ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រុំ ជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែន...
ក្នុងឱកាសកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ កិច្ចសន្ទនា រវាងប្រព័ន្ធសារព័ត៌មាន ប្រទេស BRICS ក្រុងKazan ដែលសហរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនទូរទស្សន៍និងវិទ្យុជាតិរុស្ស៊ី បានរៀបចំធ្វើដោយជោគជ័យ នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រោមប្រធានបទ «ផ្លាស់ប្តូរនិង រៀនសូត្រទៅវិញទៅមក រួមជោគវាសនាតែមួយ...
ថ្ងៃទី២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦ បានបើធ្វើនៅក្រុងKazan ប្រទេសរុស្ស៊ី ។ លោកភូទីន ប្រធានាធិបតីរុស្ស៊ី ធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ ។ លោកXiJinpingប្រធានរដ្ឋចិន លោកLuiz Inacio Lula da Silvaប្រធានាធិបតីប្រេស៊ីល (ចូលរួម តាមអនឡាញ) លោកAbdel-Fattah...
ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន ធ្វើដំណើរទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ នៅថ្ងៃទី ២២ ខែតុលា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ី ដែលសហការរៀបចំ...
ក្រុមប្រទេស BRICS គឺជាពាក្យកាត់ ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ចាប់តាំងពីកិច្ចប្រជុំការទូត ពេញលេញលើកទី១ ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ ហើយឆ្នាំ២០២៤នេះ...
បរទេស ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន McDonald ស្ថិតនៅលើផ្លូវមួយសម្រាប់ថ្ងៃ ដ៏អាក្រក់បំផុត ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ កាលពីថ្ងៃពុធ ខណៈដែលក្រុមហ៊ុនអាហារ រហ័សទាន់ចិត្តមួយនេះ បានព្យាយាមកំណត់ការ ខូចខាតពីការផ្ទុះឡើងនៃមេរោគ E. coli ដែលបណ្តាលឱ្យពុល ដែលភ្ជាប់ទៅនឹងបឺហ្គឺ Quarter Pounder របស់ខ្សែសង្វាក់នៅក្នុងរដ្ឋជាច្រើន ក្នុងសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ មួយផលិតផលមួយ នៅថ្ងៃទី២៤ ខែតុលានេះ បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ ។ ពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ ក្នុងសម័យសន្តិភាព មិនចេញច្បាំងនោះទេ តែឈរការពារសន្តិភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ។ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយស ផ្តល់បាឋកថា ស្តីពី...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ៣០០០នាក់ ពីកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី កាលពីដើមខែនេះ ហើយឥឡូវនេះពួកគេ កំពុងទទួលការហ្វឹកហ្វឺន នៅឯមូលដ្ឋានយោធា ភាគខាងកើតប្រទេសរុស្ស៊ី ។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានបញ្ជាក់អំពីការបញ្ជូនកងទ័ពក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដោយថា ពួកគេត្រូវបានដឹកជញ្ជូន តាមកប៉ាល់នៅចន្លោះដើមដល់ពាក់កណ្តាលខែតុលា ទៅកាន់ភាគខាងកើតប្រទេសរុស្ស៊ី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាព ឱ្យកាន់តែច្រើន ក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ ។ លោកបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ប្រកបដោយចីរភាព បានថ្លែងថា...