ភ្នំពេញ ៖ ក្នុងឱកាសជំនួបទ្វេភាគីរវាង លោករដ្ឋមន្ត្រី ឌិត ទីណា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ មៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ បានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ៨៩៦ករណី ។មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងការប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ ថវិកាជាតិ។
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានសាជីវកម្មយន្តហោះ United Aircraft Corporation (UAC) បាននិយាយថា ប្រទេសឥណ្ឌាបានបង្ហាញ ពីចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះពាណិជ្ជកម្មរហូតដល់២០០ គ្រឿងពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសបានបង្ហាញពីចំណាប់អារម្មណ៍លើយន្តហោះ Il-114-300 និង SJ-100 នេះបើយោងតាមការបញ្ជាក់ដោយលោក Vadim Badekha ប្រធាន UAC...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារទីស្នាក់ការកណ្តាលកងនាវាទីប្រាំ របស់សហរដ្ឋអាមេរិក និងមូលដ្ឋានទ័ពអាកាស និងឧទ្ធម្ភាគចក្រនៅក្នុងប្រទេសក្នុងតំបន់មួយ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដើម្បីឆ្លើយតបទៅនឹងអ្វីដែល កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានពិពណ៌នាថា ជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប៉មទំនាក់ទំនង មួយនៅភាគខាងត្បូងនៃកោះ Qeshm។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា កងទ័ពជើងទឹក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានកំណត់គោលដៅនាវាដែលខ្លួនបានកំណត់អត្តសញ្ញាណថាជា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុងសែនមនោរម្យ។ ការចុះពិនិត្យនេះ បានផ្តោតលើការរៀបចំផ្សាររាត្រី សួនកុមារសាធារណៈ និងការសិក្សាដំណោះស្រាយបញ្ហាទឹកនៅតំបន់ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ព្រមទាំងការកែលម្អសោភ័ណភាពនៅតាមទីតាំងសាធារណៈនានា ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តបោះជំហានទៅមុខជានិច្ច ក្រោមអភិក្រមនយោបាយការទូតសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ សម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី បានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា...
វ៉ាស៊ីនតោន៖ គោលដៅរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការដណ្តើមយកតំបន់ហ្គាហ្សា ៧០ ភាគរយ មិនមែនជាផ្នែកមួយនៃផែនការ ២០ ចំណុចដែលព្រាង ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងកសាងឡើងវិញនូវទឹកដីនោះទេ នេះបើតាមលើកឡើង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានប្រាប់សមាជិកសភាអាមេរិកនៅក្នុងសវនាការមួយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានកោតសរសើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ដែលបានធ្វើការងារបានល្អពាក់ព័ន្ធ នឹងអតីតយុទ្ធជន និងនិវត្តន៍ជន នៅខេត្តកំពង់ធំ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេច តេជោ...