ភ្នំពេញ ៖ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់ ចំនួន ១០៦ ៣៥១ នាក់ ក្នុងនោះ និទ្ទេស A ចំនួន ២ ២១៦នាក់។...
បរទេស៖ ឧត្តមសេនីយ កំពូលមួយរូប បានត្អូញត្អែរថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនអាចមានប្រតិកម្មភ្លាមៗ ចំពោះការផ្លាស់ប្តូរស្ថានភាពសមរភូមិនោះទេ ពីព្រោះ ភស្តុភាររបស់ខ្លួនត្រូវបានបំផ្លាញ ដោយការិយាធិបតេយ្យ (ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយ) និងអំពើពុករលួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្របខ្លួនគឺ ជាតម្រូវការដ៏សំខាន់មួយ សម្រាប់យោធាទំនើប...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងក្រុងគៀវនឹងចាប់បង្ខំទាហានចំនួន ១៦ ម៉ឺននាក់បន្ថែមទៀតក្នុងរយៈពេល ៣ ខែខាងមុខ ដើម្បីមកចូលរួមប្រតិបត្តិការ ប្រឆាំងទៅនឹងប្រទេសរុស្សី។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់សមាជិកសភា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផងបាន ចេញផ្សាយហើយ ទោះបីជាបច្ចុប្បន្ន អ៊ុយក្រែនមានទាហាន ជាងមួយលាន នាក់ត្រូវបានចុះឈ្មោះត្រៀម បម្រុងរួចទៅហើយ ប៉ុន្តែការខាតបង់ខ្ពស់បានធ្វើឱ្យកង កម្លាំងប្រដាប់អាវុធ...
ភ្នំពេញ ៖ សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យនៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្តេជ្ញាថា ប្រទេសរបស់លោក នឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល ដោយប្រើឧបករណ៍ ដែលមានទាំងអស់។ លោក Baghaei បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹង សំណួរមួយអំពីថាតើអ៊ីរ៉ង់ បានទទួលសារណា មួយពីរដ្ឋលោកខាងលិច ដែលអំពាវនាវកុំឱ្យ មានការសងសឹក...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា មាន ១១ជំពូក និង ២១មាត្រា ។ សូមជម្រាបជូនថា ព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណសម្បត្តិ...
បរទេស៖ សេដ្ឋវិទូ Christophe Barraud ដែលត្រូវបានចាត់ ថ្នាក់ដោយ Bloomberg ជាអ្នកព្យាករណ៍កំពូល នៃសេដ្ឋកិច្ចអាមេរិក បាននិយាយថា បេក្ខជនមកពីគណបក្ស សាធារណរដ្ឋ លោក Donald Trump នឹង “មានភាគរយច្រើន ដែលប្រហែលជា” ឈ្នះការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកនៅខែក្រោយនេះ។ យោងតាមសារព័ត៌មាន RT...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា សមយុទ្ធនុយក្លេអ៊ែរ ជុំចុងក្រោយ របស់រុស្ស៊ី គឺចាំបាច់ដើម្បីរក្សា សមភាពនុយក្លេអ៊ែរ និងតុល្យភាពនៃអំណាច នៅក្នុងពិភពលោក ប៉ុន្តែមិនមែនជាការបង្ហាញថា ទីក្រុងមUស្គូ ចង់បានការប្រណាំងប្រជែង អាវុធសាជាថ្មីនោះទេ។ កាលពីថ្ងៃអង្គារ មេដឹកនាំរុស្ស៊ីបានប្រកាសពី សមយុទ្ធទប់ស្កាត់នុយក្លេអ៊ែរ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា សម្ព័ន្ធភាពយូរអង្វែងរបស់ខ្លួនជាមួយប្រទេសជប៉ុន មានសារៈសំខាន់ សម្រាប់សន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយទំនាក់ទំនងនឹងមិនផ្លាស់ប្តូរ ដោយសារតែលទ្ធផល នៃការបោះឆ្នោតណាមួយឡើយ។ អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Matthew Miller បានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងអំឡុងសន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីក្រុមចម្រុះ ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន ដឹកនាំដោយ...
បេរូត៖ ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦០នាក់ រួមទាំងកុមារ ២នាក់ត្រូវបានសម្លាប់ និង ៥៨ នាក់ផ្សេងទៀតបានរង របួសបន្ទាប់ពីការវាយឆ្មក់ តាមអាកាសរបស់អ៊ីស្រាអែល នៅលើជ្រលងភ្នំ Bekaa ភាគខាងកើតប្រទេសលីបង់ ។ ក្រសួងបានឲ្យដឹងថា តំបន់ចំនួន ១២ នៅតំបន់ជ្រលងភ្នំត្រូវ បានវាយប្រហារ ដែលភាគច្រើននៅតំបន់...