកម្ពុជា) នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរតក ឃុំមរតក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើក ទឹកចិត្ត ឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីក មូលដ្ឋានផលិតកម្មរបស់ខ្លួន មកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន...
ព្រះវិហារ៖ លោក ម៉ៅ សុផាន់ មេទ័ពជើងគោកកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ បានកំពុងជួបចរចាជាមួយលោក Pana Klaewblaudtuk មេទ័ពជើងគោកថៃ ស្របពេលស្ថានការណ៍ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី។ការជួបចរចានេះ បន្ទាប់ពីមាន ករណីទាហានថៃ លបបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា បណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។កាលពីថ្ងៃទី២៨ ខែឧសភា ម្សិលមិញ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់សារព័ត៌មាន Fox News ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមអនុវត្ត “សម្ពាធអតិបរមា” លើប្រទេសរុស្ស៊ី ប្រសិនបើកិច្ចចរចាសន្តិភាព អ៊ុយក្រែនបរាជ័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨...
សៀមរាប: លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា មានគោលបំណងស្នើទៅវិស័យឯកជន សប្បុរសជន ដែលមានបំណងចង់ចូលរួមកសាងមរតកបេតិកភណ្ឌ ឲ្យបានគង់វង្សយូរអអង្វែង សូមចូលរួមជាមួយអាជ្ញាធរជាតិអប្សរាបាន ។លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែឧសភា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។ លោកបានលើកឡើងថា គោលដៅអាជ្ញាធរជាជាតិអប្សរា មិនមានបំណងស្វែងរកថវិកាតែរដ្ឋមួយមុខនោះទេ...
ភ្នំពេញ ៖ ក្រសួងព័ត៌មានបានសហការ ជាមួយក្រសួងទេសចរណ៍រៀបចំកម្ម “ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ” ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥...
បរទេស ៖ អាជ្ញាធរបាននិយាយថា យន្តហោះល្បាត របស់កងទ័ពជើងទឹកដឹកមនុស្ស ៤នាក់បានធ្លាក់នៅលើភ្នំមួយក្នុងទីក្រុង Pohang ភាគអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ធ្លាក់នេះកើតឡើង នៅវេលាម៉ោង១និង៥០នាទីរសៀល ហើយសាក្សីបានរាយការណ៍ថា មានផ្សែងហុយចេញពីភ្នំ ។ កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មានថា...
ស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងស្នើរដល់ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាព ចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ។ ការថ្លែងបែបនេះរបស់លោក ស៊ូ ម៉ុល ប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុក...