ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញក្នុង “ពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤” ៕
ភ្នំពេញ ៖ ក្រុមសហជីពនៅកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ មានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធភាព បម្រើដល់ផល ប្រយោជន៍កម្មករ ដែលនេះជាសញ្ញាល្អ ក្នុងការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្ម ក្នុងវិស័យការងារនៅកម្ពុជា ។ លោកស្រី កេន ឆេងឡាង អនុប្រធានសហភាព ចលនាកម្មករកម្ពុជា លើកឡើងថា៖«ខ្ញុំមើលឃើញរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ...
ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ចំនួន២នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ដោយសង្ស័យថា មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយសារកម្តៅខ្លាំង ខណៈប្រទេសនេះបានទប់ទល់ នឹងសីតុណ្ហភាពកើនឡើង ដល់កម្រិតកំណត់ត្រា ។ កាសែតហិណ្ឌូ បានរាយការណ៍ឲ្យដឹងថា ស្ត្រីវ័យ៩០ឆ្នាំ និងបុរសវ័យ៥៣ឆ្នាំម្នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala កាលពីថ្ងៃអាទិត្យ ខណៈដែលសីតុណ្ហភាព...
ភ្នំពេញ ៖ លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានសម្រេចកិច្ចការងារជាច្រើន ក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្ម នៅក្នុងរោងចក្រសហគ្រាស នៅទូទាំងប្រទេស ។ លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជា...
រីយ៉ាដ៖ កាលពីថ្ងៃចន្ទ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកយ៉ាងឆាប់រហ័ស នូវសំណើរបស់អ៊ីស្រាអ៊ែល សម្រាប់បទឈប់បាញ់ នៅក្នុងសង្គ្រាម នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអ៊ែល ដែលកាន់កាប់ដោយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះ ។ អ្នកចរចារបស់ក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងជួបជាមួយអ្នកសម្របសម្រួល របស់ប្រទេសកាតា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការណ៍ណែនាំមួយចំនួនឲ្យបុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនឲ្យយកចិត្ត ទុកដាក់លើសិស្សានុសិស្ស ក្នុងពេលអាកាសធាតុកំពុងតែឡើង កម្តៅជាខ្លាំដោយថ្ងៃខ្លះឡើងខ្លាំងដល់ ជាង៤០អង្សាសេ។ ក្នុងចំណោមវិធានការទាំងអស់ ក៏មានវិធានការណ៍ ឲ្យត្រូវបាញ់ទឹកដាក់ទីធ្លា គ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សាតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្តៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យា បាលសិស្ស...
បរទេស ៖ ម្នាក់ក្នុងចំណោមអ្នកឈ្នះរង្វាន់ Powerball ១,៣ ពាន់លានដុល្លារក្នុងខែនេះគឺជាជនអន្តោប្រវេសន៍ មកពីប្រទេសឡាវ ដែលមានជំងឺមហារីក អស់រយៈពេល ៨ ឆ្នាំហើយបានទទួលការព្យាបាល ដោយគីមីចុងក្រោយ កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Cheng “Charlie”...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform របស់រដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន និងលោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ហៅកាត់ (NATO) បានជួបពិភាក្សាអំពីជំនួយ សម្រាប់អ៊ុយក្រែននៅក្នុងអំឡុង ពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងគៀវ ។ លោក Zelensky បានប្រាប់ដល់អ្នកយកព័ត៌មាន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកគ្មានចេតនា រំលាយសភានោះទេ ពីរថ្ងៃបន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកបានបាត់បង់អាសនៈចំនួន៣ នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត ដោយការបោះឆ្នោត។ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា LDP និងរដ្ឋាភិបាលនឹង “ផ្តោតទៅលើការសម្រេចបានលទ្ធផលដោយដោះស្រាយបញ្ហាជាច្រើន។ ខ្ញុំមិនមានផែនការអ្វីទាំងអស់” ដើម្បីរំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោត។...