ត្រឹមរយៈពេល ២៤ម៉ោង រុស្ស៊ីបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន ចំនួន ១០៤៥ គ្រឿង
មូស្គ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១០៤៥ គ្រឿងក្នុងរយៈពេល ២៤ ម៉ោងកន្លងមក រួមជាមួយនឹងមីស៊ីលនាំផ្លូវ Neptune-MD មួយគ្រាប់ និងមីស៊ីល Flamingo មួយគ្រាប់ទៀត។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់ប្រភពពីក្រសួងការពារជាតិ រុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារលើទីតាំង ដំឡើង យន្តហោះគ្មានមនុស្សបើក ចំណុចដាក់ពង្រាយបណ្តោះអាសន្ន នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន។
ប្រភពដដែលបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៥៥៦ គ្រឿងក្នុងរយៈពេលមួយយប់។ លោក Sergey Sobyanin អភិបាលក្រុងមូស្គូបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកជាង ១២០ គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលជាអ្វីដែលសារព័ត៌មាន TASS បានពិពណ៌នាថា ជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតលើរដ្ឋធានីរុស្ស៊ី ក្នុងរយៈពេលជាងមួយឆ្នាំ៕
ប្រែសម្រួល ឈូក បូរ៉ា
