ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើ ដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ...
មណ្ឌលគិរី ៖ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការខេត្តថ្មី ក្រោមអធិបតីភាព របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ អភិបាលខេត្តមណ្ឌលគិរី...
ភ្នំពេញ ៖ ករណីហិង្សាសិស្សមួយក្រុម ព្រួតវាយសិស្សម្នាក់ នៅវិទ្យាល័យច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនសិស្សបង្ក ២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ករណីនេះ បានកើតកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យច្បារអំពៅ មានសិស្សមួយក្រុមព្រួតគ្នាវាយសិស្សម្នាក់ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ។សមត្ថកិច្ចយោងពាក្យបណ្ដឹងសិស្សរងគ្រោះ ឈ្មោះសូនី ហេងលី ភេទប្រុស...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំប្រទេសអូស្ត្រាលី និង នូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់ ៥ បានចូលរួមប្រជុំ ជាមួយសមាជិកនៃការិយាល័យតំណាងសភា ពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom នៅថ្ងៃទី៥...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky អាចធ្វើដំណើរមកទីក្រុងមូស្គូនៅពេលណាក៏បាន ប្រសិនបើគាត់ចង់ជួបពិភាក្សាគ្នាជាមួយនឹងរុស្សី ។ លោកZelensky បានបោះពុម្ភលិខិតមួយ កាលពីថ្ងៃព្រហស្បតិ៍ដែលស្នើឱ្យមានជំនួបទល់មុខជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយមានការចូលរួមពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម លើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងបុគ្គល និងអង្គភាពមួយចំនួនទៀត កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនសម្ពាធលើប្រទេសដែនកោះនេះ។ ក្រសួងរតនាគារជាតិ របស់សហរដ្ឋអាមេរិកបានបន្ថែមថាលោក Diaz-Canel និងបុគ្គលបួននាក់ផ្សេងទៀត និងអង្គភាពចំនួន៥ រួមទាំងក្រសួង នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ របស់ប្រទេសគុយបា ទៅក្នុងបញ្ជីជាតិដែលបានកំណត់ជាពិសេស...
ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា រដ្ឋបាលគយអាស៊ាន បានរួមសហការគ្នាប្តេជ្ញាចិត្តពង្រឹង កិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ។ លោកបណ្ឌិត គុណ ញឹម បានបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២-៤ ខែមិថុនា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិតជាតិថ្មី (AI) របស់ប្រទេស។ ការចេញផ្សាយព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រីបាននិយាយថា យុទ្ធសាស្ត្រដែលមានឈ្មោះថា “AI សម្រាប់ទាំងអស់គ្នា” កំណត់គោលដៅជំរុញសេដ្ឋកិច្ច របស់ប្រទេសកាណាដាជិត២០០ ពាន់លានដុល្លារកាណាដា ឬប្រហែលជា១៤៤ ពាន់លានដុល្លារ អាមេរិក ដើម្បីបង្កើតការងារទាក់ទងនឹង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកកាសែតអាមេរិកម្នាក់ដែលស្គាល់ឈ្មោះថា Christopher Helali បានស្នើសុំឱ្យប្រធានាធិបតីVladimir Putin ដើម្បីសុំចូលសញ្ជាតិរុស្ស៊ី ហើយនិយាយថា គាត់រំពឹងថា នឹងទទួលបានវាក្នុងរយៈពេលប៉ុន្មានខែទៀត។ លោកHelali ជាអ្នករាយការណ៍ស៊ើបអង្កេត និងជាលេខាធិការអន្តរជាតិនៃបក្សកុម្មុយនិស្តអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង St. Petersburg ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ថាគាត់បានផ្ញើលិខិតមួយចំនួន៤ទំព័រដែលបង្ហាញពីករណីរបស់គាត់សម្រាប់ការសុំចូលសញ្ជាតិនេះ។ លោកHelali បាននិយាយថា ៖ខ្ញុំបានបង្ហាញពីបំណងចង់ ទទួលបានសញ្ជាតិរុស្ស៊ីពិតមែន។...
ហាវ៉ាណា៖ ប្រទេសគុយបា បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានប្រាប់ព្រឹទ្ធសភាអាមេរិកថា ប្រទេសកោះមួយនេះឧបត្ថម្ភភេរវកម្ម។ លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា បានឲ្យដឹងថា ការដាក់បញ្ចូលប្រទេសគុយបា ទៅក្នុងបញ្ជីរដ្ឋ ដែលគាំទ្រភេរវកម្មរបស់សហរដ្ឋអាមេរិក គឺផ្អែកលើលក្ខណៈវិនិច្ឆ័យនយោបាយជាជាងភស្តុតាង។ លោក Rodriguez បានលើកឡើងថា ការកំណត់នេះគឺ “តាមអំពើចិត្ត...