Feature

សមត្ថកិច្ចឃាត់ខ្លួនសិស្សបង្ក ២នាក់ បន្ទាប់ពីព្រួតវាយសិស្សម្នាក់ នៅវិទ្យាល័យច្បារអំពៅ

ភ្នំពេញ ៖ ករណីហិង្សាសិស្សមួយក្រុម ព្រួតវាយសិស្សម្នាក់ នៅវិទ្យាល័យច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនសិស្សបង្ក ២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

ករណីនេះ បានកើតកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យច្បារអំពៅ មានសិស្សមួយក្រុមព្រួតគ្នាវាយសិស្សម្នាក់ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ។សមត្ថកិច្ចយោងពាក្យបណ្ដឹងសិស្សរងគ្រោះ ឈ្មោះសូនី ហេងលី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនសិស្សបង្ក០២នាក់ ៖
១-ឈ្មោះ សុខ វិជ្ជា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ តឹក សុវណ្ណរ័ត្នមុនី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មូលហេតុ: រវាងសិស្សរងគ្រោះនិងបង្កនិយាយ ពាក្យសំដីឌឺដងដាក់គ្នា។ បច្ចុប្បន្នសិស្សបង្កខាងលើសមត្ថកិច្ច កំពុងធ្វើការសាកសួរ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនូនទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកអនុវត្តតាមនីតិវិធី៕

To Top