ចាប់ពីថ្ងៃទី ១ ខែឧសភាតទៅ គោលនយោបាយពន្ធគយសូន្យភាគរយរបស់ចិនចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននឹងចូលជាធរមានជាផ្លូវការ ។ ការកាត់បន្ថយពន្ធគយនឹងប្រែក្លាយទៅជាការបូកបញ្ចូលបន្ថែមសម្រាប់ពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៣ភាគរយបានវាយតម្លៃយ៉ាងសកម្មចំពោះទស្សនៈពាណិជ្ជកម្មរបស់ភាគីចិនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយសម្គាល់ឃើញថា ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកលកំពុងជួបប្រទះបញ្ហាប្រឈម វិធានការរបស់ភាគីចិននឹងជួយបន្ធូរបន្ថយភាពជាប់គាំងក្នុងការអភិវឌ្ឍនិងប្រព្រឹត្តិកម្មមិនស្មើភាពរបស់ប្រទេសអាហ្វ្រិក ក៏ដូចជាការពារយុត្តិធម៌និងសច្ចភាពអន្តរជាតិផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៤ភាគរយបានសម្គាល់ឃើញថា គោលនយោបាយពន្ធគយសូន្យភាគរយនឹងពន្លឿនការតភ្ជាប់ផលិតផលអាហ្វ្រិកទៅកាន់ទីផ្សារដ៏ធំធេងរបស់ចិនថែមមួយកម្រិតទៀត ដោយនាំមកនូវលំហកំណើនកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរបស់អាហ្វ្រិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២ភាគរយបានសម្គាល់ឃើញថា កំណើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកនឹងមានឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាជននិងឱកាសការងារជាដើម ហើយនឹងជំរុញសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការរបស់អាហ្វ្រិក ។ ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ...
នៅក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ លោកXi Jinping ប្រធានរដ្ឋចិនតែងលើកចបជីកនៅលើស្មា ហើយពូនដីនិងស្រោចទឹកជាមួយអ្នកក្រុង ។ ភាពស្ទាត់ជំនាញរបស់លោក ក្នុងការប្រើប្រាស់ឧបករណ៍កសិកម្ម បានធ្វើឱ្យមនុស្សជាច្រើនស្មានថា លោកជាកសិករដែលមានបទពិសោធការងារកសិកម្មច្រើន ។ រូបថតទាំងនេះក៏បានញ៉ាំងឱ្យអ្នកប្រើអ៊ីនធឺណិតនាំគ្នាពិភាក្សាគ្នា យ៉ាងផលផុសក្នុងបណ្តាញទំនាក់ទំនងសង្គម ។ រូបថតនាចុងទសវត្សរ៍ឆ្នាំ ១០៨០ នេះបានកត់ក្រាពីលោកXi Jinping ដែលជាលេខាគណៈកម្មការបក្សកុម្មុយនីស្តចិននៃក្រុង Ningde ខេត្ត Fujian ប្រទេសចិន កំពុងកាន់ចបកាប់នៅលើស្មា ដើរឆ្លងកាត់វាលស្រែ ដើម្បីចូលធ្វើការជាមួយកសិករក្នុងតំបន់។ លោកXi Jinping តែងតែងកោតសរសើរ ចំពោះពលករនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពលករ នេះគឺដោយសារលោកមានបទពិសោធធ្វើការនៅភូមិ Liangjiahe ដែលពីមុនជាភូមិក្រីក្រមួយនៅលើខ្ពង់រាបដីលឿងដ៏រាំងស្ងួតរបស់ប្រទេសចិន។នៅពេលដែលលោកXi...
អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃការរំខានដ៏យូរអង្វែង នៅក្នុងច្រកសមុទ្រហ័រមូស។ នៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក Guterres បានផ្តល់សេណារីយ៉ូចំនួនបី។ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ដែលច្រកសមុទ្រ នៅតែបិទរហូតដល់ចុងឆ្នាំ អតិផរណាសកលនឹងកើនឡើងយ៉ាងខ្លាំងលើសពី ៦ភាគរយ ហើយកំណើននឹងធ្លាក់ចុះដល់ ២ភាគរយ។...
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែល អាចនឹងត្រូវបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ។ ថ្លែងនៅក្នុងពិធីយោធាមួយ លោក Katz បានលេីកឡេីងថា អ៊ីស្រាអែលគាំទ្រ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន ប៉ុន្តែអាចនឹងត្រូវការបន្តការវាយប្រហារ ដើម្បីធានាសន្តិសុខរបស់ខ្លួន។ លោកបានបន្ដថា «អ៊ីរ៉ង់បានរងការវាយប្រហារ...
ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីពធំៗ នៅកម្ពុជា បានលើកឡើងថា បើមានការរឹតត្បិតសិទ្ធិសេរីភាព សហជីពដូចការលើកឡើងរបស់បុគ្គលមួយចំនួនមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិ ពីគ្រប់និន្នាការនៅថ្ងៃ ១ឧសភាបានទេ ដោយពួកគេចាត់ទុកលើកឡើងនោះថា ជាការបំភ្លៃ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមកម្ពុជា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា កម្ពុជាមិនមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពដូចការលើកឡើងនោះទេ ជាក់ស្ដែងកាលពីថ្ងៃទី ១ឧសភាម្សិលមិញ មានសហជីពមកពីគ្រប់និន្នាការ បានប្រារព្ធទិវាពលកម្មអន្តរជាតិបានសម្ដែងមតិ និងកង្វល់របស់ពួកគាត់នៅតាមទីសាធារណៈ...
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិកលោក Pete Hegseth បានឧ្យដឹងថា លោកជឿជាក់ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ផ្អាករយៈពេល ៦០ថ្ងៃលើការអនុញ្ញាត ពីសភាសម្រាប់សង្គ្រាម ។ លោក Hegseth បានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានសួរ ដោយសមាជិកព្រឹទ្ធសភា ប្រជាធិបតេយ្យលោក Tim Kaine នៅឯការស្តាប់សវនាការរបស់សភា...
ម៉ិកស៊ិក ៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិក បានស្នើសុំឱ្យធ្វើបត្យាប័នអភិបាលរដ្ឋ និងមន្ត្រី៩រូបផ្សេងទៀត ដែលខ្លួនចោទប្រកាន់ពីបទជួញដូរអាវុធ និងគ្រឿងញៀន។ លោកស្រី Sheinbaum បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា ដោយសារតែខ្វះភស្តុតាង សមហេតុផលនៃការប្រព្រឹត្តខុស ការចោទប្រកាន់ទាំងនេះ អាចបណ្តាលមកពីហេតុផលនយោបាយ។ លោកស្រីបានលេីកឡេីងថា “ការការពារអធិបតេយ្យភាព...
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា បញ្ហាតៃវ៉ាន់ទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន និងបង្កើតជាហានិភ័យធំបំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលនិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio តាមទូរស័ព្ទ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងប្រធានសភាលីបង់ លោក Nabih Berri បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាព ឈ្លានពាន របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសលីបង់។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ ចុងក្រោយបង្អស់នៅក្នុងប្រទេសលីបង់ និងតំបន់អាស៊ីខាងលិច ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និង...
ព្រះសីហនុ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បរិមាណទំនិញ ឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក ពោលគឺសម្រេចបានកំណើន៣៨% ធៀបទៅនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៥។ ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា...