ឥណ្ឌា ៖ នៅថ្ងៃពុធនេះ អាជ្ញាធរបានឲ្យដឹងថា ពលរដ្ឋជិត១.០០០នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះបាក់ដី កើតឡើងនៅតំបន់ភ្នំ នៃស្រុក Wayanad នៅរដ្ឋ Kerala របស់ប្រទេសឥណ្ឌា ដោយមានមនុស្សយ៉ាងហោចណាស់ ចំនួន១៥១នាក់ បានស្លាប់ និងជាច្រើននាក់ទៀត កំពុងបាត់ខ្លួននៅឡើយទេ ។ ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ ក្នុងគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសឥណ្ឌា...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ...
តេហរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍មកថា កាលពីថ្ងៃអង្គារ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពិធីមួយដែលបានធ្វើឡើង នៅសភារបស់ទីក្រុងតេហរ៉ង់ ។ គួរបញ្ជាក់ថា នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់ មេបញ្ជាការយោធា និងតំណាងមកពីប្រទេស ចំនួន៨៨ និងអង្គការអន្តរជាតិ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែ កយុទ្ធសាស្ត្រ Tu-95MS របស់ប្រទេសរុស្ស៊ី ចំនួន២គ្រឿង បានធ្វើការហោះហើរ តាមកាលវិភាគ នៅលើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន ។ ក្រសួងការពារជាតិ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក ត្រូវបានអមដោយយន្តហោះចម្បាំង Su-35S និងយន្តហោះ Su-30SM នៅក្នុងអំឡុងពេលធ្វើការហោះហើរ...
ប៉ារីស៖ មេដឹកនាំនយោបាយ ក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវបានសម្លាប់នៅថ្ងៃពុធនេះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអ៊ែលក្នុងប្រទេសអ៊ីរ៉ង់ ក្នុងទង្វើមួយ ដែលបានធ្វើឲ្យសហគមន៍ អន្តរជាតិ ស្រឡាំងកាំងជាខ្លាំង ។ អ៊ីស្រាអ៊ែល មិនបានធ្វើ អត្ថាធិប្បាយ អំពីការស្លាប់នេះនោះទេ ប៉ុន្តែប្រទេសជាច្រើន បានព្រមានថា រឿងនេះនឹងជះឥទ្ធិពល យ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជករោងចក្រ ចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រោងចក្រចំនួន៣ទីតាំងដែលថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យមើលនេះ រួមមានរោងចក្រ FORTUNA...
ភ្នំពេញ ៖ អាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាចំនួនពីរ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីរួមចំណែកលើកកម្ពស់យន្តការនៃការ សម្រុះសម្រួលផ្សះផ្សាវិវាទ ក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជឿជាក់យ៉ាងមុតមាំថា នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន នឹងជំរុញការបណ្តាក់ទុនវិនិយោគ និងសេដ្ឋកិច្ចលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀត ស្របពេលកម្ពុជា កំពុងខិតខំពង្រឹងខ្លួនឯង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសអនុញ្ញាតឱ្យលោក Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ចូលជួបសម្តែងការគួរសម...
ភ្នំពេញ៖ ដើម្បីឱ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាព នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីនេះឱ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ ។ ការណែនាំរបស់លោក ឃួង ស្រេង ខាងលេីនេះ...