ភ្នំពេញ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ...
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រុមក្មេងទំនើង១០នាក់ ប្រដាប់ដោយដំបងឈើ និងរំពាត់ឈើ បានវាយយុវជនម្នាក់ឈ្មោះ មុនី វណ្ណដា អាយុ១៥ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន៤នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ខណៈជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន ។...
ភ្នំពេញ ៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញដោយ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កំពុងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ គិតត្រឹមដើមឆ្នាំ២០២៦ មានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ៧ លាននាក់ បានចូលរួមអនុវត្តផ្ទាល់ ប្រែក្លាយសកម្មភាព...
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋាន ប្រមាណជាង ៧០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសពិសេសដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃ និងយុវជននៅក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ...
បរទេស៖ រថភ្លើងបានបុកជាមួយឡានក្រុងមួយគ្រឿងនៅជិតផ្លូវឆ្លងកាត់ផ្លូវរថភ្លើង ម៉ាក់កាសាន នៅលើផ្លូវអាសុខ-ឌីនដេង នៅថ្ងៃសៅរ៍នេះ ដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ។យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៦ថាហេតុការណ៍បុកនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ ។ក្រុមអ្នកឆ្លើយតបបន្ទាន់កំពុងនៅកន្លែងកើតហេតុ។ អាជ្ញាធរមិនទាន់បានបញ្ជាក់ពីចំនួនអ្នកស្លាប់សរុប ឬមូលហេតុនៃការបុកគ្នានៅឡើយទេ។ប្រែសម្រួល: ណៃ តុលា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងថា ទីក្រុងតេហេរ៉ង់ ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញ ទោះបីជាប្រទេសចិន មិនបានផ្តល់ការចង្អុលបង្ហាញថាខ្លួននឹងចូលរួមក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា ដោយហោះហើរត្រឡប់មកពីទីក្រុងប៉េកាំងនៅថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃជាមួយលោក...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួង សូមបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម...
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ឆែ វណ្ណឌី អភិបាល...
អង្គការសហប្រជាជាតិ ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនជិត ១៩.៥ លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងកម្រិតវិបត្តិ នៃអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដោយដកស្រង់សម្តីរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមូលនិធិកុមារអង្គការ សហប្រជាជាតិ (UNICEF)។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា...
ប្រេស៊ីល ៖ តុលាការសហព័ន្ធកំពូលប្រេស៊ីល បានបញ្ជាឱ្យមានការស៊ើបអង្កេតលើលទ្ធភាព នៃការបង្វែរមូលនិធិសភាទៅជាគម្រោងវប្បធម៌ រួមទាំងខ្សែភាពយន្តអំពីអតីតប្រធានាធិបតីលោក Jair Bolsonaro។ បទបញ្ជានេះត្រូវបានចេញដោយចៅក្រម Flavio Dino បន្ទាប់ពីពាក្យបណ្តឹង ដែលបានដាក់កាលពីដើមឆ្នាំនេះដោយសមាជិកសភា Tabata Amaral មកពីគណបក្សសង្គម និយមប្រេស៊ីល។ លោក Amaral បានចោទប្រកាន់ថា មូលនិធិសាធារណៈដែលបានបែងចែកតាមរយៈវិសោធនកម្មសភាអាចត្រូវបានប្រើប្រាស់ សម្រាប់ទីផ្សារបោះឆ្នោត...