ឧត្តរមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញមកដល់ ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ដល់ប្រជាពលរដ្ឋថា វត្តបាក់ណាម ស្ថិតក្នុងទឹកដីរបស់ប្រទេសកម្ពុជា គ្មានការគ្រប់គ្រងដោយប្រទេសណានោះទេ មិនដូចការលើកឡើង របស់ក្រុមជាតិនិយមជ្រុល ជនអគតិ និងសារព័ត៌មានមួយចំនួន ដែលបានលើកឡើង នាពេលកន្លងទៅឡើយ ។ លោក គួច ចំរើន បានលេីកឡេីងបែបនេះ នាឱកាសអញ្ជេីញជាអធិបតីរួមជាមួយ...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកបណ្ឌិត Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ...
បរទេស ៖ យោធាមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាល ក្នុងការប្រយុទ្ធគ្នាខ្លាំង យន្តហោះមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើផ្ទះ និងប្រាសាទនានាក្នុងទីក្រុង Muang Phakhong បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។ នេះបើយោងតាមគេហទំព័រ AMARIN បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។ គេហទំព័រ AMARIN បានឱ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែមិថុនា...
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra និងគណៈប្រតិភូ គ្រោងនឹងធ្វើដំណើរទៅ ខេត្តស្រះកែវ នៅថ្ងៃស្អែក ថ្ងៃទី 26.6.2025 ដើម្បីពិភាក្សាពីផលប៉ះពាល់នៃវិធានការបើក និងបិទច្រកព្រំដែនកម្ពុជា-ថៃ ស្តាប់ការសង្ខេបអំពីស្ថានភាពពាណិជ្ជកម្មកសិផល ការបង្ក្រាបក្រុមជនខិលខូច និងឧក្រិដ្ឋកម្មឆ្លងដែន មុននឹងបន្តទៅច្រកទ្វារព្រំដែន Ban Klong Luek តាមដានស្ថានការណ៍នៅស្រុកអារញ្ញ ។ សាធារណជន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន កាត់ផ្តាច់ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
អ្នកយកព័ត៌មាន បានទទួលដំណឹង ពីការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញាខាងមុខ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន នឹងចូលរួមមហាសន្និបាត រំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។ គួរបញ្ជាក់ថា...
នៅថ្ងៃទី ២៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីចូលរួម ក្នុងពិធីផ្ទេរនិងទទួលតំណែង ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈប្រតិភូអមដំណើរ បានជួបពិភាក្សាការងារជាមួយលោក Thomas Bach ប្រធានកិត្តិយសពេញមួយជីវិត នៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ និងលោកស្រីKirsty Coventryប្រធានថ្មី នៃគណៈកម្មាធិការអូឡាំពិក...