ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា-ថៃជាប់ព្រំដែនជាមួយគ្នា បានសម្រេចបើកព្រំដែន ឲ្យប្រជាពលរដ្ឋខ្មែរចូលមកវិញ និងពលរដ្ឋថៃចេញទៅវិញ ចាប់ពីម៉ោង៥ល្ងាច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ដល់ម៉ោង៨ យប់ ។ ការបើកច្រកនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺនាថ្ងៃ២៤ មិថុនា ២០២៥។ ការបើកច្រកនេះធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋកម្ពុជា-ថៃ ជាប់គាំងនៅច្រកសងខាង ជាច្រើននាក់មិនអាចឆ្លងបាន៕
ភ្នំពេញ ៖ បង្គោលតម្រុយ នៃគម្រោងព្រែកជីកហ្វូណនតេជោ ចំនួន៥៥០បង្គោល ស្ថិតនៅភូមិសាស្រ្តឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានបោះបញ្ចប់ហើយនៅព្រឹកថ្ងៃទី២៤ មិថុនានេះ ។ ក្នុងឱកាសចុះពិនិត្យការ បោះបង្គោលតម្រុយ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ២៤ មិថុនា លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា កន្លងមកមានការលើកឡើង នូវមន្ទិលសង្ស័យ...
បរទេស ៖ ប្រធានអង្គការប្រឆាំងអំពើពុករលួយថៃ (ACT) បាននិយាយថា អំពើពុក រលួយជាប្រព័ន្ធគឺ ត្រូវស្តីបន្ទោស ចំពោះការធ្លាក់យន្តហោះប៉ូលីសពីរគ្រឿង កាលពីពេលថ្មីៗនេះ ដែលបានឆក់យកជីវិត មន្ត្រីប៉ូលីសប្រាំបួននាក់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ប្រធាន ACT...
បរទេស ៖ បុរសពីរនាក់ត្រូវ បានចាប់ខ្លួន បន្ទាប់ពីប៉ូលិសបានរកឃើញគ្រាប់បែក កំណត់ម៉ោងផលិតក្នុងស្រុកមួយ នៅក្នុងរថយន្តរបស់ពួកគេ នៅឯប៉ុស្តិ៍ត្រួតពិនិត្យក្នុងខេត្ត Phang Nga កាលពីព្រឹកថ្ងៃអង្គារ ។ បុរសទាំងពីរនាក់នោះ បានធ្វើដំណើរទៅភូកេត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោកវីរសេនីយ៍...
តេអេរ៉ង់ ៖ ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ចំនួនគ្រាប់មីស៊ីលដែលបាញ់សំដៅ ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសកាតា គឺស្មើនឹងចំនួនគ្រាប់បែក ដែលសហរដ្ឋអាមេរិកទម្លាក់ ក្នុងការវាយប្រហាររបស់ខ្លួន ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ (SNSC) នៃប្រទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួច ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេស (IRGC)...
ដូហា ៖ ក្រសួងការពារជាតិកាតា បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសកាតា បានស្ទាក់ចាប់កាំជ្រួចមីស៊ីលឆ្លងទ្វីបអ៊ីរ៉ង់ចំនួន ១៨ គ្រាប់ក្នុងចំណោម ១៩ គ្រាប់ សំដៅទៅលើមូលដ្ឋានទ័ព អាកាសអាមេរិក Al Udeid ក្នុងនោះមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្នុងមូលដ្ឋាន ដោយមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬខូចខាតសម្ភារៈនោះឡើយ។ លោក Shayeq Al-Hajri អនុប្រធានប្រតិបត្តិការរួម បានបញ្ជាក់...
កំពង់ធំ ៖ ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីជំនាញ មន្ត្រីកសិកម្មឃុំ ភ្នាក់ងារសុខសត្វភូមិ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ និងនិស្សិតវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋបានចំនួន២៥០ក្បាល ស្ថិតនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី...
ភ្នំពេញ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា កងទ័ពថៃ បានសម្រេចបិទច្រកទ្វារព្រំដែន ជាឯកតោភាគីទាំងស្រុងហើយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ នៅគ្រប់ច្រកទាំងអស់ ដែលនៅជាប់ជាមួយខេត្តបន្ទាយមានជ័យ។ តាមរយៈវិដេអូផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃ២៤ មិថុនានេះ លោក អ៊ុំ រាត្រី...
តេអេរ៉ង់៖ សញ្ញាជម្លោះបានលេចចេញឡើង ជុំវិញបទឈប់បាញ់ ដែលបានរាយការណ៍រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយមន្ត្រីអ៊ីរ៉ង់ បានបដិសេធថា មិនមានកិច្ចព្រមព្រៀងផ្លូវការ ណាមួយត្រូវបានសម្រេចនោះទេ ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា “សង្រ្គាម ១២ ថ្ងៃ” ក៏ដោយ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas...
បរទេស ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយ គឺពីរសប្តាហ៍បន្ទាប់ ពីប្រទេសទាំងពីរ បានចាប់ផ្តើមផ្លាស់ប្តូរ ការវាយប្រហារដោយមីស៊ីល និងពីរថ្ងៃបន្ទាប់ពីលោក បានទម្លាក់គ្រាប់បែកលើទីតាំង នុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣...