តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល តែងតែស្វែងរកការបង្វែររដ្ឋមូស្លីម ឱ្យប្រឆាំងនឹងគ្នាទៅវិញទៅមក តាមរយៈការបង្កើតការបែកបាក់ និងការមិនទុកចិត្តក្នុងចំណោមពួកគេ។ ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi ដែលកំពុងបំពេញទស្សនកិច្ច លោក Pezeshkian បានឲ្យដឹងថា អ៊ីរ៉ង់ស្វែងរក «ទំនាក់ទំនងស្និទ្ធស្នាល...
មូស្គ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១០៤៥ គ្រឿងក្នុងរយៈពេល ២៤ ម៉ោងកន្លងមក រួមជាមួយនឹងមីស៊ីលនាំផ្លូវ Neptune-MD មួយគ្រាប់ និងមីស៊ីល Flamingo មួយគ្រាប់ទៀត។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់ប្រភពពីក្រសួងការពារជាតិ រុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារលើទីតាំង ដំឡើង...
បរទេស៖ នាវាដឹកប្រេងធុនធំ Agios Fanourios I កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីដឹកជញ្ជូនប្រេងឆៅ របស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីនាវានេះត្រូវបានកងទ័ពជើងទឹក សហរដ្ឋអាមេរិកឃាត់ទុករយៈពេលប្រាំថ្ងៃ នៅក្នុងឈូងសមុទ្រអូម៉ង់ នេះបើយោងតាមទិន្នន័យដឹកជញ្ជូននៅលើ LSEG ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា នាវាដឹកប្រេងឆៅទំហំធំដែលមានទង់ជាតិម៉ាល់តា បានចេញដំណើរចេញ ពីច្រកសមុទ្រ Hormuz...
កំពង់ធំ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មមួយចំនួននៃស្រុកទាំងអស់ស្ថិតនៅ ខេត្តកំពង់ធំដោយក្នុងនោះ ស្នើឲ្យកសិករគួរពិចារណា ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីមានតម្លៃខ្ពស់។ នៅកម្មវិធីសំណេះសំណាលនោះ មានការចូលរួមពីលោក ឯក ហៀង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង គឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦លោក ប៉ែន បូណា លើកឡើងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន នៅព្រឹកថ្ងៃទី១៧...
ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទនេះថា ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានកើនឡើង ៥.៦ ភាគរយធៀបនឹងឆ្នាំមុនក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ ទិន្នផលឧស្សាហកម្មបានកើនឡើង ៤.១ ភាគរយធៀបនឹងឆ្នាំមុន និងបានកើនឡើង ០.០៥ ភាគរយធៀបនឹងខែមុន។ ទិន្នផលឧស្សាហកម្មត្រូវបានប្រើដើម្បីវាស់ស្ទង់សកម្មភាពរបស់សហគ្រាសធំៗ ដែលនីមួយៗមានចំណូលអាជីវកម្មសំខាន់ៗប្រចាំឆ្នាំយ៉ាងហោចណាស់ ២០ លានយន់ (ប្រហែល ២.៩២ លានដុល្លារអាមេរិក)។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី នឹងពិចារណាលើការចងក្រង ថវិកាបន្ថែមសម្រាប់ឆ្នាំសារ ពើពន្ធ ២០២៦ ចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់ នៃតម្លៃប្រេងឆៅកើនឡើង ដែលបណ្តាលមកពីជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ។ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់ ឧបត្ថម្ភចាប់តាំងពីពាក់កណ្តាលខែមីនា ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង ដោយប្រើប្រាស់មូលនិធិបម្រុង នៅក្នុងថវិកាឆ្នាំសារពើពន្ធ ២០២៥...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជាគោលដៅ ទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ។ ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា សហរដ្ឋអាមេរិក បានដាក់ចេញនូវលក្ខខណ្ឌ «អតិបរមានិយម» ដើម្បីឆ្លើយតបទៅនឹងសំណើ សន្តិភាពចុងក្រោយ របស់ទីក្រុងតេអេរ៉ង់ ដោយបដិសេធមិនផ្តល់សម្បទាន «ជាក់ស្តែង» ណាមួយឡើយ។ ទីភ្នាក់ងារសារព័ត៌មាននេះបានចុះផ្សាយថា សហរដ្ឋអាមេរិកស្វែងរកការទទួលបានសម្បទានដែលខ្លួនមិនទទួលបានពីអ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាម ៤០ថ្ងៃប្រឆាំងនឹងប្រទេសនេះ ដោយមិនផ្តល់សម្បទានជាក់ស្តែងណាមួយជាថ្នូរឡើយ។ ប្រភពបានបន្ថែមថា អ៊ីរ៉ង់នឹងចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក លុះត្រាតែទីក្រុងវ៉ាស៊ីនតោនចាត់វិធានការកសាងទំនុកចិត្ត រួមទាំងការបញ្ចប់សង្គ្រាមនៅគ្រប់វិស័យ...
បរទេស ៖ សេតវិមានអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងការសង្ខេបព័ត៌មានមួយ ដែលគូសបញ្ជាក់ពីកិច្ចព្រមព្រៀងសំខាន់ៗ ដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនថា ប្រទេសចិននឹងដោះស្រាយកង្វល់ របស់សហរដ្ឋអាមេរិកអំពីកង្វះខាតរ៉ែកម្រ ពិសេសមួយចំនួនដែលបណ្តាល មកពីការគ្រប់គ្រងការនាំចេញរបស់ទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា ការគ្រប់គ្រងការនាំចេញរ៉ែដ៏កម្ររបស់ប្រទេសចិន ដែលត្រូវបានណែនាំនៅក្នុងខែមេសា ឆ្នាំ២០២៥ ដើម្បីសងសឹកចំពោះពន្ធគយទិវារំដោះ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ...